ជុងហ្គុកនៅអង្គុយអណ្ដែតអណ្ដូរនឹកគិតរឿងមួយនោះទាំងមិនទាន់បានគេងនៅឡើយទេ ។
« មានរឿងអ្វីដែលយើងត្រូវមកគិតទេ អាហ្គុកឯងត្រូវដឹងថាឈូស៊ីជារបស់ឯងតែម្នាក់គត់គ្មានអ្នកណាអាចយកនាងចេញពីឯងបានឡើយ បើសិនជាឯងនៅមានជីវិតរស់នោះ » នាយនិយាយប្រាប់ដាស់អារម្មណ៍ខ្លួនកុំឲ្យចុះចាញ់វាតែប៉ុណ្ណឹងវាមិនមានផលល្អឡើយបើគិតវាបន្តទៀត គេត្រូវចាំថា ឈូស៊ី ដាហ្វើណា នេះជារបស់គេ គ្មានសិទ្ធជារបស់អ្នកណាទៀតឡើយ ។
« ដេកសិនទៅអាហ្គុក» គេនិយាយហើយក៏ដាក់ខ្លួនគេងទៅបាត់ ។••••
ឈូស៊ីនាងចូលមកដក់ក្នុងភូមិគ្រឹះរាងយប់ណាស់ដែររវល់តេជាប់មាត់និយាយគ្នាជាមួយសិស្សច្បងពីនេះពីនោះ សួរសុខទុក្ខគ្នាក៏លើសម៉ោងមកដល់ផ្ទះល្មម ។
« ស្មាននេះប្រហែលជាគេគេងលក់អស់ហើយមើលទៅនោះ » នាងតូចងាករកមើលឆ្វេងស្ដាំមិនឃើញមនុស្សម្នាក់ណានៅទេប្រហែលជាចូលសម្រានអស់ហើយ នាងតូចដើរឡើងលើកាំជណ្ដើរទៅបន្ទប់ ក៏ឆៀងចូលបន្ទប់ជុងហ្គុកផង ។
« គេងលក់បាត់ ប្រហែលមកពីហត់ក្នុងការប្រឡងខ្លាំងហើយ មើលទៅនោះ » ឈូស៊ីនាងនិយាយចេញមកទាំងអ្នកដែលធ្វើជាគេងលក់នោះលួចអរក្នុងចិត្តបន្តិចដែរតើ គេស្មានតែនាងមិនចូលមកមើលគេដូចពេកម៉ាក់គេចូលមកមើលថាគេគេងឬនៅ!
« គេងទៅចឹថខ្ញុំមិននៅនិយាយម្នាក់ឯងទៀតទេ » ជុងហ្គុកចាប់ផ្ដើមបើកភ្នែកពេលឮថាទ្វាបានបិទទៅវិញហើយ ។
« ហិហិ យ៉ាងណាក៏នាងមិនទៅចោលខ្ញុំទុកឲ្យខ្ញុំនៅម្នាក់ឯងដែរតើនៀក អូយ !អៀនណាស់នាងនេះយល់ពីអារម្មណ៍ខ្ញុំដល់ហើយ » ជុងហ្គុកប្រកាច់ពេញលើគ្រែទាំងសប្បាយរីករាយពន់ពេកលើសពីថាអៀនលើសកំពូលទៅទៀតផង។
« បានហើយដេកទៅ សុំតែយប់នេះគេងសប្តិឃើញមុខអូនឈូស៊ីក៏សប្បាយដែរ » នាយញញឹមមានក្ដីសុខណាស់ចឹងហៅអ្នកមីង ឈូស៊ី គេសុទ្ធតែ "អូន"ទៀត ឮហើយចង់លើសជាតិអំបិល។ព្រឹកមិនទាន់ទេឈូស៊ីនាងបានចេញទៅធ្វើការបាត់ៗនាងមិនបានទាំងញាំបាយពេលព្រឹកទេ ។ ជុងហ្គុកគេភ្ញាក់មកក្រោយហើយងូតទឹកស្លៀកពាក់ឯកសណ្ឋានសិស្ស បាញ់ទឹកអប់បន្តិចសិតសក់ រួចរាល់អស់ហើយក៏ចុះមកក្រោមធម្មតា។
« អ្នកប្រុសតូចមកញាំអាហារពេលព្រឹកសិនមកច៎ាស » នេះជាសម្លេងរាងចំណាស់ដែលជាម៉ែដោះមើលថែជុងហ្គុកមក គាត់និយាយសម្ដីមកឡើងស្រទន់ស្ដាបើហើយចង់តែស្ដាប់រហូតទេ ។
« បាទម៉ែដោះ » ទោះបីចិត្តគេមិនចង់ញាំយ៉ាណាក៏ដោយតែនាយនៅតែមិនព្រមបដិសេធមានតែដើរចូលទៅតុអាហារដែលម៉ែដោះបានរៀបចំទុកឲ្យនោះផងទាំងស្នាមញញឹម ។
