ភាគ:៣៥

291 6 0
                                    


« នាងហ្នឹងហើយនាងឆ្កួតដើរមិនចេះបើកគ្រាប់ភ្នែកមើលខ្លួនឯងកុំមកចេះតែមកថាខ្ញុំ !! នាងមានសិទ្ធិស្អីមកជេរខ្ញុំ ?? » គេម្នាក់នេះជា ផាក ជីមីន ( គ្រប់គ្នាប្រាកដជាបានស្គាល់គេហើយ ជីមីនពេលនេះក៏ផ្លាស់ប្ដូរទាំងស្រុង លែងដូចជាពេលមុនទៀតហើយ គេក្លាយជាមនុស្សដែលសង្គមសព្វថ្ងៃនេះបានស្គាល់គេជាច្រើនផងនោះ គេក៏ជាប្រធានក្រុមហ៊ុន ហើយសណ្ឋាគារនេះក៏ជារបស់គេដែរ ) ។ ជីមីននាយនិយាយទាំងចង្អុលនុខនាងហេតុអ្វីក៏នាងហ៊ានមកតម្លើងសរសៃរ.ក ស្រែកដាក់គេ នាងដូចជាខ្លាំងសម្បើមណាស់ ។

« លោកជាស្អីមកពីលោកឯងហ្នឹងហើយដែលមកបុកខ្ញុំមុន ! »
« ខ្ជិលនិយាយជាមួយនាងណាស់ ខ្ញុំប្រញាប់ »
« ន៎ែលោក!! មកវិញភ្លាមលោកមិនទាន់បាននិយាយសុំទោសខ្ញុំទេណា អាចង្រៃ ហ៊ើយ !! ស៊យម្លេះវ៉ី » នាងតូចស្រែកហៅគេ តែគេមិនបានទាំងងាកបែរក្រោយវិញឡើយគឺដើរទៅធ្វើដូចមិញនេះគ្មានរឿងអ្វីកើតឡើងចឹងនាងតូចក៏ចូលទៅបន្ទប់នារីដើម្បីលុបហើយទៅរកឈូស៊ីវិញ ។

ឈូស៊ីនាងអង្គុយចាំហ្វីម៉ាចេញមកពីបន្ទប់ទឹកវិញទេនាងចាំមើលហើយមិនទាន់ឃើញនាងមកវិញទៀត ។
កម្មវីធីជិតចាប់ផ្ដើមហើយនាងមិនមកទៀត

« សុំទោសអ្នកនាងខ្ញុំមកយឺតតិចហើយ » នាងប្រាប់ទៅឈូស៊ីវិញទាំងដឹងថានាងទៅបន្ទប់ទឹកយូរយ៉ាងនេះ
« ហ៊ឹម !! មិនអីទេអង្គុយឲ្យស្រួលទៅតិចទៀតគេចាប់ផ្ដើមហើយ »
« ច៎ាសអ្នកនាង !! » នាងក៏បានអង្គុយកៅអីជិតឈូស៊ីដោយរង់ចាំនៅមើលគេដេញថ្លៃគ្រឿងពេជ្យរបស់លោកផាកនោះ។

ផាច់ៗៗ

សម្លេងសូរទះដៃអ្នកដែលនៅក្នុងកម្មវីធីនេះ មានពិធីករម្នាក់ដើរឡើងមកទើបពួកគាត់ទះដៃទុកជាការស្វាគមន៍ ។

« សូមគោរពលអ្នកទាំងអស់គ្នា ថ្ងៃនេះជាថ្ងៃដែលក្រុមហ៊ុនរបស់លោក ផាក លោកបានចេញនូវគ្រឿងពេជ្យមួយឈុតនេះ ដើម្បីដាក់ការដេញថ្លៃ !! »

« យ៎េៗៗៗ !! ផាច់ៗៗ ».......

« សូមអញ្ជើញមើលទាំងអស់គ្នានូវគ្រឿងពេជ្យមួយឈុតនេះ »

ភឹប....ផាច់ៗៗ វ៉ាវ....

