ep:3 សិស្សចូលថ្មីសង្ហា

344 40 4
                                    

† ទីចាត់ការ

"លោកគ្រូហៅខ្ញុំមានការអីមែនទេ?" ជេគដើរចូលទីចាត់ការយ៉ាងសង្ហា តាមធម្មតាអ្នកណាក៏មិនចង់ចូលទីចាត់ការដែល តែចំពោះជេគវិញ ទីចាត់ការប្រៀបដូចបន្ទប់រៀនចឹង ចង់ចេញក៏ចេញ ចង់ចូលក៏ចូល គ្រូគ្រប់ថ្នាក់សឹងតែស្គាល់ជេគ មិនភ្លេចទៅហើយ

"មកហើយហេ? គ្រូមានរឿងចង់ពឹកតិចតួចនិងណា" លោកគ្រូនាយកងាកទៅញញឹមដាក់ជេគ ដូចទម្លាប់រាល់ដង

"បាទ មានការអីដែរលោកគ្រូ?" ជេគសួរទៅលោកគ្រូនាយក ទាំងញញឹមស្រស់

"នេះ ជួយយកសៀវភៅទៅ រៀបចំនៅប៉ុណ្ណាល័យផង" លោកគ្រូ ទាញសៀវភៅ មួយឡាំង ឡើងមក

"បាទមិនអីទេ" ជេគនិយាយហើយក៏ លើកសៀវភៅទាំងនោះ ដើរចេញទៅ

"ឲ្យខ្ញុំជួយទេ?" ជេគលើកឡាំងសៀវភៅ តត្រាក់ៗ តែបន្ទាប់មកក៏មានសម្លេងក្មេងប្រុសម្នាក់សួរជេគពីក្រោយខ្នង

"មិនអីទេ គេចូលរៀនអស់ហើយ លោកទៅរៀនទៅ" ជេគចេះតែឆ្លើយមិនដឹងថាអ្នកក្រោយខ្លួនជាអ្នកណាផង

"តែខ្ញុំមិនដឹងថាថ្នាក់រៀនខ្ញុំនៅទីណាផង" អ្នកនៅក្រោយជេគតបមកវិញ ឮហើយជេគ ក៏ហួសចិត្ត សិស្សម៉ាកស្អីនិង មិនដឹងសូម្បីតែថ្នាក់ខ្លួនឯងរៀន នេះប្រហែលមករៀនរាល់ថ្ងៃ មិនដែលចូលរៀនហើយ

"ខ្ញុំថាឲ្យទៅ-?" ជេគងាកមកក្រោយរៀបនិងថាឲ្យអ្នកក្រោយខ្នង តែក៏ត្រូវឈរសម្លឹងមើលមុខគេវិញ

"លោកជាសិស្សថ្មីមែនទេ?" ជេគសួរទៅរាងក្រាស់ នៅមុខខ្លួន សឹងមិនជឿថាមានអ្នកសង្ហាជាងហុីសឹង និងនីគីទៀតនៅលើពីភពលោកនេះ

"អឹម" នាយខ្ពស់សង្ហា ត្រឹមតែក្រហឹម សម្លឹងមើលទៅជេគ ម្នាក់ៗ គឺថាភ្ញាក់ផ្អើលដូចគ្នា ជេគភ្ញាក់ផ្អើលដោយសារ នាយសង្ហា ឯរាងក្រាស់ភ្ញាក់ផ្អើលនិងសម្រស់របស់ជេគដូចគ្នា

"ហើយមិចបានមិនដឹងថាថ្នាក់ខ្លួនឯងនៅទីណា?" ជេគសួរទៅម្ដងទៀត តែម្ដងនេះនាយតូចងាកមក លើកឡាំងសៀវភៅ ហើយក៏ដើរសំដៅទៅ បិណ្ណាល័យ

"លោកគ្រូឲ្យខ្ញុំមកតាមឯង" នាយខ្ពស់សង្ហាក៏ឆ្លើយដើរតិចៗ នៅក្រោយជេគ

5:23PM [Jakehoon]Where stories live. Discover now