ត្រឡប់មកមើលក្នុងភូមិគ្រឹះនេះវិញលោកចនគាត់កំពុងតែអង្គុយលើសាឡុងកន្លែងទទួលភ្ញៀវឿ្នែកកំពុងតែមើលកាសែតមិនដាក់ភ្នែក។ ប៉ុន្តែចិត្តគំនិតគាត់មិនបានចាប់អារម្មណ៍ជាមួយកាសែតទាល់តែសោះបែរជាទៅគិតរឿងអ្វីផ្សេងទៅវិញ។
« បងអូនមកវិញហើយ» នេះគ្មានអ្នកណាផ្សេងក្រៅពីលោកស្រីចនដែរគាត់បានត្រឡប់មកពីដើរទិញអីវ៉ាន់វិញហើយ។ គាត់ដើរចូលមកដោយញញឹមជាប់ខុសប្លែកតែលោកចនទឹកមុខមិនរីកជាមួយគាត់វិញឡើយ។
« នេះបងកើតអី?មើលមុខចុះមិនរីកទេ» លោកស្រីចនគាត់ជ្រឹបចិញ្ចើមសួរលោកប្ដីដែលនៅស្ងាត់ស្ងៀមមិនតបតជាមួយគាត់។
« បងមិនសប្បាយចិត្តនៅមានរឿងគិតខ្វល់ច្រើនដោយសារកូនប្រុសរបស់អូននឹងហើយ» លោកចនឆ្លើយនិងភរិយាមុខមិនរីកដដែលគាត់បានចាប់អោបដៃលប្ដីនិងទុកអីវ៉ាន់ជិតនោះ។
« កូនជុងគុកធ្វើអីឲ្យបងមិនសប្បាយចិត្តទៅ?បងក៏ដឹងហើយថាកូនចូលចិត្តធ្វើឲ្យឈឺក្បាលតែរហីតសោះបងមិនស៊ាំទេចុះ? » លោកស្រីចនមិនបានដឹងរឿងច្បាស់លាស់បានពោលអញ្ចឹងមកទៅម៉្យាងគាត់បានដឹងពីកូនប្រុសជើងល្អមួយនេះទៀត។
« រឿងមួយនេះខុសពីរាល់ដងបើដូចមុនបងមិនមកអង្គុយកើតទុកទេ»
« អញ្ចឹងវាយ៉ាងម៉េចវិញ? »
« ជុងគុកស្រលាញ់ប្អូនឈូស៊ីតែបងមិនយល់សហរបជាមួយគំនិតនេះទេព្រោះតែមិនទំនងសោះដែលមកស្រលាញ់បងប្អូនជាប់សាច់ឈាមបង្កើតខ្លួនឯងដែរនោះហើយឈូស៊ីត្រូវជាមីងរបស់កូនជុងគុកទៀត»
« អូយ..!បងអើយបង» លោកស្រីចនគាត់បានវៃក្បាលខ្លួនមួយដៃព្រោះហួសចិត្តជាមួយលោកប្ដីគាត់ណាស់នេះគាត់នៅប្រកន់ជំហរអ៊ីចឹងដល់ពេលណាទៀត?បើពួកគេស្រលាញ់គ្នាក៏ចេះតែគាំទ្រទៅហេតុផលអីត្រូវមកហាមឃាត់រារាំងពួកគេនោះ?នេះគាត់មិនយល់ទៀតឬនៀក?
« អូនចង់មានន័យយ៉ាងម៉េច? » លោកចនឃើញកាយវិការភរិយាហាក់មិនបានខ្វាយខ្វល់ដូចជាគាត់ហើយបានជាសួរក្បកមកវិញឡើងលោកស្រីចនគ្រឺតលោកប្ដីម្នាក់នេះជាខ្លាំង។
« បងដឹងទេថានេះសម័យណាហើយ?ណាមួយពួកគេមិនបានទៅខុសអាយុគ្នាឯណាច្រើនផង?បងកុំគុតច្រើនអីនេះវាជារឿងបេះដូងពួកគេទេទោះយ៉ាងណាក៏គ្មានអ្នកណាមកនិយាយតេះដៀលឡើយឥឡូវនេះសម័យជឿនលឿនណាស់អ្នកស្រលាញ់គ្នាអញ្ចឹងវាមានច្រើនទៅហើយបងឈប់គិតច្រើនទៅណា» លោកស្រីចនគាត់រៀបរាប់មកជាហូរហែរនកកាន់លោកចនឲ្យគាត់គិតយល់ជ្រាលជ្រៅជាងនេះថែមទៀតគុំអីក៏គាត់មិនហ៊ាននិយាយអញ្ចឹងមកដែរប៉ុន្ដែគាត់ឃើញគេផុសតាមបណ្ដាញសង្គេមជាច្រើននោះរឿងអ្វៅដែលគាត់មិនយល់ពីជម្រៅក្ដីស្រលាញ់របស់ពួកគេនោះ?
