រីង...រីង...!
រាងក្រាស់ប្រញាប់ចុចទទួលទូរស័ព្ទយ៉ាងលឿនពេលបានលឺសម្លេងមានអ្នលខលចូលមកក្នុងទូរស័ន្ទរបស់នាយ។
« ជម្រាបសួរអ្នកម៉ាក់» នាយលើកទទួលរួចក៏បានដាក់កាសដើម្បីបាននិយាយដាក់អ្នកម៉ាក់ខលមកនោះ។
(ពេលនេះកូននៅឯណា?) អ្នកជាម្ដាយមានការព្រួយបារម្ភពីកូនប្រុសរបស់ខ្លួនណាស់ដែលគេមិនទាន់ត្រឡប់មកផ្ទះទៀត។
« កូនកំពុងបើកឡានណាអ្នកម៉ាក់» នាយកម្លោះឆ្លើយទៅកាន់អ្នកដោយមិនភ្លេចងាកមើលទៅមនុស្សស្រីអង្គុយនៅជិតខ្លួននោះដែរ។
(ប្រញាប់មកដល់ផ្ទះមកណាម៉ាក់មានរឿងចង់និយាយជាមួយនិងកូន) អ្នកម៉ាក់គាត់សំណូមពរឲ្យនាយប្រញាប់ត្រឡប់ទៅផ្ទះវិញដោយសារគាត់មានរឿងខ្លះៗនិងពិចារណានិយាយជាមួយគេ។
« ម៉ាក់ដឹងរឿងពួកខ្ញុំហើយ?» នាយមានទឹកមុខមិនស្រស់ស្រាយវិញសោះដែលអ្នកម៉ាក់ចង់និយាយជាមួយនាយប្រកដណាស់ថារឿងរបស់គេដែលស្រលាញ់មីងខ្លួនឯងនោះ។
(ច៎ាសប៉ុន្តែម៉ាក់សង្ឃឹមថាកូននឹងត្រឡប់មកផ្ទះណា)អ្នកជាម្ដាយដាក់ពាក្យសម្ដីគាត់មកដើម្បីឲ្យនាយជាកូនបានដឹង។
« បើម៉ាក់ចង់បំបែកពួកខ្ញុំក៏ខ្ញុំមិនទៅដែរ» នាយកម្លោះនៅប្រកាន់ភ្ជាប់ពាក្យសម្ដីនេះដដែលមិនប្រែប្រួលទៅណាគាត់គិតចង់បំបែកគេនឹងមនុស្សស្រីដែលគេស្រលាញ់បន្តទៀត?គេមិនយល់ព្រមដាច់ខាតបើពួកគាត់ជំទាស់គេនឹងនាំនាងរត់ចេញឲ្យឆ្ងាយពីកន្លែងមួយនេះមិនខាននោះឡើយ។
(មកផ្ទះសិនមកម៉ាក់និងនិយាយគ្នាឲ្យច្បាស់លាស់ជាងនេះណាកូនកុំរឹងទទឹងជាមួយម៉ាក់បានទេ?ម៉ាក់ដឹងថាកូននៅគិតច្រើនយ៉ាងណាគួរតែមកដល់ផ្ទះនិយាយគ្នាដឹងខុសត្រូវច្បាស់ជាងនេះបានឬទេ?ម៉ាក់សុំអ្វីពីកូនមិនសូវច្រើននោះទេ!ធ្វើដើម្បីម៉ាក់បានអត់? )
« អ៊ឹម...!បាទដើម្បីម៉ាក់កូននឹងទៅ» ជុងគុកនាយថាមិនចង់ទៅឡើយតែណាហ្ហើយចុះរឿងដល់ដំណាក់កាលមួយនេះហើយទោះពួកគាត់មិនយល់ព្រមទៀតក៏ហីទៅនាយមិនរវីរវល់អ្វីជាមួយឡើយគ្មានអ្នកណាយល់ព្រមចំពោះស្នេហាមួយនេះពួកគេក៏ចាកចេញឲ្យដាច់ឆ្ងាយពីមនុស្សគ្រប់គ្នាមិនខាននោះឡើយ។
(ច៎ាសម៉ាក់អរគុណកូនណាស់ជុងគុក)
« បាទម៉ាក់ជម្រាបលា» ទឺតៗ....! ជុងគុកចុចផ្ដាច់ទំនាក់ទំនងជាមួយអ្នកម៉ាក់ត្រឹមនិងដកដង្ហើមធំធ្ងន់ចិត្តដល់កមែនទែនហើយ។ នាយសម្លឹងមើលទៅឈូីដែលបានគេងលក់នោះទាំងទឹកមុខស្រពោនគេមិនដឹងឡើយថាមានរឿងអ្វីកើតឡើងពេលគេទៅដល់ផ្ទះនោះទេ។ ប៉ុន្តែយ៉ាងណាសង្ឃឹមថាវាមានរឿងល្អៗសម្រាប់ពួកគេទៅបាមហើយវាគ្រប់គ្រាន់ណាស់។
ងឺត....!
