តាវ៉ាន់ចាប់ផ្ដើមរៀបចំផែនការដើម្បីធ្វើបាបភីតនិងគំរាមដល់វេហ្គាស៍ ពេលនេះតាវ៉ាន់ឲ្យកីយ៉ាចូលទៅក្នុងវិមានរបស់វេហ្គាស៍ដើម្បីបោកបញ្ឆោតភីតឲ្យមកជាមួយគេ
"នាងឆាប់ចុះទៅ"តាវ៉ាន់រុញកីយ៉ាឲ្យចុះពីលើឡានដើម្បីឲ្យកីយ៉ាទៅបញ្ឆោតភីត
"លោកខ្ញុំមិនហ៊ានទេ"កីយ៉ាចង់បដិសេធដោយសារតែគេមិនហ៊ានចុះទៅបញ្ឆោចភីតនោះទេ ព្រោះបើមានគេចាប់បានប្រាកដជាមានរឿងធំជាមិនខាន
"ហេតុអី?តើនាងមិនចង់សងសឹកទេឬ"តាវ៉ាន់និយាយបញ្ចុះញ្ចូលកីយ៉ាឲ្យធ្វើតាមគេ
"ចុះបើគេចាប់ខ្ញុំបាននោះ"កីយ៉ា
"មិនអាចទេមីអ្នកបម្រើនោះវាឈឺមិនទាន់ជាទេដូច្នេះនៅក្នុងវិមានគ្នាអ្នកណានៅយាមអាក្មេងនោះទេ ន៎ែនាងចូលទៅតាមទ្វាក្រោយទៅ"តាវ៉ាន់
"ក...ក៏បាន"កីយ៉ារៀងខ្លាចដោយសារតែជាលើកដំបូងរបស់នាង
កីយ៉ាបានបើកទ្វាឡានចុះហើយយកវ៉ែនតាខ្មៅយកមកពាក់រួចក៏ដើរចូលទៅក្នុងវិមាននោះតាមទ្វាក្រោយរហូតចូលមកដល់ផ្ទះបាយបានសម្រេចកីយ៉ាបានលួចឡបមើលរកភីតក៏ឃើញថាភីតកំពុងតែមើលទូរទស្សន៍នៅលើសាឡុងដោយឃើញឱកាសល្អកីយ៉ាក៏ដើរចូលទៅតែម្ដង
"អេ"កីយ៉ា
"បាទ"ភីតរាងប្លែកចិត្តនៅសុខៗក៏ឃើញមានមនុស្សមកហៅគេបែបនេះ
"គឺថា...លោកវេហ្គាស៍បានឲ្យខ្ញុំនាំឯងទៅក្រុមហ៊ុន"កីយ៉ានិយាយទាក់ៗ
"Awwព្រឹកមិញគាត់ថាគាត់មិនឲ្យខ្ញុំទៅណាផ្ដេសផ្ដាសទេតែហេតុអីក៏...."ភីតមិនទាន់និយាយចប់ផងកីយ៉ាក៏និយាយកាត់
"ព្រោះគាត់ប្ដូរចិត្តវិញនិងណាគាត់ថាឲ្យខ្ញុំមកយកឯងទៅជួបគាត់នៅឯក្រុមហ៊ុន"កីយ៉ាប្រឹងនិយាយបញ្ចុះបញ្ចូលភីតឲ្យជឿលើគេថាវេហ្គាស៍ហៅភីតទៅពិតមែន
"បាទតែខ្ញុំសូមទៅញ៉ាំទឹកបន្តិចសិនណា"ភីតនិយាយហើយក៏ដើរទៅយកទឹកមកផឹក
"រួចឬនៅអាលបានទៅ"កីយ៉ា
"បាទរួចហើយ"ភីតមានអារម្មណ៍ថាប្លែកៗនៅក្នុងចិត្ត