ក្នុងបន្ទប់ធំល្មម មានតុក្កតា ជាច្រើន បូករួមជាមួយពណ៌បន្ទប់ ដែរមានពណ៌ លឿងមើលទៅ ដូចបន្ទប់ក្មេង អាយុ 10 ឆ្នាំចឹង តែតាមការពិតទៅ ម្ចាស់បន្ទប់នេះ ធំពេញកម្លោះហើយ។
នីគី ដែរកំពុងតែដេកមើលទៅកាន់ទូរស័ព្ទរបស់ខ្លួន ទាំង មានអារម្មណ៍ថា ដូចជានៅមិនសុខក្នុងខ្លួន។
នីគី បិទទូរស័ព្ទរបស់នាយទុកចោល ហើយក៏ចាប់ទាញ តុក្កតា មួយដែរមានរូបរាងជា កញ្ជ្រោង ពណ៌ទឹកក្រូច លាយសរ មើលទៅ គួរអោយស្រឡាញ់ម្យ៉ាងដែរ។
" ហ្អើយ! " នីគី អោបតុក្កតា នោះទាំង មានអារម្មណ៍មិនយល់ថា ហេតុអ្វីបានជាប៉ុន្មានថ្ងៃនេះ នាយនៅមិនសុខក្នុងខ្លួនចឹង។
នីគី ប្រលែងពីការអោបតុក្កតានោះ ហើយក៏ចាប់យកទូរស័ព្ទខ្លួនមកសារថ្មី។
_________Niki: អេ!
Sunoo: ថី?
Niki: ទំនេរអត់?
Sunoo: ទំនេរតាស៎ សួរធ្វើស្អី?
Niki: មានការបានសួរ
Sunoo: ហើយមានការស្អី ទាំងថ្ងៃ?!
Niki: ឯងទំនេរចឹង ជូនយើងទៅក្រៅតិចមក
Sunoo: ហើយចុះ បងហុី ហើយនិងជេគហរ៎?
Niki: ឪណា! ជូនទៅតិចមក
Sunoo: ក៏បាន តែឯងអ្នកមកយកយើង
Niki: ok ចាំយើងទៅយក។
_________នីគី គ្រាន់តែ ខាងនោះ ព្រមទៅក្រៅជាមួយខ្លួនភ្លាម នាយក៏បោះទូរស័ព្ទចោល ហើយទៅរៀបចំខ្លួនយ៉ាងលឿន។
__________" ឯងនាំយើងមកក្រៅធ្វើស្អី? " ស៑ូននូ គ្រាន់តែចុះពីលើឡានភ្លាម ក៏ងាកទៅសួរនីគីតែម្ដង ចម្លែកដែរ ព្រោះនាយទាំងពីរ ខានដើរលេងជាមួយគ្នាយូរហើយ នៅសុខៗ ក៏មកបបួលចឹង ដូចជាចម្លែក។
" មកដើរលេងនិងហើយ " នីគី ឆ្លើយទៅ ស៑ូននូ មុននិងអ្នកទាំងពីរ ដើរចូលទៅក្នុងផ្សារទំនើប ហើយក៏នាំគ្នា ដើរលេងពេញផ្សារ មិនថាកន្លែងណាក៏នាយទាំងពីរទៅដែរ។
" នេះ របស់ឯង " នីគី និង ស៑ូននូ ក៏បាន មកចូលហាង លក់ការ៉េម មួយ ហើយនីគីក៏បាន ទៅកម្មងការ៉េមមួយដើម ដែរមានរស់ជាត់ min choco ដែរជា រស់ជាតិដែរស៑ូននូ ចូលចិត្តបំផុត។
" អីយ៉ា ឯងនៅចាំរបស់ដែរយើងចូលចិត្តទៀតមែនទេ? " ស៑ូននូ និយាយឆ្មក់លរ៎ នីគី។
YOU ARE READING
5:23PM [Jakehoon]
Fanfiction† ចាប់ផ្ដើមពីមនុស្សមិនស្គាល់គ្នា ប្រែប្រួលទៅជាមិត្ត តែអ្វីៗ និងផ្លាស់ប្តូររហូត ពេលវេលាកាន់តែដើរលឿនទៅៗ.... ★ ក្ដីស្រឡាញ់ ★ ការយល់ចិត្ត ★ អាក់អន់ចិត្ត ★ ខ្លាចបាត់បង់មនុស្សដែលខ្លួនស្រលាញ់ ★ ការឈឺចាប់ ‡ វានិងតែងតែមានអ្វី ថ្មីៗ កើតឡើងទៅលើ ស្នេហា រ...