part22(ពេលខ្ញុំស្លាប់ទៅគាត់ក៏មិនស្ដាយខ្ញុំដែរ)

437 77 19
                                    

វេហ្គាស៍ពេលដែលមកដល់វិមានភ្លាមគេបានស្ដីឲ្យភីតភ្លែត

"អ្នកណាទៅដឹងទៅថាគេចង់ធ្វើបាបខ្ញុំ"ភីតតមាត់និងវេហ្គាស៍

"បើយើងចង់យកឯងទៅក្រុមហ៊ុនយើងប្រាកដជាឲ្យកូនចៅយើងដែលស្និតនិងយើងមកយកឯងទៅហើយមិនមែនឲ្យអ្នកមិនស្គាល់មកយកនោះទេ"វេហ្គាស៍ស្រែកខ្លាំងៗមួយទំហឹង

"ខ្ញុំមិចនិងដឹងទៅបើបងមិនដែលឲ្យខ្ញុំចេញក្រៅផង ហើយណាមួយខ្ញុំឃើញគេមកនិយាយថាបងឲ្យមកយកទៀតខ្ញុំជឿគេម៉ងទៅ"ភីតនិយាយទាំងភ្នែកចង់យំ

"ល្ងង់ឯងនេះល្ងង់ខ្លាំងណាស់ដឹងហើយថាយើងមិនឲ្យចេញក្រៅតែនៅតែទៅជឿលើជនបោកប្រាស់នោះទៀត"វេហ្គាស៍លើកដៃរុញក្បាលភីតខ្លាំងៗ

"ហឹកៗ...ហ៉ឹកៗ"ភីតចាប់ផ្ដើមស្រក់ទឹកភ្នែកចេញមកនៅពេលដែលវេហ្គាស៍ស្ដីឲ្យគេ

"យំហេស៎ស្អីតិចយំស្អីតិចរំអួយមាយាម្លេះ"វេហ្គាស៍ដោយខឹងពេកគេនិយាយពាក្យមិនសមរម្យទៅកាន់ភីតធ្វើឲ្យភីតអន់ចិត្តនិងគេ

"មែនហើយខ្ញុំរំអួយខ្ញុំល្ងង់ខ្ញុំល្ងង់ព្រោះតែដឹងហើយថាបងជាបងប្រុសរបស់ខ្ញុំតែនៅតែព្រមឲ្យបងធ្វើរឿងលើគ្រែជាមួយ...ហឹកៗហ៉ឺក..."ភីតស្រែកដាក់វេហ្គាស៍ខ្លាំងៗព្រោះតែគេទទួលយកពាក្យទាំងនោះមិនបានវាលើសខ្លាំងពេកហើយគេមិនអាចទទួលបាននោះទេ

"ឯងចង់ទៅណាហាស៎"ពេលដែលភីតនិយាយចប់ភីតក៏រុញវេហ្គាស៍ឲ្យចេញពីគេរួចភីតក៏រត់ទៅបន្ទប់បាត់ចំណែកឯវេហ្គាស៍វិញឃើញបែបនេះគេក៏រត់ទៅតាមពីក្រោយភីត

ភីតរត់ចូលក្នុងបន្ទប់ហើយបិទទ្វារចាក់សោជាប់គេសង្ងំយំនៅក្នុងបន្ទប់ម្នាក់ឯង

"ខ្ញុំកំពុងតែជួបរឿងបែបនេះហើយបងមកជេស្ដីឲ្យខ្ញុំចឹងទៀតមែនទេខ្ញុំមិនមានតម្លៃទេមែនទេសម្រាប់បង...ហឹកៗ...ហ៉ឹកៗ"ភីតខឹងនិងវេហ្គាស៍ផងអន់ចិត្តផងថែមទាំងឈឺចាប់និងពាក្យសម្ដីទាំងអស់នោះទៀត ធ្វើឲ្យគេនឹកឃើញដល់គំនិតអវិជ្ជមានមួយចេញមក 

ក្រឡេកមកមើលវេហ្គាស៍វិញគេខំគោះទ្វារផងស្រែកហៅភីតផងភីតនៅតែមិនព្រមបើកទ្វារឲ្យគេដរដែល

រឿង កំហឹងស្នេហ៍🔥(ចប់✅)Hikayelerin yaşadığı yer. Şimdi keşfedin