"លោកគ្រូពេទ្យតើគេយ៉ាងមិចទៅហើយ"ពេលលោកគ្រូពេទ្យចេញពីបន្ទប់សង្រ្គោះបន្ទាន់ភ្លាមវេហ្គាស៍ក៏រត់ទៅសួរភ្លែត
"អ្នកជំងឺផុតពីគ្រោះថ្នាក់ហើយប៉ុន្តែ..."លោកគ្រូពេទ្យ
"ប៉ុន្តែអីទៅលោកគ្រូពេទ្យ"វេហ្គាស៍
"គឺខ្ញុំគិតលោកគួតែនាំគេទៅរកពេទ្យចិត្តសាស្ត្រមើលទៅលោក អ្នកជំងឺតែងតែចង់ធ្វើអតឃាតខ្លួនឯងបែបនេះភាគច្រើនពួកគេមានបញ្ហាខាងផ្លូវអារម្មណ៍"គ្រូពេទ្យ
"ខ្ញុំនិងនាំគេទៅពេលដែលគេចេញពីមន្ទីពេទ្យ"វេហ្គាស៍
"បាទអញ្ចឹងខ្ញុំសូមជម្រាបជាសិនហើយណា"គ្រូពេទ្យ
"បាទ អឺលោកគ្រូពេទ្យគឺ..."វេហ្គាស៍ចង់សួរថាភីតនៅបន្ទប់ណាតែគេមិនហ៊ានសួរ
"អ៎~បន្តិចទៀតអ្នកគ្រូពេទ្យនាំអ្នកជំងឺទៅបន្ទប់សម្រាកហើយលោកមិនបាច់ភ័យទេ"លោកគ្រូពេទ្យ
"បាទអរគុណលោកគ្រូពេទ្យណាស់"វេហ្គាស៍
"បើអស់អីហើយខ្ញុំសូមលាសិនហើយ"គ្រូពេទ្យ
"បាទ"វេហ្គាស៍
មិនយូរប៉ុន្មានអ្នកគ្រូពេទ្យក៏រុញភីតចេញមកហើយយកគេទៅដាក់ក្នុងបន្ទប់សម្រាកធម្មតាវិញ
"អឺ~ជួយដូរបន្ទប់ដាក់បន្ទប់vipវិញបានអត់អ្នកគ្រូពេទ្យ"វេហ្គាស៍ពេលឃើញគេយកភីតមកដាក់ក្នុងបន្ទប់ធម្មតាបែបនេះគេក៏សុំដូរបន្ទប់វិញភ្លាមៗ
"ចាស៎បាន"អ្នកគ្រូពេទ្យក៏យកភីតទៅដាក់ក្នុងបន្ទប់vipវិញតាមវេហ្គាស៍ស្នើសុំ
"អ្នកគ្រូពេទ្យពេលណាបានគេដឹងខ្លួនវិញទៅ"វេហ្គាស៍
"ប្រហែលជាយប់ហ្នឹងអីនិងបើមិនយប់និងទេក៏ស្អែកដែរព្រោះអីរាងកាយអ្នកជំងឺខ្សោយខ្លាំងណាស់" អ្នកគ្រូពេទ្យ
"បាទ"វេហ្គាស៍
"ចឹងខ្ញុំសូមលាសិនហើយណា"អ្នកគ្រូពេទ្យ
"បាទ"អ្នកគ្រូពេទ្យក៏ចេញទៅបាត់ទៅចំណេកឯវេហ្គាស៍វិញក៏ដើរទៅអង្គុយតិចភីតដែលកំពុងតែដេកនៅលើគ្រែអ្នកជំងឺនោះ