នៅពេលនិយាយឌឺដងគ្នារួចហើយឈូស៊ីបានសុំម៉ាក់នាងឡើងទៅបន្ទប់បាត់៕ ជុងគុកឯណោះក៏បានសុំឡើងទៅខាងលើម្នាក់ទៀតហើយមិនមែនទៅណាផ្សេងក្រៅពីបន្ទប់របស់ឈូស៊ីទេ៕ ឈូស៊ីគ្រាន់តែមកដល់បន្ទប់ភ្លាមក៏ផ្ទួលខ្លួនទៅលើពូកបិទភ្នែកដេកព្រោះពេលនេះនាងហត់ណាស់មកពីធ្វើការមិនទាល់ដឹងតែលោកក្មួយម្នាក់នោះរករឿងទៀតជីវិតអើយជីវិត៕ ជុងគុកដើររកបន្ទប់របស់វីនសាមួយសន្ទុះ មិនមែនគេស្គាល់ទេគ្រាន់តែចង់ដើរមើលនៅក្នុងផ្ទះតែប៉ុណ្ណឹងគេខានមកផ្ទះនេះយូរដែរហើយ៕ ប៉ុន្តែផ្ទះមួយនេះវាគ្មានអ្វីផ្លាស់ប្ដូរទេគឺនៅដដែលធ្វើឲ្យនាយនឹកឃើញដល់អតីតកាលដែលធ្លាប់លេងប្រលែងជាមួយវីនសានី៕ពេលនាងនៅតូចគឺនាងខូចណាស់នាងតែងតែមករករឿងជុងគុកពេលដែលមិនព្រមលេងជាមួយនាង ពេលខ្លះនិយាយទួលពិតប្រាប់ម៉ាក់គេថាគេវៃនាងទាំងដែលគេមិនដឹងអីបន្តិចសោះ៕ អានុស្សាវរីន៍រវាងនាងនិងគេគឺច្រើនណាស់ ច្រើនរហូតមិនអាចបំភ្លេចបាន តែអ្វីដែលគេចាំបំផុតគឺពេលដែលនាយដេកមិនព្រមក្រោកតាមអ្វីដែលនាងប្រាប់ នាងក៏លួចទៅថើបគេយ៉ាងទំនងធ្វើឲ្យអស់សំណើសហ្នឹងនាងខ្លាំង៕ គ្រាន់តែដាស់គេមិនក្រោកក៏ចុះទន់ដល់ថ្នាក់មកលួចថើបគេដោយមិនខ្លួន៕ ជុងគុកក៏លែងស្រមើស្រមៃទៀតនាយក៏បើកទ្វាបន្ទប់ឈូស៊ីចូលទៅក្នុង ពេលចូលទៅឃើញនាងកំពុងតែគេងគេមិនរំខាននាងទេតែទៅអង្គុយនៅលើសាឡុងក្នុងបន្ទប់របស់នាងទៅវិញ៕ ជុងគុកសង្កេតមើលជុំវិញក្នុងបន្ទប់វាពិតជាស្រស់ស្អាតណាស់ផ្ទៃក្នុងបន្ទប់មានលាបពណ៍ខ្រៀវស្រាល ខ្លះពណ៍ក្រហម ខ្លះទៀតពណ៍ខ្មៅ នៅពណ៌ចុងក្រោយគឺពណ៍ផ្កាឈូក ពូករបស់នាងមានពណ៍សមុទ្រ ចំណែកខ្នើយកើយ និងខ្នើយឱបមានពណ៍ក្រហម៕ មុនដំបូងអ្នកផ្ទះនាងក៏ឆ្ងល់ដែរថាហេតុអីបានជាក្នុងបន្ទប់មានលាបលាយពណ៍ចឹង?? តែនាងប្រាប់វិញថាវាពណ៍ដែលនាងចូលចិត្តគឺពណ៍ ខៀវ ខ្មៅ ក្រហម ផ្កាឈូក៕ ចំណងចំណូលចិត្តមនុស្សម្នាក់ៗមិនដូចគ្នាទេដូចជាការរៀបចំបន្ទប់ផ្ទាល់ខ្លួនអ៊ីចឹង៕«ហ៊ឹស!!គេងលក់ស្រួលណាស់ណ៎» ជុងគុក សើចដើមកពេលអង្គុយយូរទៅក៏ដើរទៅអ្នកកំពុងតែគេងមិនដឹងខ្លួនហើយនៅនិយាយឌឺអ្នកកំពុងតែគេងទៀត៕នាយដើរចេញពីកន្លែងនិងទៅអង្អុយកន្លែងដើមគេនៅតែលេងហ្គេមធម្មតា៕
YOU ARE READING
♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )
Romance~ឈុតមួយ~ ង៉ោង.....ងឺត....ប្រាំង....អ៎ាយ....គ្រាំង ត្រឹមតែមួយពព្រិចភ្នែកឡាននោះបើកល្បឿនលឿនមកបុកជុងគុកដែលកំពុងតែអង្គុយនៅលើម៉ូតូសំណប់ចិត្តរបស់គេមួយទំហឹង ក្មេងប្រុសម្នាក់ដែលធ្លាប់តែរីករាយសើចសប្បាយពេលនេះត្រូវបានដេកនៅលើថ្នុកឈាមក្រហមឆៅស្រស់ៗ រីឯម៉ូតូត្រូវប...