ភាគ:៣៦

295 7 2
                                    


   ឈូស៊ីបានត្រឡប់មកផ្ទះវិញជាមួយហ្វីម៉ានាងតូចម្នាក់ហ្នឹងពូកែឆ្ងល់ខ្លាំងមែនទែនម៉ង។
« ឈប់ៗណាបងហ្វីម៉ាខ្ញុំពិបាកឆ្លើយតបប្រាប់បងច្រើនណាស់នៀកខ្ញុំហត់នឹងឆ្លើយមែនទែន ថ្ងៃនេះខ្ញុំរៀងស្មុគស្មាញណាស់» ឈូស៊ីនាងពោលទាំងមិនមើលមុខរបស់ហ្វីម៉ាឡើយនាងបញ្ចេញកាយវិកាយមកពិតប្រាកដមិនបានលេងសើចទៀតទេ។
« ខ្ញុំសុំទោសផងណាអ្នកនាងមកពីខ្ញុំពូកែឆ្ងល់ច្រើនសុំទោសដែលសួរនាំរឿងគ្មានប្រយោជន៍អញ្ចឹងទៅ» ហ្វីម៉ានាងទទួលស្គាល់កំហុសរបស់ខ្លួននិយាយវេញទៅពិតមែនដោយសារតែនាងនិយាយតែពីរឿងអត់ប្រយោជន៍សមហើយដែលឈូស៊ីនាងនិយាយបែបនោះមកវិញ។
« ខ្ញុំមិនបានចឹហនិងបងទេតែមកពីខ្ញុំម៉ួម៉ៅរឿងមួយចំនួនប៉ុណ្ណោះសង្ឃឹមថាបងនិងយល់ពីខ្ញុំណា» នាងសម្លឹងមើលទៅហ្វីម៉ាទាំងញញឹមស្រាលដាក់រួចងាកមុខចេញ។
« ច៎ាសខ្ញុំដឹង» នាងបានញញឹមឆ្លើយតបមកវិញទាំងមិនបានទៅអន់ចិត្តអ្វីច្រើនជាមួយឈូស៊ីឡើយព្រោះនាងបានយល់ច្បាស់ណាស់ពី។ពួកនាងទាំងពីរមិននិយាយរកគ្នាបន្តទៀតរហូតត្រឡប់មកផ្ទះរៀងៗខ្លួន។
   ជុងគុកអង្គុយនៅក្នុងបន្ទប់ធ្វើការសម្លឹងមើលទៅតែគ្រឿងពេជ្រមួយឈុតដែលគេបានដេញថ្លៃបានមកនោះអង្គុយពិចារណាមើលវាទាំងយកចិត្តទុកដាក់ក្រៃលែងលើសពីធ្វើការងារទៅថែមទៀត។
« នេះចៅហ្វាយទិញយកទៅឲ្យអ្នកណាដែលទៅទាន?មើលទៅចៅហ្វាយអង្គុយផ្ទៀងផ្អងមើលវាមិនដាក់ភ្នែកសោះ? ឬមួយចៅហ្វាយស្រលាញ់ស្រីណាមួយ?ម៉េចខ្ញុំមិនបានដឹងដែរចឹង?» សំណួរជាច្រើនបានហោះបុកចូលមកក្នុងខួរក្បាលរបស់នាយខេពេញទាំងហ្នឹងនាយឈរនៅក្បែរនោះឆ្ងល់មកជាយូរហើយតែមិនហ៊ានសួរទើបហ៊ានសួរមិញនេះ អូរ!មែនហើយចៅហ្វាយនិងគេគ្មានអ្វីពាក់ព័ន្ធជាមួយគ្នាឯណា?នេះគេគិតស្អីបានជាសួរសំណួរចឹងទៅ?វាមិនសមសោះស្ដាប់លឺហើយគួរឲ្យអស់សំណើចមែនទែនហ៎ាសហ៎ា...។
« ឯងជាអ្នកជំរឿនមែនទេអាខេ?ចង់យើងទិញយកមកឲ្យអ្នកណាក៏គ្មានទាស់អ្វី?អីក៏ទ្រង់ចង់ដឹងសម្បើមម្លេះម៉េចយើងទិញវាអត់បានឬ?ទោះបីជាយើងទិញហើយចង់ឲ្យស្រីណាក៏បានគ្មានឯងពាក់ព័ន្ធ» ជុងគុកនាយអត់មិនបានដាក់ទៅផាំងៗវិញថាកុំចេះមកហ៊ានជាមួយគឺមិនបានឡើយប្រាប់ឲ្យបានដឹងចុះចេះមកចង់ដឹងខុសទំនង។
« មិនមែនបែបហ្នឹងទេចៅហ្វាយបើចៅហ្វាយមិនប្រាប់ក៏មិនអីដែរហើយខ្ញុំជាកូនចៅរបស់ចៅហ្វាយនឹងហើយរកឯណាទៀតទៅ?ចៅហ្វាយចេះតែនិយាយ» នាយខេសើចមិនសូវសមសោះដាក់ជុងគុកវិញបើគេធ្វើមុខគួរឲ្យខ្លាចសឹងអីនោះ។
« អឺ!!បើដឹងហើយប្រកាច់សួររកងាប់អីទៀតឯងហ្នឹង?ប្រយ័ត្នមួយជើងផ្កាប់មុខគ្រាន់តែប្រាប់»
