part26

374 59 6
                                    

កន្លងផុតទៅអស់រយៈពេលជាច្រើនថ្ងៃភីតបានចេញពីមន្ទីពេទ្យហើយ ពេលនេះវេហ្គាស៍និងភីតកំពុងតែដើរទៅរកឡាន

"ភីតបងមើលទៅអូនដូចជាសប្បាយចិត្តដល់ហើយ"វេហ្គាស៍បានមើលមុខភីតឃើញថាភីតញញឹមម្នាក់ឯងទើបគេបានចូលទៅសួរភីត

"ពិតមែនហើយខ្ញុំសប្បាយចិត្តព្រោះថាខ្ញុំបានចេញពីមន្ទីពេទ្យវិញនិងណានៅក្នុងមន្ទីពេទ្យដូចនៅក្នុងគុកចឹងគួរឲ្យធុញ"ភីត

"ហើយឥឡូវបានចេញហើយតើកុំរអ៊ូអីក្មេងឆ្លាត"វេហ្គាស៍លើកដៃញីសក់ក្បាលរបស់ភីតហ្នឹងសើចតិចៗ

"អឹមខ្ញុំដឹងហើយ"ភីត

"ល្មមឈប់និយាយពាក្យ"ខ្ញុំ"និងទៅត្រូវនិយាយថា"អូន"លឺនៅ"វេហ្គាស៍

"អឹមអូ-អូនដឹងហើយហិហិ"ភីតសើចតិចពេលវេហ្គាស៍ឲ្យគេហៅខ្លួនឯងថាអូន

"ឆាប់ឡើងឡានទៅភីត...សឺត"វេហ្គាស៍បើកទ្វារឲ្យភីតឡើងឡានហើយមុននិងភីតឡើងឡានវេហ្គាស៍ក៏ថើបភីតមួយខ្សឺត

"អួយ~បងធ្វើស្អីនិង"ភីតចាប់ផ្ដើមអៀកថ្ពាល់របស់គេឡើងក្រហម

"អៀកមែនទេភីតហាសហា"វេហ្គាស៍

"ឆ្កួតទេហ៎អូនមិនបានអៀនទេ"ភីត

"បើមិនបានអៀនហេតុអីថ្ពាល់ក្រហមហាស៎"វេហ្គាស៍

"បានហើយឈប់លរលេងទៀតទៅឆាប់ទៅផ្ទះ"ភីត

"បាទ"វេហ្គាស៍

វេហ្គាស៍បានបើកឡាននាំភីតចេញពីមន្ទីពេទ្យហើយឆ្ពោះទៅមន្ទីពេទ្យមួយទៀយ ភីតគេឆ្ងល់ខ្លាំងណាស់ហេតុអីវេហ្គាស៍បើកជូនគេទៅផ្ទះខុសផ្លូវចឹង

"នេះមិនមែនផ្លូវទៅផ្ទះទេបងចង់នាំខ្ញុំទៅណា"ភីតគេចាប់ផ្ដើមខ្លាច ខ្លាចថាវេហ្គាស៍នាំគេទៅធ្វើបាបម្ដងទៀត

"បងមិនបាននាំអូនទៅធ្វើបាបទេអូនអាចទុកចិត្តបងបានចាប់ពីពេលនេះតទៅ"វេហ្គាស៍លូកដៃទៅកាន់ដៃភីតហើយនិយាយឲ្យភីតស្ងប់អារម្មណ៍

"ចឹងបងនាំខ្ញុំទៅណាវិញ"ភីត

"បន្ទិចទៀតអូនដឹងហើយ"វេហ្គាស៍

មិនយូរប៉ុន្មានវេហ្គាស៍ក៏បើកឡានមកដល់មន្ទីពេទ្យចិត្តសាស្រ្ដ វេហ្គាស៍បាននាំភីតចុះពីលើឡានហើយនាំភីតចូលទៅក្នុងមន្ទីពេទ្យនោះ

រឿង កំហឹងស្នេហ៍🔥(ចប់✅)Where stories live. Discover now