"ហឹកៗហេតុអីខ្ញុំត្រូវយំ?ហឹកៗខ្ញុំមិនបានពាក់ព័ន្ធអីនឹងគេទេ តែហេតុអីបេះដូងខ្ញុំឈឺខ្លាំងម្លេះពេលឃើញគេស្និតស្នាលជាមួយស្រីផ្សេង?ហឹកៗតើខ្ញុំស្រលាញ់គេមែនទេ?"ភីតរត់មកយំរៀបរាប់ពីអារម្មណ៍ខ្លួននៅសួនច្បារក្រោយវិមានហើយក៏ចោទជាសំណួរសួរខ្លួនឯងជាច្រើន
"ខ្ញុំគួរតែធ្វើអ្វីមួយឃាត់គាត់ងើយ"ភីតលើកដៃជូតទឹកភ្នែកខ្លួនឯងរួចក៏ក្រោកឈរដើរចូលទៅក្នុងវិមានវិញ
គាប់ជួនពេលដែលភីតដើរចូលទៅក្នុងវិមានក៏ប្រទះឃើញថាលេខាវេហ្គាស៍បានចេញពីបន្ទប់របស់វេហ្គាស៍មកល្មមហើយក៏ប្រទះភ្នែកជាមួយនឹងភីតថែមទៀតផង
"អ្នកនាងទៅវិញហើយហ៎?"ភីតពេលឃើញនាងលេខាដើរចេញក្រៅវិមានគេក៏តាមទៅសួរលេខានោះនាងលេខានោះងាកមកមើលមុខភីតហើយនាងមិនបាននិយាយអ្វីទាំងអស់ជាមួយភីតក៏សម្លក់មុខភីតរួចក៏ដើរចេញទៅបាត់ទៅ
ភីតពេលឃើញបែបហ្នឹងគេក៏មិននិយាយអ្វីទាំងអស់នៅពេលដែលនាងលេខានោះដើរចេញផុតទឹកមុខរបស់ភីតក៏ប្រែមកជាមុខមាំភ្លាមៗភីតបានដើរឡើងទៅបន្ទប់អារបស់វេហ្គាស៍ហើយគេក៏បើកទ្វាចូលក៏ឃើញវេហ្គាស៍អង្គុយលើពូកហើយខ្លួនរបស់វេហ្គាស៍មិនបានពាក់អីទាំងអស់ក្រៅពីរុំកន្សែង
"លោកខ្ញុំ..."ភីតរៀបហ្នឹងនិយាយប៉ុន្តែវេហ្គាស៍និយាយកាត់
"ឯងចូលមកធ្វើអី"វេហ្គាស៍
"ខ្ញុំចូលមករៀបចំខោអាវឲ្យលោក"ភីតឆ្លើយតបហ្នឹងសំណួរវេហ្គាស៍ហើយគេក៏ដើរឈ្ងោកមុខទៅកន្ត្រកដាក់ខោអាវរួចក៏ចាប់ផ្ដើមអង្គុយរៀបចំខោអាវដាក់ក្នុងទូរឲ្យវេហ្គាស៍
"លោកអម្បាញ់មិញលោកធ្វើអីជាមួយនារីម្នាក់នោះ"ភីតរៀបខោអាវសុខៗគេក៏សួរសំណួរទៅកាន់វេហ្គាស៍ធ្វើឲ្យវេហ្គាស៍គាំងមួយសន្ទុះរួចក៏ឆ្លើយ
"ឯងសួរធ្វើអីវាមិនមែនជាការងារឯងត្រូវមកសួរយើងនោះទេ យប់នេះឯងចង់ទៅដេកនៅណាក៏ទៅដេកទៅហាមចូលមកក្នុងបន្ទប់នេះរំខានយើង"វេហ្គាស៍និយាយបែបគម្រោះកម្រើយ
ភីតនៅពេលឮវេហ្គាស៍និយាយបែបកម្រោះកម្រើយហើយថែមទាំងដេញគេមិនឲ្យដេកក្នុងបន្ទប់នេះថែមទៀតធ្វើឲ្យគេមានអារម្មណ៍ថាមិនសប្បាយចិត្តនិងអាក់អន់ចិត្តនិងវេហ្គាស៍