« ម៉ែដោះ ចុះអ្នកមីងវិញគាត់ភ្ញាក់ពីគេងឬនៅ?? » ជុងហ្គុកចាប់អារម្មណ៍ថាមិនឃើញវត្តមានរបស់ឈូស៊ីក៏បនាចោទសួរទៅម៉ែដោះ
« អ្នកនាងគាត់បានចេញទៅធ្វើការតាំងពីព្រឹកមកម្លេះអ្នកប្រុស »
« អរ..បាទ» គេដួសបបរមកញាំទឮទាំងអារម្មណ៍ខ្វល់ជាមួយនាងតូចរបស់គេនោះ ទៅណាទៅបាត់ៗមិបដែលឲ្យគេបានមើលមុខឲ្យបានចំច្បាស់ៗល្អទេតែងតែទៅចេញក្រៅ ។
ពេលគេញាំរួចហើយគេនិយាយលាទៅកាន់ម៉ែដោះ គាត់ញញឹមងក់ក្បាល ឯជុងហ្គុកដើរចេញមកយកម៉ូតូសំណប់ចិត្តរបស់គេវិញ ។
នាយយកម៉ូតូរួចហើយបើកចេញពិភូមិគ្រឹះលឿនឆ្លេវ ដើម្បីទៅយកជីមីន ។
+ នៅមុខភូមិគ្រឹះ ផាក
កម្លោះសង្ហាផាក ជីមីន កំពុងឈរនៅេជិតទ្វាផ្ទះរបងចាំមើលមិត្តមកយកខ្លួន ។
« ហ៎េក »
« ងាប់ទើបមកអញចាំវាយូរហើយនិងហ៎ាស ស្មានតែមិនទៅរៀន..» ជីមីនសម្លក់មុខជុងហ្គុកដោយក្ដីហួសចិត្តគេឈរខំចាំឡើងយូរហើយនៅធ្វើរឹកពាទៀត។
« អើ!បើថាចាំអញយូណាស់ក៏ព្រអង្គម្ចាស់ជិះឡានខ្លួនឯងទៅៗកុំមកជិះជាមួតរាស្រ្ដសាមញ្ញដូចខ្ញុំអីណាបាទ ខ្ញុំដឹងហើយថាខ្ញុំនេះវាកុហកមកយឺត សូមព្រះអង្គុអភ័យទោសឲ្យទូលបង្គំផងណា » ជុងហ្គុកឈប់ម៉ូតូរួចនិយាយផ្លែផ្កាជាមួយនិងជីមីនយ៉ាងឆ្ងាញ់ ស្អប់ណាស់ហា៎ជិះជាមួយនិងគេហើយនៅនិយាយច្រើនទៀតសមតែមិនឲ្យជិះជាមួយតើ ម៉ាកៗនេះនោះ កុំតែជាមិត្តជាមួយគ្នារាប់ឆ្នាំហើយ បើនិយាយបែបហ្នឹងគេចាំតែមកយកទៀតនោះកុំសង្ឃឹមអានាង។
« អឺៗៗ!!ទៅបានហើយមិនបាច់និយាយរៀបរាប់បែកអូហូរស្ទឹងស្អីទេ អញថ្លង់ណាស់វ៉ើយកំពុងទេម៉ួម៉ៅរឿងឈរកណ្ដាលថ្ងៃនេះផងអាមិត្តនេះមកនិយាយសាំតាប៊ែលតជាមួយនិងគេទៀត ។
« ឥឡូវឯងទៅអត់ ??បើនៅឈរនៅហ្នឹង?? » ជុងហ្គុក
« យើងដឹងហើយ!មិចអត់ចង់ឲ្យយើងជិះជាមួយមែនក៏អី? » ជីមីនចង់សួរបញ្ជាក់មកជុងហ្គុក
« ឡើងមកឬក៏អាមីន បើឯងនៅនិយាយតាប៊ែបែបហ្នឹងកាលបានទៅដល់សាលារៀន??ឆាប់ឡើងមកអញហ៎ា» ជុងហ្គុកនិយាយតែប៉ុណ្នឹងជីមីនក៏ឡើងម៉ូតូបើកចេញពីភូមិគ្រឹះផាក ឆ្ពោះទៅកាន់សាលារៀនរបស់ពួកគេរៀនវិញ ។
YOU ARE READING
♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )
Romance~ឈុតមួយ~ ង៉ោង.....ងឺត....ប្រាំង....អ៎ាយ....គ្រាំង ត្រឹមតែមួយពព្រិចភ្នែកឡាននោះបើកល្បឿនលឿនមកបុកជុងគុកដែលកំពុងតែអង្គុយនៅលើម៉ូតូសំណប់ចិត្តរបស់គេមួយទំហឹង ក្មេងប្រុសម្នាក់ដែលធ្លាប់តែរីករាយសើចសប្បាយពេលនេះត្រូវបានដេកនៅលើថ្នុកឈាមក្រហមឆៅស្រស់ៗ រីឯម៉ូតូត្រូវប...