ep: 34 ជឿជាក់

149 23 0
                                    


  ម៉ោងប្រហែល 8 ទៅហើយ ហើយជេគនាយក៏ទើបតែធ្វើដំណើរមកដល់សាលាដូចគ្នា គ្រាន់តែដើរកាន់កន្លែងកង់ទីនសាលា ជេគចាប់អារម្មណ៍ថាមានមនុស្សមួយហ្វូងកំពុងតែចោមរោមដូចជាសត្វស្រមោច។

" មុននិងដើរទៅណា មានបានបើកភ្នែកមើលដែរទេ?! " ជេគឮសម្រែកស្រែកកំហុសយ៉ាងខ្លាំង។

អត់ទ្រាំមិនបាន ជេគក៏ឆ្លៀតទៅលួចមើលទើបចាប់អារម្មណ៍ថាអ្នកដែរស្រែកគឺជា ឆូយ ហេខ្យុង ហើយម្នាក់ទៀតដែរជាគូរប្រជែងគឺជា...នីគី?!

" ចប់ហើយអាគី... " ជេគនិយាយក្នុងចិត្ត ទាំងទឹកមុខបារម្ភចំពោះនីគីជាខ្លាំង តែនាយក៏ដឹងថានីគីក៏ជាមនុស្សដែរលេងធម៌ក្ដៅដូចតែ ហេខ្យុងទេ ចឹងប្រហែលភ្លើងប៉ះជាមួយភ្លើងហើយ។

" អៅ? ឯងទេដឹងដែរគួរតែមើល " នីគីស្រែកតបទៅ ហេខ្យុងវិញ ធ្វើអោយរឿងកាន់តែគួរអោយចាប់អារម្មណ៍ជាខ្លាំង។

" នែ៎ យើងបើកភ្នែកទាំងគូរណា កុំចេះតែនិយាយ " ហេខ្យុងនិយាយមកវិញតែនាយនិយាយក្នុងសម្លេងធម្មតាព្រោះថានាយកំពុងអារម្មណ៍ល្អមិនចង់មានជម្លោះប៉ុន្មានទេ ណាមួយទៀតនាយក៏ចូលទីចាត់ការសុាំខួរដូចគ្នា ម្យ៉ាងទៀតទោះនាយជាប់ឈ្មោះជាក្មេងទំនើងតែនិយាយតាមត្រង់នាយមិនសូវចេះរករឿងអ្នកណាមុនទេទាល់តែនាយមានអារម្មណ៍មិនល្អ ទើបនាយដើយបង្កហេតុតរញ៉េរញ៉ៃ។

" យើងមិនមែនចេះតែនិយាយទេ កម្ពស់ក៏ប្រហែលគ្នាទៀត បើឯងមើលមិនឃើញយើងបានន័យថាឯងខ្វាក់ហើយ " នីគី ឆ្លើយតមទៅវិញមុននិងអោបដៃទាំងពីរចូលគ្នា។

" ថីវាចេះ...." ហេខ្យុងនិយាយតិចៗ ទាំងចង់ចិញ្ចើមចូលគ្នាមុននិងដក់ដង្ហើមធំ។

" យើងគ្មានពេលទេ ខ្ចប់ទុកចាំឈ្លោះគ្នាពេលក្រោយទៅ យើងប្រញាប់ទៅជួបប្អូន " ហេខ្យុងនិយាយហើយក៏ដើរចេញទៅបាត់ ជេគកាលឃើញបែបនេះក៏ប្រញាប់ប្រញាល់ដើរតម្រង់ទៅនីគី។

" ខ្លាំងខ្លាណាស់ឯង ប្រយ័ត្នគេ gang bang ឯងមួយក្រុមទៅ " ជេគនិយាយទាំងចង់ចិញ្ចើម។

" បើពួកនិងហ៑ាន gang bang ខ្ញុំមែននួក ខ្ញុំគ្រាន់តែប្រាប់លោកគ្រូទៅចប់ហើយ " នីគីនិយាយទាំងញញឹមជឿជាក់។

5:23PM [Jakehoon]Where stories live. Discover now