ep:12 ការដូពណ៌ទឹកសមុទ្រថ្លា

240 29 0
                                    

   ងាកមកមើល ស៑ូននូវិញ នាយអង្គុយ ដកដង្ហើមចោលម្នាក់ឯងនៅ បងក្រោមដើមឈើ ព្រោះថា ជ៉ុងវ៉ុន មិនបានមកមើលនាយ ហើយនាយក៏មានអារម្មណ៍ថា អន់ចិត្តដែរ នាយគ្មានអ្នកណា មកលើកទឹកចិត្តដូចជេគនោះទេ។

" អេ៎ កើតអី? " ស៑ូននូ អង្គុយសុខៗ ក៏ឮ នូវសម្លេងមួយ បន្លឺនៅក្បែរត្រចៀករបស់នាយ ធ្វើអោយនាយ ភ្ញាក់ផ្អើលជាខ្លាំង ហើយម្ចាស់សម្លេងនោះក៏គ្មានអ្នកណាក្រៅពី......

" អាមុខទា!! ហួយ!! យើងខំតែភ័យ " ស៑ូននូ ងាកទៅក៏ឃើញថាម្នាក់នោះជា នីគី សោះ មិញនេះ សំណាងហើយ មិនចឹងទេ នីគី ប្រហែលជា សុីមួយកែងរបស់ស៑ូននូជាមិនខានទេ។

" នែ៎ ហៅយើងអោយស្រួលបួលទៅវាថី? មិនមែនឯង មិនស្គាល់ឈ្មោះយើងឯណា " នីគី ក៏ដាកគូទអង្គុយនៅបងក្បែរ ស៑ូននូ ប្រាកដហើយ! ពួកគេឈ្លោះគ្នា តែពួកគេស្គាល់គ្នាច្បាស់ណាស់។

" ខ្ជិលហៅ " ស៑ូននូ ឆ្លើយទៅ នីគី ខ្លីៗ។

" ស្រេកចិត្តឯងចុះ តែ.... មិញឯងកើតស្អីហាស៎? យើងដើរមកពីចម្ងាយ ឮតែសម្លេងដកដង្ហើមធំៗ របស់ឯង ហើយឯងកើតស្អី? ដកដង្ហើមម្ដង ឡើងដូចដាក់ម៉េក្រូ ឮដល់យើងនៅកន្លែងទិញស្អីសុីទៀត " នីគី ក៏និយាយឡើង មិនថាអីនោះទេ តែសម្ដីរបស់នាយ យកទៅបោកក្មេង 3 ឆ្នាំ ក៏វាមិនជឿដែរ។ 🥰

" ឡប់ អាណាដកដង្ហើម ឮខ្លាំងដូចដាក់ម៉េក្រូនោះ នែ៎ បើថាឯងចង់ឈ្លោះជាមួយយើងក៏ប្រាប់មក តែប្រាប់អោយហើយ យើងគ្មានអារម្មណ៍ឈ្លោះជាមួយឯងនោះទេ " ស៑ូននូ និយាយទៅកាន់នីគី ទាំងធ្វើមុខក្រញូវ ម្ដងនេះនាយគ្មានអារម្មណ៍ពិតមែន ស៑ូននូ ដាក់ក្បាលរបស់នាយកើយដៃរបស់ខ្លួន មិនដឹងយ៉ាងមិចនោះទេ ថ្ងៃនេះស៑ូននូ មានអារម្មណ៍ថា ធុញទ្រាន់ និង ហត់នឿយខ្លាំងណាស់។

" មិចបានដឹង? យើងមិនចង់ឈ្លោះជាមួយឯងទេ តែ? ហេតុអីថ្ងៃនេះឯងមើលទៅដូចឈឺចឹង? " នីគី សួរស៑ូននូ ទាំងលូកដៃទៅស្ទាបថ្ងាសរបស់ស៑ូននូ តិចៗ ។

" យើងមិនអីទេ! " ស៑ូននូ យកដៃរបស់នីគី ចេញពីថ្ងាសរបស់នាយយ៉ាងលឿន មុខដែរមើលទៅដូចឈឺ អម្បាញ់មិញក៏ប្រែមកជា សម្លក់ទៅកាន់នីគី ដូចជាសត្វខ្លា។

5:23PM [Jakehoon]Where stories live. Discover now