ep:6 ឈ្មោះត្រឹមត្រូវ

250 30 0
                                    


† ម៉ោងចេញលេង

កម្លោះទាំងបួន ថែមជេយ៍ម្នាក់ទៀត កំពុងតែអង្គុយពិភាក្សាគ្នាលេងទាក់ទងនិងរឿងនេះរឿងនោះ

"បាត់ខ្លួនយូរបែបនេះ ស្មានតែទៅការស្រីបានកូនចៅប្រើបាត់ហើយ" ហុីសឹង និយាយឡើង សំដៅដល់ជេយ៍ ព្រោះថានាយបាត់មុខយូរហើយ មិនដឹងទៅណាទេ ដំណឹងក៏គ្មាន ស្រាប់តែសុខៗ បែរជាត្រឡប់មកវិញ

"ការស្រីមកពីណា ឯងកុំចេះតែយាយពេក យើងមានការងារត្រូវធ្វើ" ជេយ៍តបទៅហុីសឹងវិញ នាយទៅរៀបការទាំងក្មេងមែនទេ? ទុកភាពសង្ហាអួតគេវិញ

"អើៗ ការងារក៏ការងារទៅ ព្រោះឯងរវល់ស្រាប់ហើយ រវល់ដល់រកម៉ោងសុីបាយមិនកើត" ហុីសឹង មិនអោយរវល់យ៉ាងមិច បើជេយ៍មានឪពុកជាម្ចាស់ក្រុមហ៊ុនធំមួយ ចឹងហើយជេយ៍ក៏ត្រូវ មើលថែក្រុមហ៊ុនជំនួសប៉ារបស់នាយផងដែរ

"យាយចឹង ឯងមិនរវល់ទេហេស? បានស្លៀកពាក់ស្អាតបាន ថែមទាំងមានពេលមកអង្គុយនិយាយលេងជាមួយពួកយើងទៀត" ជេគ គេក៏សួរទៅកាន់ជេយ៍ភ្លាមៗ តាមរាល់ដង ជេយ៍ មិនដែលមានពេលវេលាអោយមិត្តខ្លួនឡើយ

"រវល់តាស៎" ជេយ៍ ឆ្លើយ

"ចឹងមិចមិនទៅធ្វើការងារឯងអោយហើយសិនទៅ" ហុីសឹង និយាយឡើង ចង់ទុកការងារក្រុមហ៊ុនចោលមែនទេ?

"គុំតែទៅទេ" ជេយ៍ឆ្លើយមកវិញ

"ស្មាណាបានឯងទៅ? យើងជិតចូលរៀនហើយ" ហុីសឹងសួរទៅកាន់ជេយ៍សាជាថ្មី

"យើងទៅឥឡូវនេះហើយ បើថាពួកឯងជិតចូលរៀនក៏ទៅថ្នាក់ទៅយើងទៅហើយ" ជេយ៍ បក់ដៃលាមិត្តភក្តិរបស់ខ្លួនហើយក៏ដើរចេញទៅបាត់

ចំណែកជេគ ហុីសឹងនិងនីគី ក៏រៀបចំរបស់របររៀនហើយក៏ត្រឡប់ទៅថ្នាក់រៀនរបស់ពួកគេវិញ

† ទីធ្លាសាលា

"អួយ..."

"អឺ! អោយខ្ញុំសុំទោស" កម្លោះរាងខ្ពស់ជេយ៍ សុំទោសអោនលំទោនទៅកាន់ក្មេងប្រុសដែលខ្លួនបានរត់បុក

"អរ បាទមិនអីទេ មិនអីទេ" ក្មេងប្រុសដែលដួលលើដី ក្រោកឈរ ឡើងមកក៏ឆ្លើយទៅជេយ៍វិញ

"ឯងមិនត្រូវអីទេមែនទេ?" ជេយ៍សួរទាំងលំអៀងខ្លួន

"ខ្ញុំមិនត្រូវអីទេ" ក្មេងប្រុសថ្ពាល់ខួចឆ្លើយទៅជេយ៍វិញទាំងញញឹម យ៉ាងស្រស់ បន្ទាប់មកក៏ដើរចេញពីជេយ៍ សំដៅទៅថ្នាក់រៀនរបស់ខ្លួន

5:23PM [Jakehoon]Where stories live. Discover now