នៅក្នុងម៉ោងសិក្សាជេគនិងស៑ុងហ៑ុន អង្គុយក្បែរគ្នាដូចរាល់ដង តែស៑ុងហ៑ុន នាយមិនបាននិយាយរកជេគសោះ ចំណែកជេគនាយក៏ឆ្ងល់ដែរថាហេតុអ្វីនៅសុខៗ ស៑ុងហ៑ុនបែរជា មិនចាប់អារម្មណ៍និយាយរកខ្លួន តែជេគមិនបានសួរអ្វីច្រើននោះទេ ព្រោះថានាយក៏ត្រូវមានកិច្ចការសាលាដែរត្រូវបង្ហើយដែរ។
__________ពេលល្ងាចក៏បានមកដល់់ ហើយដូចដែរការណាត់ជួបគ្នា ជេគនិងហុីសឹងពេលនេះនាយទាំងពីរកំពុងតែអង្គុយក្នុងហាង រ៉ាមែនមួយ។
រ៉ាមែនពីរចានក៏បានគេយកមកដាក់នៅលើតុដែរនាយទាំងពីរអង្គុយ គ្រាន់តែឃើញបែបនេះជេគក៏ប្រញាប់ប្រញាល់ ញុាំរ៉ាមែនរបស់ខ្លួនយ៉ាងលឿន តែខុសប្លែកអី ហុីសឹង នាយនៅអង្គុយសម្លឹងមើលទៅមុខរបស់ជេគ នាយមើលទៅប្រៀបដូចជានាយចង់និយាយអ្វីមួយតែហុីសឹងនៅមានចិត្តស្ទាក់ស្ទើរ។
" អើ....ជេគគី " អំឡុងពេលដែរជេគកំពុងញុាំរ៉ាមែនរបស់នាយ ហុីសឹង នាយក៏ហៅឈ្មោះរបស់ជេគ ដែរជាហេតុនាំអោយជេគងើយក្បាលរបស់នាយ រួចក៏សម្លឹងទៅហុីសឹង។
" មានអីមែនទេ? " ជេគសួរទាំងចង់ចិញ្ចឹមបន្តិច ទាំងដែរមាត់របស់នាយពេញទៅដោយមីរ៉ាមែន។
" គឺថា....ពេលដែរញុាំអីហើយ ជេគគី ចង់ទៅដើរលេងដែរទេ? " ហុីសឹងសួរទាំងញញឹមបន្តិច។
ជេគឮបែបនេះហើយ ក៏គិតថាវាជាគំនិតល្អព្រោះថាណាមួយ នាយក៏ខាន់ចេញទៅកន្លែងណាជាមួយហុីសឹងយូរដែរហើយ។
" អឹម ok ok " ជេគងក់ក្បាលរួចក៏បន្តញុាំមីរ៉ាមែនរបស់ខ្លួនបន្ត។
__________ហុីសឹងនិងជេគបន្ទាប់ពីញុាំអីហើយ ពួកគេក៏នាំគ្នាមកដើរលេងនៅតាមជើងភ្នំដោយសារតែហាងរ៉ាមែនដែរពួកគេចូលញុាំ អម្បាញ់មិញនេះគឺបើកនៅក្បែរជើងភ្នំ ហើយពីជើងភ្នំទៅផ្ទះរបស់ជេគរាងឆ្ងាយគួរសម ប៉ុន្តែពួកនាយបានសន្យាថានិងដើរលេងចឹងនាយទាំងពីរ ក៏សម្រេចចិត្តថាដើរទៅផ្ទះតែម្ដងទៅ ណាមួយបាននិយាយរឿងខ្លះៗផង។
" ជេគគី បងឮថាយប់នេះមានកម្មវិធីដុតកាំជ្រួចណា " ដើរសុខៗ ហុីសឹងក៏និយាយឡើង ដោយកែវភ្នែករបស់នាយដក់ចេញពីមុខរបស់ជេគមិនបាននោះឡើយ ដើរបណ្ដើរគឺថាសម្លឹងមើលជេគបណ្ដើរតែម្ដង។
YOU ARE READING
5:23PM [Jakehoon]
Fanfiction† ចាប់ផ្ដើមពីមនុស្សមិនស្គាល់គ្នា ប្រែប្រួលទៅជាមិត្ត តែអ្វីៗ និងផ្លាស់ប្តូររហូត ពេលវេលាកាន់តែដើរលឿនទៅៗ.... ★ ក្ដីស្រឡាញ់ ★ ការយល់ចិត្ត ★ អាក់អន់ចិត្ត ★ ខ្លាចបាត់បង់មនុស្សដែលខ្លួនស្រលាញ់ ★ ការឈឺចាប់ ‡ វានិងតែងតែមានអ្វី ថ្មីៗ កើតឡើងទៅលើ ស្នេហា រ...