« តែបង...»
« អត់មានតែស្ករអីទេយ៉ាងណាអូនគាំទ្រស្នេហាពួកគេអូនមិនចង់បំបែកក្ដីស្នេហ៍អ្នកណាឡើយ»
« បងយល់ហើយ» លោកចនសម្លឹងមើលទៅភរិយាខ្លួនដែលមិនគួរនឹកស្មានដល់សោះថាគាត់អាចរៀបរាប់មកបានក្បោះក្បាយយ៉ាងហ្នឹងនោះ។ លោកស្រីចនគាត់ក្រវីក្បាលហួសចិត្តដាក់លោកប្ដីហើយបានក្រោកដើររឡើងទៅបន្ទប់យកអីវ៉ាន់ទៅទុក្ខវិញល្អជាង។
បើជុងគុកនិងឈូស៊ីវិញពួកគេចេញពៅសួនផ្កាឥឡូវនេះក៏មករកអីញាំវិញដោយសារព្រះនាងតូចរបស់គេបានឃ្លានហើយ។
« អូនចង់ញាំអី? » ជុងគុកនាយបើកឡានយឺតៗសួរព្រះនាងតូចនោះថាចង់ញាំអ្វីស្រួលបាននាយនាំនាងទៅ។
« អូនចង់ញាំសាច់អាំង» នាងតូចចង្អុលទៅតូបតូចមួយដែលកំពុងតែអាំងសាច់នោះធ្វើឲ្យនាងឃើញហើយឃ្លានតែម្ដងហើយ។
« អ៊ឹម...» នាយមិនហ៊ានជំទាស់នុងនាងឡើយដែលចង់ញាំរបស់នៅតាមផ្លូវនោះគាត់សម្របតាមនាងគ្រប់យ៉ាងបើវាជាក្ដីសុខរបស់នាងនោះ។
« អ៊ំស្រីខ្ញុំសុំសាច់អាំង១០ឆ្កាក់មកច៎ាស» នាងតូចចុះពីក្នុងឡានភ្លាមក៏មកកម្មង់អីពៅអ៊ំស្រីភ្លេតមិនចាំទុក្ខយូរទេ។
« ក្មួយស្រីញាំទីនេះក៏ខ្ចប់ដែរ? »
« ញាំទីនេះច៎ាស»
« អញ្ចឹងក្មួយទៅអង្គុយមួយកន្លែងសិនទៅបននតិចទៀតសាច់ឆ្អិនហើយ»
« ច៎ាស» នាងតូចទាញដៃជុងគុកមកអង្គុយកៅអីដែលមានបាំងឆ័ត្រដ៏ធំនោះដោយសារតែនេះជាពេលថ្ងៃអ៊ីចឹងវាមិនស្រួលដូចជាពេលយប់មានម្លប់នោះឡើយឥឡូវនេះមេឃក៏កំពុងតែក្រៅដូចគ្នា។
«ម៉េចក៏អូនមកអង្គុយញាំអីកណ្ដាលថ្ងៃអញ្ចឹង? » ជុងគុកគេមិនចង់ឲ្យនាងមកត្រូវកម្ដៅថ្ងៃទេទើបពោលដូច្នេះទៅ។
« មានក្ដៅឯណាបងមិនឃើញទេថាមានឆ័ត្របាំង? »
« តែវានៅមានចម្ងាយក្ដៅដដែលនឹង? »
« បើបងមិនពេញចិត្តក៏ទៅញាំកន្លែងផ្សេងទៀតទៅអូនមិនហាម»
« បងមិនមែនចង់បានន័យបែបហ្នឹងទេ»
« ប៉ុន្តែសម្ដីបងបាននិយាយមកហើយ»
« អញ្ចឹងឲ្យបងសុំទោសផង»
« អូនមិនបានខឹងទេកុំបាច់សុំទោសតែយ៉ាងណាអូនប្រាប់បងចុះថាសាច់អាំងនៅខាងក្រៅនេះវាឆ្ងាញ់ជាងនៅក្នុងហាងទំនើបទៅទៀតបងចាំតែភ្លក់មើលចុះអូនមិនចេះតែនិយាយកុហកប្រាប់បងទេ» ឈូស៊ីនាងដើរសាកអស់ហើយអាហារតាមដងផ្លូវនេះវាឈ្ងុញឆ្ងាញ់ជាងនៅតាមហាងទំនើបៗដែលពួកគេបានចូលទៅញាំទៀតផងអញ្ចឹងហើយបាននាងមិនសូវចង់ចូលហាងអីល្បីពេកទេតាមតែដងផ្លូវនេះវាឆ្ងាញ់ពេកផង។
« បងនិងចាំភ្លក់មើលថាវាឆ្ងាញ់ដូចអូននិយាយអះអាងមកឬក៏អត់? » ជុងគុកនាយត្រៀមខ្លួនហើយចាំភ្លក់សាកមើលវាឈ្ងុញឆ្ងាញ់ដូចសម្ដីនាងឬក៏អត់នោះ?
