† ទីធ្លាសាលា
"ឯង មានដឹងព័ត៌មានថ្មីដែរទេ?"
"ព័ត៌មានអី?"
"គឺ កូននាយកសាលា វ៉ាង នីកូឡាស ស្អីនោះហរ៎"
"ហើយថី?"
"គេត្រឡប់មកពី តៃវ៉ាន់វិញហើយ ថ្ងៃនេះគេនិងមករៀននៅសាលាយើងនិងឯង"
"មែន?"
"យើងបោកឯងធ្វើស្អី"ការសន្ទនាគ្នា រវាងសិស្សស្រីពីរនាក់ ធ្វើអោយកម្លោះតូចជេគ តាមស្ដាប់ ពួកគេនិយាយទាំងមុខស្រពោន
"កើតអី?" ស៑ុងហ៑ុន ដោយឃើញ ជេគ ឈរស្ងៀមធ្វើមុខ ស្រពោននាយក៏ ដាច់ចិត្តសួរទៅជេគទៅ
"អត់អីទេ" ជេគក្រវីក្បាលនាយ ហើយក៏ធ្វើដំណើរទៅថ្នាក់ 12ក ជាមួយ ស៑ុងហ៑ុន
"ឯង ធ្លាប់ស្គាល់សិស្សចូលថ្មីមែនទេ?" ស៑ុងហ៑ុន ដើរក្បែរ
ជេគ ដោយចាប់អារម្មណ៍ថា ជេគហាក់បីដូចជាមិនសប្បាយ ចិត្តសោះ បន្ទាប់ពីបានឮដំណឹង ថ្មីនេះមក"អឹម..." ជេគ មិនឆ្លើយតប នាយគ្រាន់តែក្រហឹមបន្ទិច
"គេធ្លាប់មានជម្លោះជាមួយឯងមែនទេ?" ស៑ុងហ៑ុន ក៏បន្តសួរ ទៅកាន់ជេគ
"អត់ទេ" ជេគ ក្រវីក្បាល ឆ្លើយតបទៅស៑ុងហ៑ុនវិញ ធ្វើអោយ ស៑ុងហ៑ុន នាយគាំងយោបល់ ជាខ្លាំង បើមិនមែនជាសត្រូវឬក៏ជាមិត្ត ឬមួយក៏មានអ្វីលើសនិងទៀត....
"ហឹម...ក៏បាន យើងឈប់សួរឯងហើយ តោះទៅថ្នាក់" ស៑ុងហ៑ុន មិនចង់សួរដេញដោលច្រើន ព្រោះមើលទៅជេគ ដូចជា គ្មានអារម្មណ៍ ចង់និយាយអ្វីសោះ
† ថ្នាក់ 12ក
"មកវិញសង្ហាជាងមុនទៀត"
"បានឃើញ ក្រាស់ អាញ់ជាលើកទី2 ហើយ"
"សង្ហាម្លេសទេលោកអើយ"គ្រាន់តែជេគ និងស៑ុងហ៑ុនឈានជើង ចូលដល់ថ្នាក់ភ្លាម សម្លេងសិស្សស្រី សឹងតែមួយថ្នាក់ បានឮឡើង សិស្សស្រី
ម្នាក់ៗ នាំគ្នាចោមរោម តុមួយ ដែរតែងតែជាតុ ទទេរស្អាត គ្មានអ្នកអង្គុយ តែឥឡូវនេះម្ចាស់គេមកវិញហើយ"ឆើស...ជ្រេញណាស់ មុខម៉ារៀលៗសោះ សង្ហារកងាប់ណាទេស" ជេគ ងាកទៅមើលម្ចាស់តុ ដែរកំពុងតែសប្បាយជា
មួយស្រីៗ ដោយលួចជេរប្រមាថនាយថែមទៀត"បានហើយ ប្រយ័ត្នមានរឿង" ស៑ុងហ៑ុន លួចសើចបន្តិច ក៏ដាស់តឿនជេគ ព្រោះថា សិស្សថ្មី នោះមើលទៅតាម ការស្លៀកពាក់ ដូចជាអ្នកលេង ក្មេងទំនើងអីដែរ
YOU ARE READING
5:23PM [Jakehoon]
Fanfiction† ចាប់ផ្ដើមពីមនុស្សមិនស្គាល់គ្នា ប្រែប្រួលទៅជាមិត្ត តែអ្វីៗ និងផ្លាស់ប្តូររហូត ពេលវេលាកាន់តែដើរលឿនទៅៗ.... ★ ក្ដីស្រឡាញ់ ★ ការយល់ចិត្ត ★ អាក់អន់ចិត្ត ★ ខ្លាចបាត់បង់មនុស្សដែលខ្លួនស្រលាញ់ ★ ការឈឺចាប់ ‡ វានិងតែងតែមានអ្វី ថ្មីៗ កើតឡើងទៅលើ ស្នេហា រ...