ពេលព្រឹកក៏ឈានមកដល់ មនុស្សគ្រប់គ្នា ក៏ចាប់ផ្តើមក្រោកទៅធ្វើការងារ នៅតែកម្លោះពីរនាក់នេះវិញ ជេគនិងស៑ុងហ៑ុន គឺថាដេកដូចខ្មោចងាប់បើចឹង ជេគដេកគង់ស៑ុងហ៑ុង ឯស៑ុងហ៑ុន ដេកខ្លួនត្រង់ដូចខ្មោច។ ( ដល់ករ៎ )
" កូនជេគ "
តុតុតុតុ ម៉ាក់របស់ជេគ គឺអ្នកស្រីសុីមក៏បានមកគោះទ្វារ បន្ទប់របស់ជេគ ចម្លែកចិត្ត ព្រោះតាមធម្មតាជេគ ភ្ញាក់លឿន ណាស់មិនចឹងទេ។" ហឹម...." ជេគ ក្រហឹមបន្តិច ត្របកភ្នែកស្ដើងៗ ក៏ចាប់ផ្តើមបើកឡើងមក ដើម្បីទទួលបាននូរ ភាពស្រស់ស្រាយនៃថ្ងៃថ្មី។
" កូនជេគ ភ្ញាក់ឬនៅ កូន?" អ្នកស្រីសុីម ដែរឈរនៅក្រៅបន្ទប់របស់ជេគ ដែរបានចាក់សោពីខាងក្នុងនោះ ក៏បន្តហៅកូនប្រុស របស់ខ្លួន។
" បាទ ម៉ាក់ កូនភ្ញាក់ហើយ!" បន្ទាប់ពីបើកភ្នែក ហើយក៏ឮសម្លេង ម៉ាក់ខ្លួន ជេគក៏ក្រោកអង្គុយ ហើយក៏តបទៅម៉ាក់របស់ខ្លួន មុនពេលទាញទូរស័ព្ទរបស់នាយ យកមកមើលម៉ោង។
"បើភ្ញាក់ហើយក៏ រៀបចំខ្លួនអោយលឿនទៅ ប្រយ័ត្នទៅរៀនមិនទាន់" អ្នកស្រីសុីមនិយាយ សម្លេងល្ហើយៗ របស់គាត់ក៏ឮ តាមកន្លែងម្ខាងទៀត នៃទ្វារបន្ទប់របស់ជេគ។
" បាទ! "" នែ៎ ឯង! " ជេគ ងាកមកដាស់ស៑ុងហ៑ុន ក៏ដោយសារតែ នាយដេកយូរ ហើយមួយទៀត ថ្ងៃនេះពួកគេ ត្រូវមានការងារខ្លះៗ ត្រូវធ្វើទៀត។
" អេ! ភ្ញាក់!" ជេគ យកដៃទៅអង្រួន ខ្លួនប្រាណដែរកំពុងតែដេក ដូចសាកសព្វនោះ ថាមិនចង់និយាយទេ តែស៑ុងហ៑ុន នេះនាយដេកដូច ខ្មោចមែនទែនតែម្ដង មានអ្នកណាគេដែរដេក ដកតែដង្ហើម ចំណែកខ្លួនប្រាណវិញ នៅត្រង់ឈឹងដូចខ្មោច។
" ភ្ញាក់!!! ចុម ហើយដេកស្អីដូចខ្មោចងាប់ចឹង?" ជេគ ចង់ចិញ្ចើមសម្លឹងមើលទៅកាន់ ស៑ុងហ៑ុន ដែរកំពុងដេកដូច †។
" នែ៎!!! អាជ្រុយ! ភ្ញាក់!!!!!!!!!!!!" ជេគ ដោយទ្រាំមិនបាន នាយក៏អោនទៅក្បែរត្រចៀករបស់ ស៑ុងហ៑ុន ហើយក៏ស្រែកមួយទំហឹង បើថាស្រែកហើយមិនភ្ញាក់ទៀត មានតែពិធីមួយទៀតទេគឺ.... ធាក់ទម្លាក់ពូក។
" ហួយ... ហើយថី បានស្រែកចំទាលទាំងព្រឹក?" ទីបំផុត bro ស៑ុងហ៑ុន ក៏ភ្ញាក់ តែមុខវិញ ដូចម៉ែរត់ចោលចឹង នាយភ្ញាក់ ទាំងធ្វើមុខក្រញូវ ហើយក៏យកដៃមកខ្ទប់ត្រចៀករបស់ខ្លួន។
YOU ARE READING
5:23PM [Jakehoon]
Fanfiction† ចាប់ផ្ដើមពីមនុស្សមិនស្គាល់គ្នា ប្រែប្រួលទៅជាមិត្ត តែអ្វីៗ និងផ្លាស់ប្តូររហូត ពេលវេលាកាន់តែដើរលឿនទៅៗ.... ★ ក្ដីស្រឡាញ់ ★ ការយល់ចិត្ត ★ អាក់អន់ចិត្ត ★ ខ្លាចបាត់បង់មនុស្សដែលខ្លួនស្រលាញ់ ★ ការឈឺចាប់ ‡ វានិងតែងតែមានអ្វី ថ្មីៗ កើតឡើងទៅលើ ស្នេហា រ...