"ឯងរៀបចំខោអាវហើយឯងក៏ចេញពីបន្ទប់នេះទៅយើងចង់នៅម្នាក់ឯង"វេហ្គាស៍និយាយរួចគេក៏ដើរចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួនបាត់ទៅ
ភីតមិននិយាយអ្វីទាំងអស់គេរៀបចំខោអាវវេហ្គាស៍យ៉ាងលឿនរួចក៏ចេញពីបន្ទប់នោះយ៉ាងលឿនព្រោះតែគេមានអារម្មណ៍ថាអន់ចិត្តនិងវេហ្គាស៍
"ខ្ញុំដឹងថាត្រូចធ្វើយ៉ាងមិចហើយ"ភីតគេចេញពីបន្ទប់ភ្លាមគំនិតមួយចាប់ផ្ដើមលេចនៅក្នុងខួរក្បាលគេភ្លែតរួចភីតគេក៏ដើរតម្រង់ទៅបន្ទប់របស់អ៊ំស្រីអ្នកបម្រើ
តុកតុកៗ
"អ៊ំ"ភីតគោះទ្វារបន្ទប់អ៊ំស្រីអ្នកបម្រើនោះរហូតដល់គាត់បើកទ្វារឱ្យ
"មានការអីមែនទេអ្នកប្រុសរបស់អ៊ំ"អ៊ំស្រីអ្នកបម្រើបើកទ្វារឱ្យភីតចូល
"គឺខ្ញុំចង់មកសុំបន្ទប់អ៊ំដេកជាមួយដែរ"ភីត
"បានតើចូលមកអ្នកប្រុស"អ៊ំស្រី
អ៊ំស្រីអ្នកបម្រើបានបើកទ្វារឲ្យភីតចូលក្នុងបន្ទប់របស់គាត់ហើយក៏រៀបចំកន្លែងគេងឱ្យភីត
"អ៊ំនិយាយអញ្ចឹងមានអាវណាស្ដើងៗអត់"ភីត
"មានប៉ុន្តែអាវអស់នោះពេលពាក់ទៅឃើញដល់សាច់ខាងក្នុងអ្នកប្រុសសួរធ្វើអី"អ៊ំស្រី
"គឺខ្ញុំចង់យកអាវនោះមកពាក់ដោយសារតែខ្ញុំគ្មានអាវពាក់នោះទេ"ភីត
"ចាំអ៊ំទៅទិញថ្មីឱ្យអ្នកប្រុសណា"អ៊ំស្រី
"មិនអីទេអ៊ុំយកខោអាវដែលអ៊ំនិយាយថាមានអម្បាញ់មិញនេះយកមកឱ្យខ្ញុំមកកុំទៅទិញថ្មីអីអស់តែលុយទេកុំទិញអី"ភីត
"តែ..."អ៊ំស្រី
"តែស្កអីអ៊ំខ្ញុំមិនចង់បានរបស់ថ្មីទេព្រោះវាអស់លុយច្រើនយល់អត់យកអាវដែរអ៊ុំនិយាយអម្បាញ់មិញនេះឲ្យមកខ្ញុំមកខ្ញុំយកទៅបោកយកវាមកពាក់"ភីត
"បានៗបានចាំអ៊ំទៅយកឱ្យតែចាំស្អែកទៅព្រោះនេះយប់ជ្រៅហើយឆាប់គេងទៅអ្នកប្រុស"អ៊ំស្រី
"បាទ"ភីត
ភីតហ្នឹងអ៊ំស្រីក៏គេងលក់បាត់ទៅដោយភីតគេងលើគ្រែចំណែកអ៊ំស្រីវិញគាត់គេងនៅលើឥដ្ឋ
To be counted
I'm back ☺️💖
Adminខានចេញរឿងប្រហែលជាមួយអាទិត្យហើយដឹង☺️ដោយសារមួយរយៈនេះមានរឿងច្រើនដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹង។ប៉ុន្តែចាប់ពីថ្ងៃនេះតទៅadminហ្នឹងព្យាយាមសរសេររឿងឲ្យអ្នកទាំងអស់គ្នាអានឡើងវិញណា🙏💖។