+កំពង់ផែការទន្ទឹងនេះក៏បានមកដល់ជុងគុកនាយចុះពីក្នុងឡានដោយមានកូនចៅបើកទ្វាឲ្យ ។ រឹកពាហំហួនគ្រប់គ្នាខ្លាចរអាគេ មានកូនចៅអោនគោរពនាយ តែគេធ្វើជាមិនសូវខ្វល់ជាមួយនោះដើរចូលទៅកន្លែងដែលមានពួកមិនស្ដាប់សម្ដីចង់ផ្អោបគ្នាទាំងញញឹម។
« យ៉ាងមិចដែរស្រួលដែរទេ?? យើងបាននិយាយរួចហើយថាបើមានជាលើកទី3ឯងនិងដឹងថាវាបែបណាតែឯងនៅប្រព្រឹត្តដដែលមិនដាច់សោះ »ជុងគុកដើរក្រឡឹងមើលពួកគេហើយញញឹមយ៉ាងសប្បាយដើម្បីឲ្យពួកគេឃើញថាស្នាមញញឹមនេះវាស្នាមញញឹមនៃក្ដីស្លាប់របស់ពួកគេហើយ ។
« លោ....លោកប្រុសសូមមេត្តាទុកជីវិតឲ្យពួកខ្ញុំផង ខ្ញុំលែងហ៊ានជំទាស់បញ្ជារបស់លោកប្រុសទៀតហើយទាន សូម....សូមមេត្តផង» ដល់ដំណាក់កាលនេះហើយពួកគេទើបតែដឹងខ្លួនឬ?? កុំគិតអោយសោះថា ជុងគុក ហ្កាល់ដេស ព្រមលើកទោសឲ្យនោះព្រោះគេបានទុកឱកាសឲ្យរួចហើយ ។
« យើងថាឯងនិយាយពាក្យទាំងនេះនៅឋាននរកទៅចុះណា !! ///កុំ.....ផាំង...ផាំងៗៗៗ // » គ្នាពួកគេទាំប៉ុន្មាននាក់នោះត្រូវបានស្លាប់ទៅជាមួយគ្នា ជុងគុកលើកកាំភ្លើងរបស់ខ្លួនទាំងញញឹម គេបាញ់ពួកគេចំថ្ងាសទាំងអស់មនុស្សដូចជា ជុងគុក ហ្កាល់ដេស មិនដែលនៅនិយាយសាំញាំជាមួយពួកបែបនេះឡើយ ។
« តោះទៅវិញយើងដូចជាចង់កម្ចាយរបស់ដល់ហើយ អាខេឯងចាត់ការឲ្យយើងផងទៅ នៅសណ្ឋាគារដដែល »
« បាទទាន » ហេតុតែនាយខេជាជំនិតបែបនេះគេប្រាកដជាដឹងច្បាស់ពីគំនិតរបដ់ចៅហ្វាយដែលបញ្ជាហើយ ។ រួចហើយនាយខេក៏បើកឡាននាំយកជុងគុកមកសណ្ឋាគារដែលគេចូលមកញឹកញាប់នោះ មានត្រៀមស្រីទុកឲ្យចៅហ្វាយផងដែរ ។ស្រីស្រស់ដូចបុប្ផាសួគ៌នោះគឺ ឈូស៊ី ដាហ្វើណា នាងបានចុះមកពីក្នុងឡានជាមួយនិងលេខា នាងតូចស្លៀករ៉ូបពណ៍មាស មានគ្រឿងអលង្ការម៉ាកល្បីទៀត នាងទិញទុកតែមិនដែលពាក់ វាជាបែបរ៉ូបចង់ពុំ សម្រុងដល់កំភួនជើងតែវាស្រស់ស្អាតណាស់ ដូចជាព្រះនាងអញ្ចឹង ចំណែក គីម ហ្វីម៉ា វិញដែលជាលេខារបស់ឈូស៊ីនោះស្អាតក៏មិនចាញ់គ្នាប៉ុន្មានទេ ។ ពួកនាងចុះពីក្នុងឡានមកមនុស្សម្នាក៏ងាកមកមើលគ្រប់គ្នាព្រោះតែសម្រស់ពួកនាង ។
« មិចក៏ពួកគេមើលមកយើងច្រើនម្លេះអ្នកនាង ?? » ហ្វីម៉ា