ប្រើពេលមិនអស់ប៉ុន្មាននាទីផងជុងគុកបានបើកឡានមកដល់ភូមិគ្រឹះរបស់លោកប៉ានាយ។ ចំពេលនោះឈូស៊ីនាងបានភ្ញាក់មកល្មម។
« មកដល់ផ្ទះហើយ? » ឈូស៊ីនាងស្ងាបបននតិចរួចហើយបានងាកសួរជុងគុកទាំងមិនទាន់អស់ងងុយសោះ។
« បាទ» នាយឆ្លើយដោយស្នាមញញឹមពព្រាយគ្មានទុក្ខសោកអីបន្តិច។ ពួកគេបាមចុះពីក្នុងឡានមកព្រមៗគ្នាដោយឈូស៊ីបានដើរមកឈរទល់មុខមាត់ចូើចូលក្នុងផ្ទះ។
« ម៉េចអូនមិនចូល?នៅឈររ៉េរ៉ដល់ណា? » ជុងគុកជ្រឹបចិញ្ចើមមកសួរនាងតូចដែលឈរស្ងៀមមួយកន្លែងមិនខ្ចីបើលទ្វាចូលមកខាងក្នុងសោះ។
« បងចូលមុនអូនទៅ» នាងក្រវីក្បាលរួចរុញឲ្យជុងគុកចូលខាងក្នុងមុនឯនាងចូលមកតាមក្រោយ។
« ជុងគុកកូនមកដល់ហើយឬ?មកអង្គុយទីនេះសិនមក» លោកស្រីចនបានឃើញដំណើរកូនប្រុសមកដល់ភ្លាមក៏ហៅឲ្យនាយមកអង្គុយលើសាឡុងក្បែរគាត់ទៅវិញយ៉ាងលឿន។ឈូស៊ីដើរតាមក្រោយនោះបានរត់មកអង្គុយលើសាឡុងដូចគ្នាគ្រាន់តែថានាងមិនហ៊ានងើបមុខមើលទៅកាន់អ្នកណាទេេ។
« ឈូស៊ីម៉េចឯងអោនមុខចុះរហូតចឹងមិនព្រមងើបមុខមកមើលបងផង? » លោកស្រីចនដាក់មួយសំណួរនេះមកធ្វើឲ្យឈូស៊ីនាងញញឹមមិនសូវសមដោយសារតែគាត់បាញ់មកចំៗណាស់ទោះបីដឹងថានាងពិបាកប្រឈមមុខជាមួយគាត់ក៏ដោយ។
« អត់មានអីទេបងស្រី» នាងនិយាយមកបិបឹរមិនសូវច្បាស់ឡើយព្រោះតែញញើតជាមួយកែវភ្នែកលកចនសម្លឹងមើលមកនាងដូចចង់ស៊ីសាច់ហុតឈាមនាងទាំងមូលទៅហើយនោះបើមិនឲ្យនាងខ្លាចទើបវាចម្លែកណាស់។
« អត់មានអីយ៉ាងម៉េចហ៎ាស?បើឯងមិនហ៊ានទាំងមើលមុខបងផង?» គាត់បន្តនៅតែសួរចាក់ឫសចាក់គល់មិនឈប់ឡើងនាងងាកទៅមើលជុងគុកដើម្បីសុំជំនួយពីគេ។
« អ្នកម៉ាក់.....»រាងក្រាស់មើលដឹងពីបំណងនាងតូចរួចហើយទើបនាយហៅអ្នកម៉ាក់របស់ខ្លួន។
« ម៉ាក់មិនបានសួរកូនម៉ាក់សួរឈូស៊ីទេ» លោកស្រីចនគាត់បាញ់ទម្លុះកែវភ្នែកទាំងគូររបស់កូនប្រុសធ្វើឲ្យនាយត្រូវអោនមុខចុះភ្លាមៗមិនរងចាំពេលយូរ។
« គឺគ្មានអ្វីពិយមែនណាបង! » នាងនៅតវ៉ាដដែើថាខ្លួនគ្មានរឿងអ្វីទេ។
