ep:30 ស្នេហា? ឯកកោរ?

210 28 0
                                    


ថ្ងៃថ្មីក៏ឈានចូលមក ពន្លឺព្រះអាទិត្យរះចូលតាមបង្អួចហើយក៏ទៅបញ្ចប់ទី នៅលើមុខដ៏ស្រទន់ និងសស្រស់ របស់ជេគ។

វាជាថ្ងៃអាទិត្យចឹងហើយបានជេគ ដេកមិនខ្វល់ថាថ្ងៃចាំងឬថ្ងៃលិចទេ សំខាន់នាយដេក ដេករហូតទាល់តែ...

គ្រឹងៗ

សម្លេងម៉ោងនាឡិការោទ៍ឡើង ក៏បានដាស់អោយ ក្មេងប្រុសក៏កម្ជិលផេះ តែឧស្សាហ៍អោយភ្ញាក់ឡើង។

" ហឹម...." ជេគក្រហឹមហើយក៏ងើបអង្គុយតិចៗ មុននិងយកដៃមកញីភ្នែករបស់ខ្លួន អោយស្វាង។

ជេគក្រឡេកទៅមើលម៉ោងបន្តិចទើបចាប់អារម្មណ៍ថាម៉ោង 7:00 ព្រឹក ទៅហើយ នាយក៏ប្រញាប់ប្រញាល់ក្រោកពីគ្រែ ហើយក៏ទៅលុបមុខ និងងូតទឹក អោយស្រស់ស្រាយ។
__________

" នូនូ...... " សម្លេងមួយធំតិចៗ បានបន្លឺចេញពីមាត់ របស់កម្លោះទើបតែពេញវ័យម្នាក់គឺ នីគី និងឯង។

" ថី? រកអី? " ស៑ូននូដែរ អង្គុយនៅលើសាឡុង ក៏ឆ្លើយទៅនីគីវិញ ទោះបីជាឆ្លើតតបក៏ពិតមែន តែនាយកំពុងតែផ្ដោតអាលើទូរស័ព្ទរបស់នាយតែមួយនោះទេ។

" ហ្អូយ! ឈប់លេងទូរស័ព្ទទៅ! " នីគី ដាកខ្លួនអង្គុយក្នែរស៑ូននូខ្លាំងៗ ហើយក៏ចាប់ទាញទូរស័ព្ទចេញពីដៃរបស់ស៑ូននូទាំង មិនពេញចិត្ត។

" ហើយកើតស្អី? " ស៑ូននូ ចង់ចិញ្ចើមក្បែរទៅមើលអ្នកដែរមាននាមជា គូរស្នេហ៍របស់ខ្លួន។

" យើងឃ្លានណាស់ ធ្វើអីអោយយើងញុាំបន្តិចបានអត់? " នីគី ដាក់ក្បាលរបស់នាយដេកលើស្មារបស់ស៑ូននូ មុននិងនិយាយឡើង។

" ម្ងៃៗ ឃ្លានរហូត យកយើងមកធ្វើសង្សារ ឬមួយក៏យកមកធ្វើម៉ែនិង? " ស៑ូននូ ដក់ដង្ហើមធំ ហួសចិត្តនិងនីគីជាខ្លាំង ឃើញខ្លួនដូចជាមិនសូវជាបានផលប៉ុន្មានទេ តែបើនិយាយពីថាឃ្លានវិញ ក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏បាន 5 ដង់ដែរ។

" ណា....តែម្ដងនេះទេ ណា.... " នីគី ព្យាយាមធ្វើខ្លួនអោយគួរស្រឡាញ់ ហើយក៏យកដៃទាំងពីររបស់ខ្លួន ទៅអោប ក្រសោបពេគខ្លួនស៑ូននូ។

" អត់ទេ " ស៑ូននូ អោបដៃចូលគ្នា ហើយក៏បដិសេធ រាល់ពេលដែរនីគីចង់បានអ្វីមួយ នាយតែងតែធ្វើស្ទាយ៍ដដែរៗ ខំប្រឹងធ្វើខ្លួនអោយគួរស្រឡាញ់? គិតថាស៑ូននូចាញ់បោកស្ទាយ៍កញ្ចាស់ៗ បែបនេះហរ៎?

5:23PM [Jakehoon]Where stories live. Discover now