« មិនដឹងទេតែយើងចូលទៅ » ហ្វីម៉ានាងងក់ក្បាលហើយក៏ដើរកាន់ដៃគ្នាជាមួយឈូស៊ីដើរតាមផ្លូវដែលមានកម្រាលព្រំពណ៍ក្រហមនោះចូលទៅខាងក្នុង ។
« សួស្ដីអ្នកនាងឈូស៊ី ខ្ញុំពិតជាមានសំណាងណាស់ដែលអ្នកនាងអញ្ជើញមកក្នុងកម្មវិធីរបស់ខ្ញុំនេះ ខ្ញុំសប្បាយចិត្តណាស់ » លោកផាកដែលជាម្ចាស់កម្មវិធីនេះនិយាយជាមួយឈូស៊ីទាំងស្នាមញញឹមស្រស់បែបវ័យមនុស្សចាស់ដែរទៅហើយនោះ តាមមើលទៅគាត់ពិតជាសំណាងមែនដែលបានឈូស៊ីនាងមកចូលរួមជាមួយគាត់ ។« មិនអីទេលោកផាក ខ្ញុំគិតថាខ្ញុំខ្លួនឯងទេដែលមានសំណាងលោកអញ្ជើញនោះវាជាកិត្តយសណាស់ទៅហើយ » នាងញញឹម
« បាទ !! អញ្ចឹងអ្នកនាងចង់ទៅញាំអីសិនឬក៏មិចខ្ញុំនិងឲ្យគេរៀបចំឲ្យ បើអ្នកនាងអត់់ចង់អាចទៅអង្គុយកន្លែង
កៅអីដែលមានឈ្មោះអ្នកនាងចុះខ្ញុំបានរៀបចំជូនអ្នកទាំងពីររួចហើយ » លោកផាកគាត់មានប្រសាសន៍មក គឺមានទំនួលខុសត្រូវច្បាស់លាស់ណាស់បានជាឈូស៊ីនាងទុកចិត្តលើគាត់បែបនេះនោះ ។ ហ្វីម៉ានាងមានអារម្មណ៍ថាចង់ងងុយដេកមិចទេពេលចូលមកដល់ខាងក្នុងនោះ ។« អ្នកនាងខ្ញុំសុំទៅបន្ទប់ទឹកសិនហើយ » រាងស្ដើងហ្វីម៉ាខ្សឹបប្រាប់ឈូស៊ី បើនាងទៅមិនប្រាប់ទឹឈូស៊ីនិងតាមរកនាងរកហើយ ឃើញថាឈូស៊ីនាងងក់ក្បាលហើយនាងតូចហ្វីម៉ាក៏ដើរទៅបន្ទប់ទឹក ។
« នៅឯណាទៅបន្ទប់ទឹកគេនោះ?? ហ៊ើយ!!ចេះភ្លេចសួរគេទៅកើតដែរនាងហ្វីអើយ » នាងវៃក្បាលខ្លួនឯងឲ្យចាំលើកក្រោយកុំចឹងទៀត នាងមិនគួរ ភ្លេចសោះ ។
« អ៊ុស!! នោះតើខំតែដើររក » នាងញញឹមរួចហើយក៏ដើរទៅដោយសារវានៅជាបើបន្ទប់ទឹកបុរសផងនោះ ។
ដឹប ..
« អាណាគេដើរបុកអញនិងងាប់អត់ចេះមើកឃើញមនុស្សដើរទេហី?? អញហ៎ា វៃងាប់លែងស្គាល់មនុស្សឥឡូវហើយកំពុងតែងងុយដេកផង » នាងតូចហ្វីម៉ាស្រែកជេរទាំងពាក្យចុងក្រោយនោះនាងនិយាយតិចៗរកតែមកលុបឲ្យស្វាងខ្លះមកជួបមនុស្សដែលដើរមកបុកនាងទៀត ។
YOU ARE READING
♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )
Romance~ឈុតមួយ~ ង៉ោង.....ងឺត....ប្រាំង....អ៎ាយ....គ្រាំង ត្រឹមតែមួយពព្រិចភ្នែកឡាននោះបើកល្បឿនលឿនមកបុកជុងគុកដែលកំពុងតែអង្គុយនៅលើម៉ូតូសំណប់ចិត្តរបស់គេមួយទំហឹង ក្មេងប្រុសម្នាក់ដែលធ្លាប់តែរីករាយសើចសប្បាយពេលនេះត្រូវបានដេកនៅលើថ្នុកឈាមក្រហមឆៅស្រស់ៗ រីឯម៉ូតូត្រូវប...