« លែងហ៊ានហើយទានខ្ញុំសុំទៅសិនហើយ»
« នោះចេញទៅឲ្យលឿនទៅតិចល៌៎យើងទ្រាំមិនបានជាងនេះទៀត» នាយខេប្រញាប់ប្រញាល់បើកទ្វាចេញពីបន្ទប់ធ្វើការចៅហ្វាយមាយយ៉ាងលឿនមិនហ៊ាននៅបន្តទៀតឡើយខ្លាចត្រូវស៊ីមួយជើងដូចសម្ដីនិយាយមកពិតមែន។
« អ្នកមីងបន្តិចទៀតពួកយើងនិងបានជួបគ្នាបន្តទៀតណាខ្ញុំនិងឲ្យពួកអ្នកដែលចង់សម្លាប់ខ្ញុំនោះឲ្យពួកវាសងមកវិញទាំងអស់ហើយខ្ញុំនឹងយលអ្នកមីងមកវិញទាល់តែបានប៉ុន្ដែយ៉ាងណាកូនក៏សុំទោសម៉ាក់ប៉ាដែលកុហកលោកទាំងពីរពេលណាមួយដែលសមស្របកូននិងបង្ហាញខ្លួនឲ្យអ្នកទាំងពីរបានឃើញកូនថាកូនបាននៅរស់ទេ វ៉ាង ស៊ូជុនបន្តិចទៀតឯងនឹងដឹងហើយថាភ្លើងចាស់វាក្ដៅកម្រិតណា» ការពិតទៅជុងគុកមានការចង់ចាំមកវិញអស់ពេលមកពីណាស់ទៅហើយតែគេក៏ធ្វើខ្លួនធម្មតាៗដូចជាគេមិនទាន់មានការចង់ចាំមកវិញណាស់អញ្ចឹងគេគិតច្បាស់លាស់ថែមទៀតមុននឹងឈាមជើងចូលមកក្នុងប្រទេសមួយនេះម្ដងទៀតគេនឹងធ្វើឲ្យគ្រប់គ្នាបានឃើញថានាយមិនមែនមនុស្សដូចជាពេលមុនឡើយគេត្រឡប់មកម្ដងនេះមិនមែនជា ចន ជុងគុក ដែលល្ងីល្ងើដូចពេលមុនទេ។
    វ៉ាងស៊ូជុនទោះបីជាមកដល់ឥឡូវនេះគេ មានអាយុរាងច្រើនក៏ពិតមែនតែប់មើលទៅសម្រស់កេវិញនិយាយពីថាក្មេង18សុំខ្មាសតែម្ដងហើយ។បើនិយាយពីចរិតរបស់គេវិញគឺនៅតែដដែលគ្មានប្រែប្រួលទៅណាទាំងអស់រឿងស្រីញីអស់ហ្នឹងនៅមានមនុស្សជាច្រើនណាស់ដែលយល់ច្រឡំថាគេជាមនុស្សល្អជាសុភាពបិរសនោះប៉ុន្ដែអ្នកណាទៅដឹងទៅថានេះគ្រាន់តែការបន្លំភ្មែកមនុស្សគ្រប់គ្មាទេមនុស្សគេនេះអាក្រក់តាំងពីដើមមកម្លេះ។
« វាត្រឡប់មកវិញហើយមែនទេ? » ស៊ូជុនសួរទៅកូនចៅដែលបានបើកទ្វាចូលមកនោះភ្លាមៗ
« គឺលោកជុងគុកបានត្រឡប់មកវិញហើយទានខ្ញុំស៊ើបដឹងមកថាលោកជុងគុកមកចំពេលនៅកន្លែងដេញថ្លៃគ្រឿងពេជ្ររបស់លោកផាកទាន» នាយខេកជាកូនចៅបានរាយការណ៍តាមអ្វីដែលគេបានស៊ើបមក។
« យើងគិតខុសហើយដែលគិតថាវាបានងាប់បាត់តាំងពីយូរនោះមិនគួរឲ្យសោះថាវាអាចនៅមានជីវិតរស់នៅបន្តទៀតនោះមិននឹកស្មានថាវាអាយុវែងបែបនេះទេ!តើអ្នកណាទៅជាអ្នកជួយសង្គ្រោះវា?បើយើងស៊ើបដឹងពេលណាវាប្រហែលជាត្រូវស្លាប់ជំនួសអាជុងគុកនេះមិនខាន» នាយនិយាយមុនដំបូងទាំងសើបប៉ុន្តែក្រោយមកក៏ប្រែទៅជាអំណាចមួយរំពេចភ្លេតបើសិនជាគេត្រឡប់មកវិញបាននាយនឹងកំចាត់គេចេញទៅម្ដងទៀតបើពេលមុនគេធ្វើបានពេលនេះក៏ធ្វើបានដូចគ្នាគ្មានអ្នកណាអាចហាមឃាត់នាយបានឡើយ។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now