ep:13 គោលបំណងពេលរៀនចប់

205 22 0
                                    

    នាពេលព្រឹកឡើងក៏បានមកដល់ ថ្ងៃនេះចម្លែកណាស់ គ្រាន់តែព្រឹកឡើងភ្លាម មេឃក៏ធ្លាក់ភ្លៀងមកយ៉ាងខ្លាំង ចំំណែកកម្លោះតូចជេគវិញ នាយនៅអង្គុយមើលតែទឹកភ្លៀងនៅហ្នឹងឯង។

" កូនជេគ? រៀបចំខ្លួនហើយ ហើយ មែនទេ? " អ្នកស្រីសុីម ដែរត្រូវជាម្តាយក៏បាននិយាយជាមួយ ឃើញថាមួយព្រឹកហើយ តាំងពីភ្ញាក់មក នូវតែអង្គុយមើលទឹកភ្លៀងតែមួយគត់។

" បាទ ម៉ាក់ " ជេគ ក៏ឆ្លើយតប ទៅកាន់ម៉ាក់របស់ខ្លួន តាមពិតជេគត្រូវដើរទៅរៀនជាមួយស៑ុងហ៑ុនមុននោះទេ ប៉ុន្តែដោយសារតែផ្ទះខ្លួន គ្មានឆ័ត្រ ចឹងហើយជេគ ត្រូវជិះឡាន ជំនួយការ របស់ប៉ាខ្លួនវិញ។

បញ្ជាក់: ប៉ាម៉ាក់ជេគបានលែងលះគ្នាហើយ តែក៏រាប់អានគ្នាក្នុងនាមជាមិត្តវិញ ហើយប៉ារបស់ជេគក៏តែងតែ ផ្គត់ផ្គង់គ្រួសាររបស់ជេគរហូត។

" កូន នៅអង្គុយមើលទឹកភ្លៀងដល់ពេលណាទៀត? ពូតៃកុងឡាននៅចាំ កូនយូរហើយណា " អ្នកស្រីសុីម និយាយទៅកាន់កូនខ្លួន ប្រើសម្លេងស្រទន់ រាល់ថ្ងៃ
ជេគភ្ញាក់លឿន ដោយសារតែនាយដើរទៅរៀនជា
មួយស៑ុងហ៑ុន តែថ្ងៃនេះមេឃភ្លៀង នាយក៏ត្រូវជិះឡានវិញ។
__________

រាងកាយតូច ដើរធ្វើដូចគ្មានព្រលឹង កំពុងតែដើរសំដៅទៅតុរបស់ខ្លួន ភ្នែកជេគមានសភាពតឹងៗ ដូចជាមិនបានដេកគ្រប់គ្រាន់ ចំណែកក្រោមភ្នែកវិញ មានចេញនូវដុំ ខ្មៅៗ ទៀតផង មើលទៅដូច ផេនដា ចឹង។

ជេគ ទម្លាក់ខ្លួនអង្គុយទៅលើតុ ទាំងមានអារម្មណ៍ថាអស់កម្លាំងជាខ្លាំង គ្រាន់តែអង្គុយភ្លាម ជេគក៏ដាក់ក្បាលខ្លួន គេងនៅនិងតុភ្លាមតែម្ដង។

" ជេគ hyung ថ្ងៃនេះមិននិយាយចូលខ្ញុំទេហរ៎ " សម្លេងមួយក៏បានឮឡើង មិនបាច់ប្រាប់ក៏ដឹងដែរគឺ នីគីនិងឯង។

" មែនហើយ សូម្បីតែបងក៏ជេគមិននិយាយចូលដែរ ថ្ងៃនេះ ជេគគីកើតអី " នៅសុខៗ ក៏លិចនូវវត្តមានរបស់ហុីសឹង មិនដឹងមកពីណានោះទេ គ្រាន់តែភ្លាមក៏ ចេញវត្តមានគេតែម្ដង។

" ខ្ញុំងងុយដេកណាស់ " ជេគ តបទៅពួកគេពីរនាក់ ខ្លីៗ ធ្វើមិច គ្នាគិតថាដាច់យប់ម្ដង តែច្រឡំ ដាច់យប់ទល់ភ្លឺ។

5:23PM [Jakehoon]Where stories live. Discover now