"លោកម្ចាសទៅសម្អាតខ្លួនសិនទៅណា"អ៊ំស្រីអ្នកបម្រើ
"អត់អីទេខ្ញុំនៅមើលគេបាន"វេហ្គាស៍
"តែលោកម្ចាស់មិនទាន់សម្អាតខ្លួនតាំពីព្រឹកមកហើយណា ទៅសម្អាតខ្លួនសិនទៅលោកម្ចាស់នៅទីនេះទុកឲ្យខ្ញុំជាអ្នកមើលថែអ្នកប្រុសជំនួសក៏បាន"អ៊ំស្រីអ្នកបម្រើ
"ចឹងខ្ញុំទៅវិមានសិនហើយណាផ្ញើរអ៊ំមើលថែគេជំនួសខ្ញុំផងខ្ញុំទៅហើយហ្នឹងប្រញាប់មកវិញ"វេហ្គាស៍
"ចា៎"អ៊ំស្រីអ្នកបម្រើ
វេហ្គាស៍ពេលចប់ការសន្ទនាជាមួយអ៊ំស្រីអ្នកបម្រើរួចគេក៏ចេញទៅបាត់ទៅ
ចំណែកឯអ៊ំស្រីអ្នកបម្រើវិញគាត់អង្គុយមើលភីតទាំងយកចិត្តទុកដាក់
វេហ្គាស៍មកដល់វិមានភ្លាមគេឃើញឡានរបស់លោកកន(ជាពូរបស់វេហ្គាស៍)និងកូនចៅរបស់លោកកនផងដែរវេហ្គាស៍មិនចាំយូរទេគេក៏ដើរចូលក្នុងវិមាននៅពេលនោះក៏...
ផាច់~
សម្លេងទះកំភ្លៀងបានបន្លឺឡើងដោយលោកកនបានទះកំភ្លៀងវេហ្គាស៍មួយដៃក្រោយពេលដែលដឹងថាវេហ្គាស៍បានយកភីតមកធ្វើបាបរហូតដល់ភីតរកសម្លាប់ខ្លួនបែបនេះ
"ឯងកុំពុងតែធ្វើអីតើឯងដឹងទេហាស៎"លោកកនបានទះកំភ្លៀងវេហ្គាស៍ហើយបានស្រែកដាក់វេហ្គាស៍ខ្លាំងៗទាំងខឹងសម្បារ
"ខ្ញុំដឹងថាខ្ញុំកុំពុងតែធ្វើអីខ្ញុំដឹង អាភីតវាជាប្អូនចុងរបស់ខ្ញុំពូកុំមកចេះដឹងបាទេ"មិនចាំយូរវេហ្គាស៍ក៏ស្រែកដាក់លោកកវិញដូចគ្នា
"ប្អូនឯងហើយភីតមិនមែនជាក្មួយយើងទេមែនទេហាស៎"លោកកនគាត់ខឹងខ្លាំងណាស់ស្ទើរតែទប់កំហឹងរបស់គាត់មិនបានទៅហើយ
"..."វេហ្គាស៍មិនឆ្លើយតបនិងពូរបស់គេវិញទេគេអោនមុខចុះហើយសម្រក់ទឹកភ្នែកចេញមក
"ហឺយ~បានហើយពូសូមទោសដែលស្រែកដាក់ឯងមកពីពូបារម្ភពីភីតខ្លាំងពេកពូសូមទោសផងវេហ្គាស៍"លោកកនបានចូលទៅអោបវេហ្គាស៍ហើយពោលពាក្យសូមទោសចេញមកព្រោះអញ្បាញ់មិញគាត់ធ្វើរៀងជ្រុលខ្លាំងពេក