«ភាគបញ្ចប់»🥀

763 65 38
                                        

"វេហ្គាស៍បង...."ភីតចង់ហៅវេហ្គាស៍ឲ្យមកញ៉ាំបាយពេលព្រឹកជាមួយគេប៉ុន្តែវេហ្គាស៍ដើរចេញទៅធ្វើការបាត់ដោយមិនឆ្លើយតបនិងភីតសូម្បីតែមួយមាត់

ភីតអង្គុយញ៉ាំបាយម្នាក់ឯងគេញ៉ាំមិនចូលសោះរកនឹកគិតថាគេបានធ្វើអ្វីខុសបានវេហ្គាស៍មិនខ្វល់និងគេបែបនេះ

"មែនហើយខ្ញុំគួតែទៅមើលlaptopរបស់គាត់សិនខ្លាចគាត់សរសេរពីកំហុសរបស់ខ្ញុំដាក់ក្នុងនិង"ភីតនឹកឃើញភ្លាមគេក៏ដើរទៅបន្ទប់ទៅបើកlaptopរបស់វេហ្គាស៍រកមើល

ពេលនោះភីតបានរកឃើញសាររបស់វេហ្គាស៍លេងជាមួយមនុស្សស្រីម្នាក់ដែលវេហ្គាស៍បានត្អូញត្អែរប្រាប់ម្នាក់ស្រីនោះពីរឿងរបស់ភីតថា

___________
ក្នុងប្រអប់សារ

<"គេគួរឲ្យធុញណាស់និយាយច្រើនអត់ប្រយោជន៍ហើយចូលចិត្តតាមខ្ញុំស្អិត បើរឿងបារម្ភពីខ្ញុំវិញគេបារម្ភហួសហេតុខ្លាំងណាស់ខ្ញុំពិតជាធុញនិងគេខ្លាំងណាស់បើអាចខ្ញុំចង់ឲ្យគេបាត់ពីផែនដីនេះ។>

___________________

ខាងលើនេះគីជាសារដែលវេហ្គាស៍និយាយប្រាប់ស្រីម្នាក់នោះភីតពេលដែលអានសារនោះចប់ទឹកភ្នែករបស់គេហូរចេញមកដូចទឹកជ្រោះយ៉ាងចឹង

"គាត់ចង់ឲ្យខ្ញុំស្លាប់ហេស៎?...ហ៉ឹកៗហេតុអីទៅ...ខ្ញុំគ្រាន់តែស្រលាញ់គាត់ខ្លាំង...ហ៉ឹកៗ...ខ្ញុំ...ខ្ញុំឈឺចាប់ណាស់...ហ៉ឹកៗហេតុអីទៅហ៉ឹកឬមួយគាត់មិនបានស្រលាញ់ខ្ញុំទេ រឿងទាំងអស់គាត់គ្រាន់តែសម្ដែងដើម្បីឲ្យខ្ញុំសប្បាយចិត្ត ហើយចុងក្រោយគាត់ក៏ធ្វើបែបនេះដាក់ខ្ញុំហេស៎...ហ៉ឹកៗ"ភីតមើលសារនោះហើយគេក៏ស្រែកយំនៅក្នុងបន្ទប់ម្នាក់ឯងដូចមនុស្សឆ្កួតយ៉ាំងអញ្ចឹងមើលទៅភីតពិតជាឈឺចាប់និងរឿងកន្លងមកខ្លាំងណាស់

ក្រាក់~

សម្លេងបើកទ្វាបានបន្លឺឡើងអ្នកដែលចូលមកនោះគឺជាវេហ្គាស៍ វេហ្គាស៍គ្រាន់តែឃើញភីតយំនៅមុខlaptopរបស់គេភ្លាម វេហ្គាស៍ក៏ស្ទុះទៅយកlaptopនោះមកចុះបិទភ្លែត

"ហេតុអីក៏យករបស់បងមើលផ្ដេសផ្ដាសចឹងហាស៎"វេហ្គាស៍ស្រែកកំហោកដាក់ភីតដែលកំពុងតែយំនោះ

រឿង កំហឹងស្នេហ៍🔥(ចប់✅)Место, где живут истории. Откройте их для себя