ម្នាក់ៗចំហមាត់គ្រប់គ្នាព្រោះទេវាស្អាតណាស់មែនទែនម៉្យាងនៅពេលដែលយើងបិទភ្លើងទៀតវាក៏កាន់តែលិចធ្លោលើសដើម ។

« បាទ!! ខ្ញុំជាម្ចាស់គ្រឿងពេជ្រមួយនេះ ខ្ញុំសង្ឃឹមថាអស់លោកនិងពេញចិត្តសម្រាប់ការឆ្នៃម៉ូតតបស់កូនប្រុសទេម្នាក់របស់ខ្ញុំនេះ »លោកផាកនិយាយរៀបរាប់ទាំងញញឹមព្រោះតែវាមិបមែនជារបស់គាត់ឡើយតែវាជាគំនិតឆ្នៃប្រណិតរបស់កូនប្រុសគាត់ ។

« អូ!! ពិតជាសុំសរសើរកូនប្រុសរបស់លោកផាកខ្លាំងមែនទែន » ពិធីករ
« ចុះពេលនេះគេនៅឯណាទៅលោក?? »
« កូនប្រុសខ្ញុំគេថាមានការប្រញាប់ទើបមិនបាននៅយូរ » លោកផាក
« បាទលោក»

« គ្រប់គ្នាបានឮអស់ហើយមែនទេ ចឹងទស្សនិកជនទាំងអស់គ្នាប្រាកដជាចង់បានណាស់មែនទេ?? ខ្ញុំក៏គិតបែបហ្នឹងដែរ បែបនេះយើងចាប់ផ្ដើមដេញថ្លៃតែម្ដងល្អដែរទេ ?? តម្លៃចាប់ពី 100លានដុល្លាទៅ !! » ពិធីករប្រកាសហើយគ្រប់គ្នាក៏ត្រៀមកាន់ផ្លាកលេខដែលត្រូវដេញថ្លៃ ។

« 120លានដុល្លា »អ្នកផ្លាកលេខ23

« 130លានដុល្លា » អ្នកផ្លាកលេខ02

« 150លានដុល្លា » អ្នកផ្លាកលេខ15

« 180លានដុល្លា » អ្នកផ្លាកលេខ20

« អូហូ!! ឡើងដល់180លានដុល្លាហើយ !!180លានលើកទី1 180លានលើកទី2 ....

« 200លាន » ផ្លាកលេខ05

« 200លានលើកទី១ 200លានលើកទី2 ....

« 230លាន »ផ្លាកលេខ09

« អូហូ!! កាន់តែឡើងទៅបន្តបន្ទាប់ហើយ »...

« អ្នកនាងមើលទៅដូចមិនធម្មតាទាល់តែសោះ មើលទៅបុរសម្នាក់នោះខ្លាំងណាស់ លុយច្រើនដល់ហើយអ្នកនាង » ហ្វីម៉ានាងអង្គុយសរសើរខ្លាំងណាស់ ពួកគេលែងមែនទែន មើលតែទឹកលុយទៅក៏ដឹងថាមិនធម្មតាបាត់ទៅហើយ

« ខ្ញុំមិនដឹងទេ!! » នាងក្រវីក្បាល

« 250លាន » អ្នកផ្លាកលេខ05ដដែល

« 250លានលើកទី1 250លានលើកទី2 250លានលើកទី3 !! សូមចូលរួមអបអរសារទដល់អ្នកដែលកាន់ផ្លាកលេង05ពេលនេះគ្រឿងពេជ្យមួយឈុតនេះក្លាយទៅជារបស់ហើយ » ពិធីករ

ហ៊ូរ.....ផាច់ៗៗ

« ចៅហ្វាយ »
« ឯងទៅទទួលយកវាទៅ យើងទៅមុនសិនហើយ » នាយពោលតែប៉ុណ្ណឹងក្រោកដើរចេញទុកឲ្យនាយកូនចៅទៅយកគ្រឿងពេជ្យជំនួសគេវិញ ។

« អ្នកនាងមិញនេះណាខ្ញុំមិនបានឃើញមុខប្រុសម្នាក់នោះទេ គេជាអ្នកណាទៅ?? ពេលដែលខ្ញុំងាករកមើលមិនឃើញសោះ » ហ្វីម៉ា

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now