ជេគនិងស៑ុងហ៑ុន ដើរតាមផ្លូវយ៉ាងស្ងៀមស្ងាត់ មេឃក៏ចាប់ផ្តើមងងឹតទៅៗ តែថាមិនមានអ្នកណាហាមាត់និយាយពាក្យអ្វីសូម្បីតែមួយម៉ាត់។
" ស៑ុងហ៑ុន " កំពុងដើរសុខៗ ជេគក៏បន្លិចហៅឈ្មោះរបស់ស៑ុងហ៑ុន ចំណែកម្ចាស់សាមីខ្លួនក៏ងាកទៅតាមសម្លេងអ្នកដែរបានហៅឈ្មោះខ្លួន។
" ហឹម? " ស៑ុងហ៑ុន ងាកទៅមើលជេគ ហើយក៏ក្រហឹម។
ទឹកមុខរបស់ជេគ បង្ហាញថានាយចង់ដឹងនូវរឿងអ្វីមួយតែនាយមិនសូវហ៑ាននិយាយចេញមក ប៉ុន្មាននោះទេ។
" គឺ...យើងមានរឿងចង់សួរឯង " ជេគ និយាយឡើងទាំងធ្វើកាយវិការមិនសូវត្រូវ ព្រោះនាយខ្លាចថាបើសួរទៅ អាចធ្វើអោយ ស៑ុងហ៑ុន មិនពេញចិត្ត។
" សួរមក " ស៑ុងហ៑ុន នាយឆ្លើយតបទៅជេគវិញគ្មានស្ទាក់ស្ទើអ្វីឡើង នាយធ្វើហីៗ។
" គឺថា....ឯង...ស្រឡាញ់គូដណ្តឹងឯងដែរ...ទេ? " ជេគ សួរទាំងស្ទាក់ស្ទើរចិត្ត ធ្វើកាយវិការមិនសូវត្រូវ ហើយក៏ចេះតែងាកទៅមើលស៑ុងហ៑ុនផងដែរ។
" អត់ " ស៑ុងហ៑ុន ឆ្លើយទៅជេគហើយ ក៏សូកដៃរបស់នាយចូលក្នុងហោប៉ៅទាំងពីរ រួចបន្តដើរធ្វើធម្មតា។
ជេគ នាយនៅតែចង់ដឹងចង់ឮដដែរ តែគិតថាមួយសំណួរដែរខ្លួនសួរ អម្បាញ់មិញនេះដូចជាមិនសម ចឹងជេគក៏ដើរក្បែរស៑ុងហ៑ុន ទាំងមានអារម្មណ៍ចង់ដឹងចង់ឮ។
__________ងាកមកមើល នីគី និងស៑ូននូវិញ ឥឡូវនេះ នីគី កំពុងតែបើកឡានទៅណាក៏មិនដឹង ដោយមានស៑ូននូ នៅអង្គុយក្បែរនាយ។
" ចង់ទៅណាដែរបាទ? " នីគី ងាកទៅសួរស៑ូននូ ទាំងញញឹម។
" ទៅណាក៏បាន អោយតែមានឯងនៅក្បែរ " ស៑ូននូ ឆ្លើយហីៗ ហើយក៏បន្តផ្ដោតអារម្មណ៍មើលទេសភាពទីក្រុងនាពេលយប់ តាមបង្អួចកញ្ចក់ឡាន។
" សម្ដីផ្អែមម្ល៉េះ? ម្សិលមិញជេរឡើងបែកផ្សែង " នីគី សើចតិចៗ តែក៏មានអារម្មណ៍ថាខ្នាញ់ស៑ូននូមិនតិចដែរ។
† ម្សិលមិញ...
" យើង....យើង..ស្រឡាញ់ឯង " នីគី និយាយទាំងអោបស៑ូននូមិនប្រលែង ទាំងដែរខ្លួនរបស់នាយនៅសើមជោកនៅឡើយ។
YOU ARE READING
5:23PM [Jakehoon]
Fanfiction† ចាប់ផ្ដើមពីមនុស្សមិនស្គាល់គ្នា ប្រែប្រួលទៅជាមិត្ត តែអ្វីៗ និងផ្លាស់ប្តូររហូត ពេលវេលាកាន់តែដើរលឿនទៅៗ.... ★ ក្ដីស្រឡាញ់ ★ ការយល់ចិត្ត ★ អាក់អន់ចិត្ត ★ ខ្លាចបាត់បង់មនុស្សដែលខ្លួនស្រលាញ់ ★ ការឈឺចាប់ ‡ វានិងតែងតែមានអ្វី ថ្មីៗ កើតឡើងទៅលើ ស្នេហា រ...