នាពេលល្ងាច នៅមុខរបងសាលា បង្ហាញអោយឃើញ ជេគ នីគី និងស៑ុងហ៑ុន តែមិនឃើញវត្តមានរបស់ហុីសឹងសោះ
"ជេគ និងស៑ុងហ៑ុន hyung ខ្ញុំទៅហើយណា បាយ✌🏻" នីគី បងដៃលា ទៅកាន់ជេគនិង ស៑ុងហ៑ុន ដូចរាល់ដង
"បាយ"
ជេគនិងស៑ុងហ៑ុន តាមមើលដំណើរនីគី រហូតទាល់តែ បាត់ស្រមោលនាយបាត់ ទើប ពួកគេត្រឡប់ទៅផ្ទះ
" ជេគ" ស៑ុងហ៑ុន
"ហឹម? " ជេគ
" យើងសួរមួយ" ស៑ុងហ៑ុន
"okay សួរមក " ជេគ" ឯងពាក់ព័ន្ធអី ជាមួយសិស្សចូលថ្មីនោះ?" ស៑ុងហ៑ុន
" រឿងវែងឆ្ងាយណាស់ យើងមិនចង់លើកវាយកមកនិយាយទេ" ជេគ ឆ្លើយតបទៅកាន់ស៑ុងហ៑ុន ទាំងមុខស្រពោន" ប្រាប់មិនបានសូម្បីបន្តិចមែនទេ?" ស៑ុងហ៑ុន សួរទៅកាន់ជេគ
"ចាំយើងមានពេល យើងនិងប្រាប់ឯង ណាមួយរាល់ថ្ងៃនេះសំណាងហើយ ដែរគេមិនមករញ៉េរញ៉ៃ ជាមួយយើង បើមិនចឹងទេ យើងប្រហែលជាត្រូវឈឺចិត្តម្ដងទៀតហើយ" ជេគ និយាយប្រាប់ទៅស៑ុងហ៑ុន ទាំងមុខមិនរីក រឿងទាក់ទង រវាងនាយនិងនីកូឡាស គឺវែងឆ្ងាយខ្លាំងណាស់ ហើយក៏ឈឺចាប់ច្រើនដូចគ្នា
តាមផ្លូវដ៏ស្ងប់ស្ងាត់មេឃក៏ងងឹតទៅៗ នៅសល់តែភ្លើងអំពូល តាមដង់ផ្លូវ ឯខ្យល់ក៏ចាប់ផ្តើម បកមកប៉ះទង្កិច និងខ្លួនប្រាណ ជេគនិងស៑ុងហ៑ុន កាន់តែខ្លាំងទៅៗ
វូ!!!!
" ចង្រៃយរ៎! មេឃមកភ្លៀងស្អីពេលនេះ!" ស៑ុងហ៑ុន នាយនិយាយឡើង នៅសុខៗ ស្រាប់តែមាន ភ្លៀងធ្លាក់យ៉ាងខ្លាំង សំខាន់នោះគឺ ផ្ទះពួកគេទាំងពីរ នៅឆ្ងាយពីកន្លែងរបស់ពួកគេទៀត
" ឆាប់រត់អោយឡើនទៅ!" ជេគ ស្រែកឡើង ហើយក៏ចាប់ទាញដៃស៑ុងហ៑ុង អោយរត់តាមនាយ តាមពិតជេគជាមនុស្សចូលចិត្តភ្លៀងណាស់ តែឥឡូវនេះ គេកំពុងតែស្ថិតនៅក្នុងឯងសណ្ឋានសាលា ហើយនៅមានកាតាប ដែរពោពេញទៅដោយសៀវភៅ រៀនសំខាន់ៗ ទៀត បើសិនជាទទឹកជោក នាយមានតែត្រូវកត់មេរៀន យ៉ាងច្រើនដែររៀន មកពាក់កណ្ដាលឆ្នាំនេះ ម្ដងទៀតហើយ ចឹងហើយបាននាយ ប្រញាប់ប្រញាល់រត់អោយដល់ផ្ទះបែបនេះ
___________
YOU ARE READING
5:23PM [Jakehoon]
Fanfiction† ចាប់ផ្ដើមពីមនុស្សមិនស្គាល់គ្នា ប្រែប្រួលទៅជាមិត្ត តែអ្វីៗ និងផ្លាស់ប្តូររហូត ពេលវេលាកាន់តែដើរលឿនទៅៗ.... ★ ក្ដីស្រឡាញ់ ★ ការយល់ចិត្ត ★ អាក់អន់ចិត្ត ★ ខ្លាចបាត់បង់មនុស្សដែលខ្លួនស្រលាញ់ ★ ការឈឺចាប់ ‡ វានិងតែងតែមានអ្វី ថ្មីៗ កើតឡើងទៅលើ ស្នេហា រ...