ep:26 បង្ករឿងខ្លួនឯងសោះ

177 22 4
                                    


នាថ្ងៃស្អែក នីគី ជេគនិងស៑ុងហ៑ុន ក៏មករៀនធម្មតា តែមើលទៅនីគី ដូចគ្នាមិនសូវជាសប្បាយចិត្តសោះ តែអ្វីដែរគួរអោយចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺ បាត់វត្តមានរបស់ហុីសឹងទៀតហើយ មិនដឹងថានាយមករៀនឬក៏អត់ទេ។

ជេគ នីគី និងស៑ុងហ៑ុន កំពុងតែអង្គុយក្នុងថ្នាក់សុខៗ ក៏ស្រាប់តែមានសិស្សានុសិស្សដទៃ ប្រហែលជា បី បួននាក់ រត់ត្រហេបត្រហប ធ្វើអោយសិស្សដទៃ ចាប់អារម្មណ៍ហើយក៏រត់ទៅតាមដែរ។

" នែ៎! មកអោយលឿនមក មានគេវៃគ្នា " សិស្សស្រីម្នាក់ ក៏ដើរមកហៅមិត្តរបស់ខ្លួន។

" អ្នកណាគេ? " សិស្សស្រីដែរត្រូវជាមិត្តក៏សួរទៅវិញ។

" គឺម្នាក់ឈ្មោះ ស្អីគេ ហុីសឹងស្អីនោះហរ៎ វៃគ្នាជាមួយ គីម អ៊ីលស៊ុង "  សិស្សស្រីនោះក៏ឆហលើយទៅវិញ។

" ពិតមែនហេ? តោះទៅមើលអោយលឿនទៅ! " សិស្សស្រីដែរជាមិត្តក៏ប្រញាប់ប្រញាល់ ក្រោកចេញពីតុ ហើយក៏រត់ចេញពីថ្នាក់បាត់ទៅ។

ការសន្ទនារបស់ពួកនាងៗ ក៏បានឮដល់ត្រចៀករបស់ ជេគ នីគីនិង ស៑ុងហ៑ុន ផងដែរ។

" បងហុី? ឈ្លោះជាមួយ គីម អ៊ីលស៊ុង? " នីគី និយាយទាំងឆ្ងល់ ហើយក៏ចង់ចិញ្ចើមងាកទៅមើលជេគ។

" គីម អ៊ីលស៊ុង ជាកូនក្រុមក្មេងទំនើងនោះមែនទេ? " ជេគក៏ងាកទៅសួរនីគី វិញ ហើយនីគី ក៏ងក់ក្បាលរបស់នាយ ពីរ បី ដង។

" ចំមែនហើយ! តោះទៅជាមួយបង " ជេគក្រោកឈរហើយក៏ចាប់ទាញដៃនីគី យ៉ាងលឿន ហើយក៏ដើរសំដៅចេញពីថ្នាក់បាត់ ទុកអោយស៑ុងហ៑ុន ដើរតាមពីក្រោយតែឯង។ ( យើងមិនសំខាន់ 😊 )
___________

នៅឯទីធ្លាមុខសាលា គឺថាសិស្សានុសិស្សទាំងអស់នាំគ្នា សម្លឹងមើលទៅកាន់សិស្សប្រុស ពីរនាក់ ម្នាក់ៗ សិតតែសង្ហា តែមិនមែនមើលដោយសារសង្ហានោះទេ មើលដោយសារតែពួកនាយវាយគ្នា និងឈ្លោះគ្នាច្រើនជាង។

" ឯងចង់យ៉ាងមិច?!! គ្មានភ្នែកមើលមនុស្សនៅរស់នៅនិងមុខទេហេ៎? " សិស្សប្រុស ឈ្មោះ គីម អ៊ីលស៊ុង ក៏និយាយឡើយ នាយស្រែកខ្លាំងៗ ហើយក៏ រុញស្មារបស់ហុីសឹង យ៉ាងខ្លាំង។

5:23PM [Jakehoon]Where stories live. Discover now