part11(ព្រោះខ្ញុំជាប្អូនចុងបងមែនទេ)

517 71 11
                                    

"awwអ្នកប្រុសភ្ញាក់ហើយមែនទេ"អ៊ំស្រីអ្នកបម្រើកំពុងតែធ្វើម្ហូបក៏ក្រលែកមកឃើញភីតដើរមករកគាត់

"អ៊ំអាវនេះស្អាតទេ"ភីតដើរមករកអ៊ំស្រីអ្នកបម្រើហើយក៏បង្វិលខ្លួនមួយជុំឲ្យអ៊ំស្រីអ្នកបម្រើមើល

"ស្អាតណាស់ប៉ុន្តែទាស់តែវាស្ដើងបន្តិចតែមិនអីទេអ៊ំមើលទៅស្អាតហើយស្អាតណាស់នៀក"អ៊ំអ្នកបម្រើដើរមកមើលអាវដែលភីតពាក់

"មែនហ៎អ៊ំ"ភីត

"ចា៎"អ៊ំ

"អញ្ចឹងខ្ញុំទៅរៀបចំបន្ទប់ឲ្យលោកម្ចាស់របស់អ៊ំហើយណាអ៊ំ"ភីត

"ចា៎រៀបចំឱ្យលឿនទៅអាលបានមកញ៉ាំបាយណាអ្នកប្រុស"អ៊ំ

ភីតក៏ឡើងទៅបន្ទប់របស់វេហ្គាស៍ដើម្បីរៀបចំដូចរាល់ដង

In room

ភីតដើរចូលមកក្នុងបន្ទប់របស់វេហ្គាស៍ភីតមិនបានឃើញវេហ្គាស៍នៅគេងនៅលើគ្រែនោះទេប៉ុន្តែភីតបានឮសំឡេងទឹកនៅក្នុងបន្ទប់ទឹកអាចបញ្ជាក់ថាវេហ្គាស៍កំពុងនៅក្នុងបន្ទប់ទឹក

ភីតធ្វើជាទៅរៀបចំគ្រែគេងនៅពេលដែលវេហ្គាស៍ដើរចេញពីបន្ទប់ទឹក(ចង់ទាក់កូនប្រុសគេម៉ងk'pete🥲)

"ឯងពាក់អាវនាក់ណាគេហ្នឹង"វេហ្គាស៍ភ្ញាក់ផ្អើលនៅពេលដែលឃើញភីតពាក់អាវបែបហ្នឹង(អាវឃើញដល់ក្នុង🥴)

"គឺខ្ញុំពាក់ខោអាវដែលគេទុកចោលឃើញវាស្អាតៗក៏យកមកបោកពាក់តែម្ដងទៅ"ភីតបែរមកនិយាយជាមួយវេហ្គាស៍

"ខោអាវនេះយើងទិញឱ្យអ្នកបម្រើស្រីៗវាគឺជាអាវជជុះឃើញវាស្អាតក៏ទិញមកតែម្ដងទៅប៉ុន្តែដោយសារតែវាស្ដើងខ្លាំងពេកទើបអ្នកបម្រើមិនពាក់ហើយក៏ចោលវាតែម្ដងទៅ"វេហ្គាស៍និយាយបណ្ដើរភ្នែកសម្លឹងមើលភីតមិនដាក់ភ្នែក

"លោកមិនថាអីទេមែនទេ"ភីតធ្វើជាសួរសំណួរអូសបន្លាយពេលវេលាដើម្បីឲ្យពួកគេទាំងពីរនិយាយគ្នាបានយូរ

"ហេតុអី?ហេតុអីត្រូវថាឲ្យឯងបើឯងចង់ពាក់ក៏ពាក់វាទៅយើងមិនថាអីនោះទេណាមួយខោអាវទាំងនោះវាមានច្រើនខ្លាំងណាស់បើទុកក៏មានតែចោលដរដែលហ្នឹង"វេហ្គាស៍

រឿង កំហឹងស្នេហ៍🔥(ចប់✅)Where stories live. Discover now