ភាគ:២០+២១+២២

355 8 0
                                    


    ការងារដែលឈូស៊ីនាងធ្វើជាមួយស៊ូជុនបានហើយៗ ឈូស៊ីក៏ទៅចូលផ្ទះបាយយកនំមកញាំដោយឲ្យស៊ូជុននាយអង្គុយចាំ ហើយក៏ចំពេលជុងគុកនាយចុះមកខាងក្រោមដូចគ្នា ។
« លោកជាអ្នកណា ?? ឈ្មោះអី?? មិចក៏មកស្គាល់នាង?? » ជុងគុកមកដល់សួរភ្លេតឯស៊ូជុនឡើងចង់ផ្អើលជាមួយគេហើយលេងមកពីពេលណាក៏មិនដឹង ។
« ខ្ញុំឈ្មោះ ស៊ូជុន !!ហើយត្រូវជាសិស្សច្បងរៀនជាមួួយឈូ ប៉ុណ្ណោះ » គេប្រាប់ទៅជុងគុកត្រង់ៗមិនបាននិយាយកុហកគេទេ ។
« បើជាសិស្សច្បងទេ !ឈប់មកពាក់ព័ន្ធជាមួយនិងសង្សារបស់ខ្ញុំទៀត » ជុងគុកមិនដឹងជាយកពាក្យ អាសង្សានិងមកពីណាទេ គេប្រាប់ទាំងជឿជាក់។
« សង្សា???ហេតុអ្វីក៏ឈូមិនបានប្រាប់ខ្ញុំឲ្យដឹងផង?? លោកនិយាយលេងក៏មែន » នាយដូចមកនសូវជាជឿសម្ដីរបស់ជុងគុកសោះ ហ៊ឹុម តែមើលទៅគេសង្ហាម៉្យាងដែរតើ យ៉ាងមិចយ៉ាងណាចាំសួរឈូស៊ីបញ្ជាក់ឲ្យហើយ ។
« មែន!!ពួកយើងជាសង្សានិងគ្នា លោកកុំចង់មកបំបែកបាក់ស្នេហារបស់ពួកយើងឲ្យសោះ វាគ្មានផ្លូវឡើយ » នាយចង្អុលមុខស៊ូជុនមិនខ្លបខ្លាចថាគេអាយុបងគេទេ គេធ្វើមុខមាំ ។
« នំមកដល់ហើយបងស៊ូជុន » ស៊ូជុនថានិងឆ្លើយតបជុងគុកទៅហើយនាងតូចឈូស៊ីក៏បានស្រែកប្រាប់ថានំមកតាំងពីចម្ងាយទើបបានជាគេត្រូវស្ងាត់មាត់សិន។
« បាទ!!ឈូធ្វើនំខ្លួនឯងមែនទេ?? »
« ហិហិ !!គឺថាអត់ទេបង នំនេះមាននៅក្នុងទូរស្រាប់ខ្ញុំគ្រាន់តែកម្ដៅវាបន្តិចរួចហើយ » នាងតូចសើចបែរជាមិនសូវសមសោះ
« អរ !!ជុងគុក ឯងចុះមកតាំងពីកាល មកញាំនំមកហៅជីមីនមកផង » ឈូស៊ីក្រឡេកឃើញជុងគុកអង្គុយជិតនោះបានហៅនាយ តែនាយវិញមិនដឹងថាគួរឆ្លើយបែបនេះទេណាមួយមានមេរំខាននៅជិតនេះទៀត តិចល៎នាងប្រាប់គេថានាយជាក្មួយនោះតើគេត្រូបយកមុខទុកឯណាទៅ??
« បងដឹងហើយ!! អូនញាំមុនទៅ » ជុងគុកសើចគេសង្ស័យថាត្រូវបែកក្បាលម៉ាចានរបស់នាងផងក៏មិនដឹងដែរ ។
« ស្អីៗ!!កុំមកអូន បងជាមួយនិងយើងណាអាក្មួយក្បាលខូច ខូចឈ្មោះយើងអស់ហើយឯងនេះ ហើយបើចង់ញាំទៅយកនៅផ្ទះបាយខ្លួនឯងញាំទៅ » និយាយពីថាលឺហើយចង់តែក្អួតឲ្យស្លាប់ទេ ជ្រេញៗណាស់ នេះនៅមុខក្រាស់នាងផង គេមកហៅបែបនេះ ហើយមុននេះដឹងនិយាយអ្វីខ្លះជាមួយនិងបងស៊ូជុនរបស់នាងទេ ។
« គេជាក្មួយរបស់អូន?? »ស៊ូជុនចង់សួរម្ដងទៀត ក្រែងមុននេះប្រាប់ថាជាសង្សានិងគ្នាហី គេវង្វេងអស់ហើយ ។
« ច៎ាសបង!!គេជាកូនបងស្រីរបស់ខ្ញុំ ឈ្មោះជុងគុក » ស៊ូជុនលឺអញ្ចឹងហើយញញឹមចេញមកយ៉ាងសប្បាយចិត្ត គេនឹកអស់សំណើចណាស់ ក្មេងអើយក្មេង សម្ដីគ្មានបានការដូចគេនិយាយមែន ជុងគុកគេអង្កូយសឹងមិននឹងគូទ បើគេដឹងហើយនោះនិងសើចចម្អកឲ្យនាយមិនខាន ។
« ខ្ញុំសុំទៅបន្ទប់វិញហើយអាមីនវាកំពុងចាំ » ឈូស៊ីនាងមិនបាននិយាយអ្វីទេ ឯស៊ូជុនញាក់ចិញ្ចើមធឺមកគេយ៉ាងឡូយ គេជញ្ជក់មាត់ឲ្យវាឈ្នះសិនចុះ លើកក្រោយកុំសង្ឃឹមនោះ ។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now