ep:19 សកលវិទ្យាល័យ

148 22 0
                                    

ថ្ងៃស្អែក ក៏ឈានមកដល់ ហើយក៏អាចនិយាយបានថា អាទិត្យនេះជា អាទិត្យចុងក្រោយដែរ សិស្សថ្នាក់ទី 12 បានជួបមុខគ្នាដែរ ព្រោះចាប់ពីអាទិត្យនេះទៅ ពួកគេគ្រប់គ្នា និងត្រូវបំបែកគ្នាហើយ អ្នកដែរប្រឡងជាប់ក៏ទៅរៀនបន្តនៅសកលវិទ្យាល័យ អ្នកដែរធ្លាក់ក៏ត្រូវរៀននៅទី 12 ដដែរ សិស្សខ្លះក៏ត្រូបបំបែកគ្នាទោះបីជាពួកគេប្រឡងជាប់ក៏ដោយ ខ្លះទៅរៀនបន្ត នៅជាយក្រុង ខ្លះក៏រៀនបន្តនៅសកលវិទ្យាល័យនៅកណ្ដាលក្រុង ខ្លះក៏ទៅរៀនបន្តនៅស្រុកក្រៅ។

ចំណែកជេគ នាយសម្រេចចិត្ត ចូលសកលវិទ្យាល័យ មួយដែរ នៅចំកណ្ដាលក្រុងដដែរ ព្រោះសកលវិទ្យាល័យនោះ ល្អ តែវាឆ្ងាយពីផ្ទះពេក ជេគក៏ត្រូវ រើឥវ៉ាន់ដើម្បីទៅនៅខន់ដូរថ្មីរបស់ខ្លួនដូចគ្នា ហើយបើចង់ទៅនៅ អូស្ត្រាលីមានតែ ទៅនៅជាមួយ អុំ៑របស់ខ្លួន ព្រោះថា ប៉ារបស់ជេគ គាត់ជាប់រវល់ការងារនៅ កូរ៉េហើយ។

សកលវិទ្យាល័យដែរជេគ ចូលរៀនបន្ត មើលទៅធំខ្លាំងណាស់ ថែមទាំងមានទេសភាពស្អាតទាំងផង នៅក្បែរសាលា មានដើមឈើបៃតងខ្ចី ថែមទាំងមានដើមផ្កាដាំជាលម្អនៅមុខសាលាផងដែរ សកលវិទ្យាល័យនោះ មានឈ្មោះថា LOE  ( Loyalist Of Educational ) វាជាសកលវិទ្យាល័យដែរល្បីឈ្មោះយូរមួយ ជាសកលវិទ្យាល័យដែរ សិស្សគ្រប់ៗ រូបស្គាល់ ជាសកលវិទ្យាល័យ ដែរសម្បូរទៅដោយ សិស្សកូនអ្នកមានជាន់ខ្ពស់ ហើយក៏ធ្លាប់មានពត៌មានថាកូនសិស្សនៃសកលវិទ្យាល័យធ្វើបាបសិស្សដទៃផងដែរ។

" ឯងចូលរៀននៅទីណាបន្ត? " ជេគ សួរទៅកាន់ ស៑ុងហ៑ុន ព្រោះថាហុីសឹង និងនីគី ក៏ចូលសកលវិទ្យាល័យ LOE ដែរ នៅតែស៑ុងហ៑ុនមួយទេ មិនដឹងថានាយទៅរៀននៅសកលវិទ្យាល័យមួយណាទេ។

" យើងចូល LOE " គ្រាន់តែស៑ុងហ៑ុន ហាមាត់មកភ្លាម ជេគឡើង ភ្ញាក់ផ្អើល។

" ល្អហើយ! យើងក៏ចូលរៀននៅទីនោះដែរ តែឯងចូលខាងអ្វី? " ជេគ សួរទៅកាន់ ស៑ុងហ៑ុន។

" គូរគំនូរ ចុះឯង? " ស៑ុងហ៑ុន ឆ្លើយមុននិងសួរទៅជេគ វិញ។

" យើងចង់ចូលខាង ការនិយាយជាភាសាអង់គ្លេសវិញ ណាមួយយើងក៏ចេះអង់គ្លេសស្រាប់ហើយ " ជេគឆ្លើយទៅស៑ុងហ៑ុន។

5:23PM [Jakehoon]Where stories live. Discover now