« សាច់អាំងមកដល់ហើយនាងតូច» អ៊ំស្រីគាត់បានលើកសាច់អាំងមកដាក់នៅតុកន្លែងនាងនិងជុងគុកកំពុងតែអង្គុយនោះ។
« ច៎ាសអ៊ំស្រី» នាងតូចញញឹមឡើងស្ញេញម៉ងហើយនៀកមិនអាចឃាត់បានទេ។
« បងសាកមើលទៅឆ្ងាញ់ខ្លាំងណាស់» នាងតូចយកសាច់មកមួយចង្កាក់មកញាំរួចចង្អុលឲ្យជុងគុលញាំម្ដងឲ្យនាយសាកល្បង។« អូខេ» នាយយកមកញាំដោយមិនបានស្ទាក់ស្ទើរសោះហើយនាយយកមកញាំសាកមើលខំធ្វើមុខធ្វើមាត់ណាស់គិតថាមិនឆ្ងាញ់ប៉ុន្ដែពេលដាក់ចូលដល់ក្នុងមាត់ហើយទំពារវាមួយៗនាយវិញបើកភ្នែកឡើងធំៗដាក់ឈូស៊ី។
« រសជាតិយ៉ាងម៉េចដែរ?ឆ្ងាញ់ដូចអូនប្រាប់អត់? » ឈូស៊ីឃើញកាយវិការនាយមកហើយបាននាងសួរ។
« អ៊ឹម..!ឆ្ងាញ់ពិតមែនណាអូនពូកែរកកន្លែងមកញាំដល់ហើយវាឆ្ងាញ់ខ្លាំងណាស់» ជុងគុកលើកមេដៃដាក់នាងថាវាឆ្ងាញ់ខ្លាំងណាស់ដូចនាងថាដែលវាឆ្ងាញ់ជាងនៅក្នុងហាងទំនើបៗនោះគឺវាពិតណាស់។
« អញ្ចឹងបងញាំឲ្យច្រើនៗទៅ» នាងតូចញញឹមញញែមសើចកក្អាក់កក្អាយរីកេាយពិតមែនពួកគេអង្គុយញាសាច់អាំងជាមួយគ្នានោះទាំងញញឹមដល់ពេលអស់ជុងគុកក៏ហៅមកទៀតដោយសារតែគេជាប់ចិត្តខ្លាំងណាស់។
YOU ARE READING
♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )
Romance~ឈុតមួយ~ ង៉ោង.....ងឺត....ប្រាំង....អ៎ាយ....គ្រាំង ត្រឹមតែមួយពព្រិចភ្នែកឡាននោះបើកល្បឿនលឿនមកបុកជុងគុកដែលកំពុងតែអង្គុយនៅលើម៉ូតូសំណប់ចិត្តរបស់គេមួយទំហឹង ក្មេងប្រុសម្នាក់ដែលធ្លាប់តែរីករាយសើចសប្បាយពេលនេះត្រូវបានដេកនៅលើថ្នុកឈាមក្រហមឆៅស្រស់ៗ រីឯម៉ូតូត្រូវប...