part19

404 74 10
                                    

ដៃឆ្វេងរបស់វេហ្គាស៍បានដើរចូលមកក្នុងវិមានជាមួយនិងវេហ្គាស៍ដៃស្ដាំរបស់វេហ្គាស៍បានរត់មកសួរវេហ្គាស៍

"ចៅហ្វាយនៅក្លឹបយ៉ាមិចដែរ?មានបញ្ហាធំដែរទេ"ដៃស្ដាំរបស់វេហ្គាស៍រត់មកសួរទាំងបារម្ភ

"មានអីធម្មតា"វេហ្គាស៍ឆ្លើយទាំងខ្មាស់អៀននិងកូនចៅរបស់គេព្រោះតែរឿងតូចប៉ុនៗហ្នឹងមិនបាច់ឱ្យគេចាត់ការខ្លួនឯងក៏បានដែរឱ្យតែកូនចៅរបស់គេចាត់ការតែបន្តិចទៅហើយៗ

"Awwខ្ញុំស្មានតែរឿងធំដំ"ដៃស្ដាំ

"បងយ៉ាងមិចទៅហើយខ្ញុំបារម្ភបីបងណាស់"ភីតរត់មកអោបដៃវេហ្គាស៍ហើយបង្ហាញពីក្ដីបារម្ភគេចំពោះវេហ្គាស៍

"អឹម"វេហ្គាស៍សម្លឹងមើលមុខភីតមិនដាក់ភ្នែកសោះ

"ខ្ញុំធ្វើម្ហូបសម្រាប់បងច្រើនណាស់បងឆាប់ទៅលាងដៃហើយមកញ៉ាំមក"ភីតនិយាយទាំងស្នាមញញឹមទៅកាន់វេហ្គាស៍

"យកមករៀបដូចតុមកចាំយើងទៅញ៉ាំ"វេហ្គាស៍

"បាទ"ភីតប្រលែងដៃចេញពីដៃវេហ្គាស៍រួចក៏ប្រញាប់ដើរទៅផ្ទះបាយដើម្បីយកម្ហូបដែលគេខំធ្វើយកមករៀបលើតុដើម្បីឲ្យវេហ្គាស៍ញ៉ាំ

ចំណែកឯវេហ្គាស៍វិញគេបានទៅទៅបន្ទប់របស់គេផ្លាស់ប្ដូរខោអាវរួចក៏ចុះមកវិញដើម្បីញ៉ាំអាហារដែលភីតខំធ្វើ

"បងឆាប់មកញ៉ាំមក"ភីតនិយាយទាំងស្នាមញញឹមដាក់វេហ្គាស៍

"ឯងធ្វើច្រើនម្ល៉េះ"វេហ្គាស៍ដើរមកអង្គុយកន្លែងតុបាយ

"ខ្ញុំទំនេក៏ចេះតែធ្វើឲ្យបងញ៉ាំទៅ"ភីត

"ចុះអ្នកបម្រើគេទៅណាអស់"វេហ្គាស៍និយាយសុខៗគេសង្កេតឃើញថាដូចជាអត់ឃើញអ្នកបម្រើសោះ

"អ៎ពេលបងមិនទាន់មកបងស្រីអ្នកបម្រើម្នាក់បានដួលសន្លប់ទើបគ្រប់គ្នាបានទៅមើលគាត់នៅឯបន្ទប់របស់គាត់"ភីត

"ហឹម~ឯងឆាប់ញ៉ាំទៅកុំនិយាយច្រើនពេក"វេហ្គាស៍

"បាទ"ភីត

ពួកគេទាំងពីរបាននាំគ្នាញ៉ាំបាយទៅពេលដែលញ៉ាំរួចភីតក៏ប្រមូលចានយកទៅលាងចំណែកឯវេហ្គាស៍វិញគេមកអង្គុយធ្វើការនៅលើសាឡុងធម្មតា

"ញ៉ាំផ្លែឈើសិនទៅ"ភីតយកផ្លែឈើមកដែរមុខវេហ្គាស៍

"ហ៊ឹម"វេហ្គាស៍

ដោយសារតែនៅក្នុងផ្ទះដូចជាស្ងាត់ខ្លាំងពេកភីតក៏ចាប់ផ្ដើមនាំវេហ្គាស៍និយាយពីនេះពីនោះរហូតដល់ភីតគេងលក់ផ្អែកក្បាលលើស្មាវេហ្គាស៍នៅលើសាឡុង

"និយាយឆ្អែតហើយក៏គេងលក់យ៉ាប់ណាស់ឯងនេះ"វេហ្គាស៍សើចតិចៗពេលឃើញភីតបែបនេះ

ក្រឡេកមកមើលមុខវិមានម្ដងមានឡានពណ៌ខ្មៅមួយចតនៅមុខរបងនៅក្នុងឡានមានមនុស្សពីរនាក់ប្រុសមួយស្រីមួយនៅក្នុងឡានបុរសនិងនារីនោះសម្លឹងមើលទៅក្នុងវិមានហើយនិយាយគ្នាពីគម្រោងអ្វីមួយ

មើលទៅហាក់បីដូចជាចងគំនុំនិងអ្នកនៅក្នុងវិមាននេះខ្លាំងណាស់

"ចាំមើលខ្ញុំនឹងសម្លាប់ឯងដោយផ្ទាល់ដៃខ្ញុំតែម្ដង"បុរសនៅក្នុងឡាននោះនិយាយទាំងកំហឹងចេញមក

"ចំណែកខ្ញុំវិញខ្ញុំនឹងធ្វើបាបអ្នកដែលវាស្រឡាញ់ដូចអ្វីដែលវាធ្វើដាក់ខ្ញុំ"នារីនៅក្នុងឡាននោះក៏ដូចគ្នានាងហាក់បីដូចជាខឹងនឹងអ្នកនៅក្នុងវិមាននោះខ្លាំងណាស់

"ឆាប់បើកឡានចេញទៅប្រយ័ត្នមានអ្នកឃើញបែកការអស់"បុរស់នោះបញ្ជាឲ្យនារីនោះបើកឡានចេញ

មិនយូរប៉ុន្មានឡានខ្មៅនោះក៏បើកចេញពីមុខវិមាននោះទៅ

ក្រឡេកមកមើលក្នុងវិមានវិញវេហ្គាស៍បានដែរភីតឱ្យភ្ញាក់ពីដំណេកនិងប្រាប់គេឲ្យទៅគេងនៅក្នុងបន្ទប់

"ឆាប់ទៅគេងក្នុងបន្ទប់វិញទៅកុំគេងនៅទីនេះអី"វេហ្គាស៍

"ហឹម~អួយ"ភីតក្រហឹមហើយក៏ងើបចង់ដើរឡើងទៅបន្ទប់ប៉ុន្តែក៏ស្រាប់តែដួលព្រោះតែគេងងុយគេងខ្លាំងពេក

"ដើរមិនចេះប្រយ័ត្នសោះឯងនេះម៉ោះចាំយើងបីឯងទៅបន្ទប់ក៏បាន"វេហ្គាស៍និយាយរួចក៏ចូលទៅបីភីតឡើងទៅខាងលើបាត់ទៅ

To be counted

រឿង កំហឹងស្នេហ៍🔥(ចប់✅)حيث تعيش القصص. اكتشف الآن