« ហ៊ឹស..!គ្រប់គ្នាដឹងអស់ហើយ៉ងមិនបាច់មកចង់លាក់បាំងជាមួយបងទេណាឈូស៊ីឯងក៏មិនហ៊ានទាំងមើលមុខរបស់បងផងនេះក្នុងខ្លួនឯងកំពុងតែកើតអ្វីឲ្យប្រកដទៅឈូស៊ីមិនយល់ទាល់តែសោះមានរឿងអ្វីដែលឯងចង់ប្រាប់បងបន្ថែមដែរឬទេ? »
« បើបងដឹងហើយនៅជម្រិតសួរខ្ញុំធ្វើអ្វីទៀតទៅ?បងនៅចង់បានពាក្យអ្វីបន្តទៀតទៅ?បើបងចង់ដឹងអាចសួរមកខ្ញុំបាន»
« ស្រលាញ់ជុងគុកអត់? » លោកស្រីចនគាត់ដាក់មួយសំណួរនេះនាងត្រូវបានងាកមើលទៅមនុស្សគ្រប់គ្នានៅទីនេះមិនថាអ្នកម៉ាក់លោកប៉ាបងប្រុសបងស្រីនិងជុងគុកនាងមើលមិនចន្លោះទឹកមុខនាងហាក់មិនសូវស្រួលទេ។ ជុងគុកនាយឡើងកំសត់ពេលមិនបានទាន់លឺចម្លើយពីមាត់មនុស្សជាទីស្រលាញ់របស់ខ្លួននោះនាងតូចបន្តនៅសកងៀមស្ងាត់មិនទាន់មាត់កអ្វីទេ។« ឆ្លើយនិងបងបានឬនៅឈូស៊ី? » បងស្រីនាងគាត់សួរបន្ថែមពីឈូស៊ីទៀតកាន់តែឲ្យនាងស្មុគស្មាញគិតអ្វីមិនចេញ។
« បងចង់ដឹងខ្លាំងឬ?មែនខ្ញុំស្រលាញ់ជុងគុកអញ្ចឹងបងកុំព្រួយបារម្ភថាខ្ញុំមិនប្រកដប្រជានិងជុងគុកទៀតអី» នាងតូចហារមាត់ពោលពាក្យក្នុងចិត្តមកឲ្យគ្រប់គ្នាបានស្ដាប់លឺពេញៗត្រចៀកៗទាំងគូរដោយម្នាក់ៗបើកភ្នែកធំៗសម្លឹងមើលទៅនាងដោយភាពភ្ញាក់ផ្អើលបន្តិចដែរដោយសារតែពួកគេឈ្លោះប្រកែកគ្នាមិនឈប់ឥឡូវមកស្រលាញ់គ្នាអ៊ីចឹងវាប្លែកណាស់។ និយាយពីជុងគុកវិញបានគេប្រាប់ត្រង់ៗចេញពីក្នុងចិត្តមកញញឹមបិតមាត់មិនជិតរំភើបនិងពាក្យនាងពោលមកទាំងនេះណាស់និយាយចេញពីចិត្តស្មោះសរដែលមានមក។
YOU ARE READING
♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )
Romance~ឈុតមួយ~ ង៉ោង.....ងឺត....ប្រាំង....អ៎ាយ....គ្រាំង ត្រឹមតែមួយពព្រិចភ្នែកឡាននោះបើកល្បឿនលឿនមកបុកជុងគុកដែលកំពុងតែអង្គុយនៅលើម៉ូតូសំណប់ចិត្តរបស់គេមួយទំហឹង ក្មេងប្រុសម្នាក់ដែលធ្លាប់តែរីករាយសើចសប្បាយពេលនេះត្រូវបានដេកនៅលើថ្នុកឈាមក្រហមឆៅស្រស់ៗ រីឯម៉ូតូត្រូវប...