part20(ប្រយ័ត្នមានគ្រោះថ្នាក់!)

436 70 9
                                        

"hmmm"ភីតភ្ញាក់ពីដំណេកមកយ៉ាងស្រស់ថ្លាគេបើកភ្នែកតិចៗមើលទៅជុំវិញខ្លួនរបស់គេក៏ឃើញថាវេហ្គាស៍កំពុងតែរៀបចំខ្លួនដើម្បីទៅធ្វើការ

"ឯងភ្ញាក់ហើយ"វេហ្គាស៍បែមកញញឹមដាក់ភីតតិចៗហើយនិយាយ

"បាទ នេះបងទៅណា"ភីតសួរទៅកាន់វេហ្គាស៍ព្រោះឃើញវេហ្គាស៍រៀបចំខ្លួនទាំងព្រឹក

"គឺថ្ងៃនេះក្រុមហ៊ុនមានការប្រជុំធំមួយចឹងហើយយើងខ្លាចខកក៏រៀបចំខ្លួនរាងលឿនបន្តិចនិងណា"វេហ្គាស៍និយាយបណ្ដើរដៃចង់ខ្សែក្រវាត់កបណ្ដើរតែដោយសារគេមិនចេះចងទើបវារាងយូរបន្តិច 

"ម៉ោះចាំខ្ញុំចងឲ្យបង"ភីតនិយាយហើយគេក៏ដើរទៅចងក្រវាត់កឲ្យវេហ្គាស៍

ភីតដើរទៅឈរចំពីមុខវេហ្គាស៍ហើយលើកដៃចងក្រវាត់កឲ្យវេហ្គាស៍មុខមួកគេទាំងពីស្ទើរតែប៉ះគ្នាទៅហើយ ដោយសារតែភីតត្រូវចងក្រវាត់កឲ្យវេហ្គាស៍អញ្ចឹងហើយភីតត្រូវឈរជិតវេហ្គាស៍ខ្លាំង ចំណែកឯវេហ្គាស៍វិញពេលភីតឈរជិតគេខ្លាំងបែបនិងគេសម្លឹងមើលមុខភីតមិនដាក់ភ្នែកសោះសម្លឹងមើលមិនហ៊ានព្រិចភ្នែកសោះ

"រួចហើយ...អូស...អូយ"ពេលចងក្រវាត់កឲ្យវេហ្គាស៍ហើយភីតបានងើយក្បាលឡើងលើដោយសារតែមុខគេហ្នឹងវេហ្គាស៍នៅកៀកគ្នាពេកទើបធ្វើឲ្យភីតភ្ញាក់ហើយបិសនិងដួលតែសំណាងល្អបានវេហ្គាស៍អោបភីតជាប់

ពេលនេះវេហ្គាស៍និងភីតបានសម្លឹងមើលភ្នែកគ្នាយ៉ាងយូរ ពេលនោះវេហ្គាស៍បានអោនមុខម្ដងបន្តិចៗទៅថើបមាត់របស់ភីត

"អឹម~"ភីតក្រហឹមតិចៗហើយក៏បិទភ្នែកហើបមាត់តិចៗដើម្បីឲ្យវេហ្គាស៍ថើបគេ

វេហ្គាស៍ថើបមាត់របស់ភីតថ្នមៗហើយគេបានស៊កអណ្ដាតរបស់គេចូលទៅក្នុងមាត់របស់ភីតថែមទៀត ពេលនេះអណ្ដាតពួកគេទាំងពីរបានប្រលែងលេងជាមួយគ្នាយ៉ាងក្ដៅគគុក នៅក្នុងមាត់របស់ពួកគេទាំងពីរ

"អឹម~"វេហ្គាស៍

ពួកគេទាំងពីរនាក់បានបន្តថើបគ្នាអស់មួយសន្ទុះធំរហូតដល់មាត់របស់ពួកគេទាំងពីរឃើញស្លេក

"អឹម...បានហើយ"ភីតដកមាត់ចេញពីវេហ្គាស៍វិញប៉ុន្តែវេហ្គាស៍ដូចជាមិនចង់ដកមាត់ចេញពីមាត់របស់ភីតសោះ គេចង់ថើបបន្តទៀតតែភីតប្រកែកទើបគេព្រមឈប់

រឿង កំហឹងស្នេហ៍🔥(ចប់✅)Where stories live. Discover now