" យើងគួរទៅណាទៀត? " សម្លេងរបស់ជេគ សួរទៅកាន់ ហុីសឹង ដែរកំពុងតែ ដើរស៑កដៃចូលក្នុង ហោប៉ៅរបស់ខ្លួន ដើរយ៉ាងសង្ហា ឯភ្នែកវិញ រវល់តែសម្លឹងស្វែងរកហាងដែរមានលក់សៀវភៅ ព្រោះថា តាំងពីព្រលឹមពេល នាយ មកដល់ផ្សារ នាយមិនអាចរកឃើញ ហាងណា មានលក់សៀវភៅសំណព្វចិត្តខ្លួនសោះ។" បងថា... គួរវិញទេ? " ហុីសឹង ឈប់ដើរបន្ត ហើយក៏ងាកមកនិយាយជាមួយជេគ ដែរកំពុងតែកាន់ ថង់យួរ មួយដែរពោពេញទៅដោយសៀវភៅ មិនបាច់ឆ្ងល់នោះទេ រឿងគឺវាបែបនេះឯង ហុីសឹង នាយទិញសៀវភៅ រៀន និងរបស់របររៀនហើយៗ តែនាយចង់ទិញ សៀវភៅរឿងនិទានដើម្បីទុកអាននាពេលយប់ ដើម្បីរំសាយអារម្មណ៍ តានតឹងរបស់ខ្លួន ព្រោះនាយមានអារម្មណ៍ថា នាយចង់សាកអានសៀវភៅរឿងខ្លះៗ ដោយសារតែ កាលនៅពីតូចនាយមិនធ្លាប់អានសៀវភៅរឿង អ្វីនោះទេ ចឹងហើយក៏ចង់សាកល្បងអាន ក្រែងលោវាអាចជួយអោយ មុនពេលចូលដំណេករបស់នាយកាន់តែល្អជាងមុន។
" អេ៎?! ហេតុអ្វីទៅ? ក្រែងបងថា ចង់ទិញសៀវភៅរឿងហី? ហើយខ្ញុំឃើញហាងគេ លក់សៀវភៅរឿងឡើងច្រើន មិចបានបងមិនទៅទិញ? " ជេគ ចង់ចិញ្ចើម និយាយខ្លាំងៗ តិចៗ ទៅកាន់ហុីសឹង នាយខំកាន់ថង់ដាក់សៀវភៅឡើងធ្ងន់មួយថ្ងៃ ហើយនៅឆ្លៀតជូនហុីសឹង ដើររកមើលហាងសៀវភៅទៀត ហើយចង់ទៅវិញស្រួលៗ មិចនឹងកើត។
" អត់ទេ បងចង់អានសៀវភៅបែបប្រលោមលោកមនោសញ្ចេតនា មិនមែនរឿង ខ្មោចទេ " ហុីសឹងក៏តបទៅជេគវិញ ទាំងកែវភ្នែកនៅតែសម្លឹងរកមើល ហាងសំណព្វចិត្ត ដើម្បីចូលទិញសៀវភៅដែរខ្លួនត្រូវការ។
" អីយ៉ា! បងហុី ចេះមានស្នេហាទៀត? ខ្ញុំឆ្ងល់ដល់ហើយ តើសិស្សស្រីម្នាក់ណាដែរ ធ្វើអោយ បុរសបេះដូងដែក ដូចជាបងហុី លង់ស្រលាញ់ទៅណរ៎? " ជេគ ញញឹម ឆ្មក់លរ ទៅកាន់ហុីសឹង មិនថាសូម្បីតែជេគទេ បើនីគីដឹងរឿងនេះ ប្រហែលជាស្រែកផ្អើលផ្សារហើយ តែសំណាងដែរ នីគីនាយដេកនៅផ្ទះនាយ មិនបានមកផ្សារជាមួយ ហុីសឹង និងជេគ ហើយនិងមនុស្សម្នាក់ទៀត....
" បងមិនស្រឡាញ់អ្នកណាទេ ឈប់គិតច្រើនទៅ ប្រយ័ត្នដល់ថ្ងៃប្រឡង គិតមេរៀនមិនចេញ " ហុីសឹង ញីក្បាលជេគតិចៗ ទាំងញញឹម នាយទៅស្រឡាញ់ស្រីណា បើអ្នកដែរនាយស្រឡាញ់ កំពុងតែឈរក្បែរនាយនេះឯង គ្រាន់តែគេមិនដឹងខ្លួន នូវសេចក្តីស្រឡាញ់របស់ខ្លួនរយៈពេល 4 ឆ្នាំមកនេះ។
YOU ARE READING
5:23PM [Jakehoon]
Fanfiction† ចាប់ផ្ដើមពីមនុស្សមិនស្គាល់គ្នា ប្រែប្រួលទៅជាមិត្ត តែអ្វីៗ និងផ្លាស់ប្តូររហូត ពេលវេលាកាន់តែដើរលឿនទៅៗ.... ★ ក្ដីស្រឡាញ់ ★ ការយល់ចិត្ត ★ អាក់អន់ចិត្ត ★ ខ្លាចបាត់បង់មនុស្សដែលខ្លួនស្រលាញ់ ★ ការឈឺចាប់ ‡ វានិងតែងតែមានអ្វី ថ្មីៗ កើតឡើងទៅលើ ស្នេហា រ...