ភាគ:៤១

297 6 0
                                    


   ហ្វីម៉ានាងឈរស្ដាប់ឈូស៊ីនិយាយប្រាប់បណ្ដើរដើរបណ្ដើរព្រោះនេះឈូស៊ីនាងនិយាយប្រាប់ពីអារម្មណ៍របស់នាងនៅពេលឥឡូវនេះឲ្យហ្វីម៉ាទាញដឹងភ្លាមថានាងមិនសប្បាយចិត្ត។
« ឈូខ្ញុំដឹងណាឯងកុំពិបាកចិត្តអី» ហ្វីម៉ានាងទាញឈូស៊ីឲ្យមកជិតខ្លួនហើយអោបនាងនឹងអាណិតនាងតូចជាខ្លាំងព្រោះថាឈូស៊ីតែងតែនិយាយពីរឿងនាងនិងជុងគុកប្រាប់ហ្វីម៉ារហូត។
« ខ្ញុំសប្បាយចិត្តពេលឃើញគេនៅមានជីវិតពេលឃើញគេមុនដំបូងខ្ញុំគាំងរកពាក្យមកនិយាយមិនបានទេហើយខ្ញុំមានគំនិតគឺចង់ទៅប្រាប់ទៅអ្នកផ្ទះភ្លាមៗតែម្តងប៉ុន្តែខ្ញុំមិនអាចប្រាប់ទៅបានឡើយព្រោះតាមមើលទៅគេមិនចង់ស្គាល់គ្នាជាមួយខ្ញុំទេអញ្ចឹងហើយបើនិយាយប្រាប់អ្នកផ្ទះទៅក៏វាមិនកើត» ឈូស៊ីនាងសប្បាយចិត្តពេលបានឃើញគេនាងរីករាយពេលឃើញមុខគេមួយវិញទៀតនាងស្មានតែគេនឹកនាដល់នាងដូចដែលនាងបាននឹករលឹកដល់គេមិនដែលខាននោះបើគេមិនខ្វល់នាងក៏អស់អ្វីត្រូវនិយាយជាមួយគេដូចគ្នាចាត់ទុកថារវាងមីងក្មួយនាងនឹងគេលែងមានទៀតហើយ។
« ឈូ.....!រីងៗ....! »ទូរស័ព្ទឈូស៊ីដែលទុកក្នុងកាបូបនោះបានរោទិ៍ឡើងឈូស៊ីនាងលូកយកទូរស័ព្ទចេញទាំងព្យាយាមសម្រួលសម្លេងឲ្យមកធម្មតាវិញព្រោះអ្នកខលមកជាស៊ូជុន។
« សួស្ដីបងជុនបងមានអ្វីជាមួយខ្ញុំមែនទេបានខលមក? » ឈូស៊ីចុចទូរស័ព្ទលើកភ្លាមក៏ចោទសួរនាយភ្លេតរកតែអ្នកខាងនោះនិយាយមកវិញស្ទើមិនចង់ទាន់។
(បើបងខលទៅទាល់តែមានការឬ?)ស៊ូជុនធ្វើជាសួរក្បកទៅនាងវិញ
« មានឯណាខ្ញុំឃើញបងស្ងាត់ពេកនឹងណាបានជាសួរតែម្ដងទៅម៉្យាងវិញទៀតបងខានទាក់ទងមកខ្ញុំយូរដែរ» នាងតូចសើចតិចៗដាក់គេតាមទូរស័ព្ទទៅនោះបើមិនឲ្យនាងសួរចឹងឲ្យសួរយ៉ាងម៉េច?បើពួកគេមិនសូវបានដឹងពីគ្នាដូចជាពេលមុនផង។
(ចឹងទេហ៎?បងស្មានអូនភ្លេចបងបាត់ទៅហើយបើអូនស្ងាត់ដែរទើបមិនហ៊ានខលទៅរំខានអូនទៅ)
« ច៎ាសបង!អញ្ចឹងចាត់ទុកថាពួកយើងស្មើភាពគ្នាហើយ» ឈូស៊ីនាងអាចបញ្ចេញស្នាមញញឹមមកវិញបានហើយហ្វីម៉ាដែលឈរនៅជិតនាងក៏ឈរនៅស្ងៀមចាំឈូស៊ី។
(បងខលទៅដើម្បីបបួលឈូទៅញាំបាយថ្ងៃត្រង់តើឈូទំនេរអត់?បងខានញាំបាយជាមួយអូនមកជាយូរហើយ) ការពិតទៅស៊ូជុនគេនៅម៉ួម៉ៅក្ដៅក្រហាយរឿងទំនិញឆេះខ្ទេចនោះមិនទាន់បាត់ទេប៉ុន្តែរំងាប់អារម្មណ៍ទាំងអស់នាយបានខលមកបបួលឈូស៊ីទៅញាំបាយជាមួយរូបគេ។
« អត់ដឹង» ឈូស៊ីធ្វើជាឆ្លើយធ្វើដូចកំពុងតែរកនឹកថាគួរទៅឬក៏អត់នោះ?ដោយសារតែចង់សាកចិត្តរបស់គេចាំមើលគេនឹងនិយាយអ្វីបន្ត។
(ឈូទៅបានគ្នាណាបងបបួលទៅច្រើនដងហើយតែឈូមិនដែលទៅសោះម្ដងនេះទៅជាមួយបងទៅណាបងសុំអង្វរ)
« អូខេបាន!ខ្ញុំទៅតើមិញល៎លេងជាមួយបងបន្តិចប៉ុណ្ណោះ» ឈូស៊ីសើចសប្បាយពេលនាងបានធ្វើស៊ីផ្លូវចិត្តរបស់គេអញ្ចឹងនោះ។
(ឈូនេះ!បើចឹងបន្តិចទផតបងទៅទទួលនៅក្រុមហ៊ុនហើយកុំចងចចេសជាមួយបងឲ្យសោះ)ស៊ូជុននិយាយគម្រាមប្រាប់ជាមុនព្រោះថាបើមិននិយាយចឹងទេដឹងតែឈូស៊ីនាងបដិសេធទៀតមិនខាន។
« ច៎ាស!ខ្ញុំដឹងហើយបងប៉ុណ្ណឹងសិនចុះ» ទឺត....ទឺត...!
«មានអ្វីឬឈូ? » ហ្វីម៉ា
« គឺបងស៊ូជុនបបួលខ្ញុំទៅញាំអីប្រហែលជាខ្ញុំមិនបានទៅញាំអាហារជាមួយបងទេ»
« ហ៊ឹម!មិនអីទេ»
« ខ្ញុំសុំទោសផងណាបង» ឈូស៊ីនាងនិយាយសុំទោសទាំងគ្មានបំណងព្រោះតែខ្លួនបាននិយាយជាមួយហ្វីម៉ារួចហើយថានឹងទៅញាំអីជាមួយនាងតែចុងក្រោយអត់ដដែល។
« ទៅៗចុះណាបងមិនអីទេ» ហ្វីម៉ានាងជម្រុញទៅប៉ុណ្ណឹងឈូស៊ីក៏ព្រមដើរចេញទៅបាត់ឯហ្វីម៉ាក៏ត្រូវទៅញាំបាយដូចគ្នា។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now