ភាគ:៤៥

296 8 0
                                    


   ឈូស៊ីនាងស្ដាប់ដោយយកចិត្តទុកដាក់និងគិតពីសម្ដីរបស់គេដោយមិនមាត់កអ្វីទេនាងយល់ច្បាស់ជាត្រូវមាត់ពីចៅហ្វាយកម្លោះនេះមិនខានស្គាល់គេច្បាស់ជាងអ្នកណាៗទាំងអស់ ជុងគុកនាយនៅស្ងៀមឈរអោបឈូស៊ីឡើងណែនលើសដើមណាមួយគេមិនដែលមានសំណាងបានអោបនាងពេញដៃអញ្ចឹងឡើយ។
« អស់ហើយមែនទេ? »
« នៅតែមីងកុំទាន់ដឹងអស់អីល្អជាងវាអាចនិងធ្វើឲ្យមីងទទួលយកវាមិនបានពេលដឹងពីវា» ឈូស៊ីនាងចង់វិលខួរជាមួយតាប៉ិនេះគុកនេះណាស់ម្ដងនាង ម្ដងមីងនាងចង់វល់វង្វេងអស់ហើយ ជុងគុកនាយមិនអាចនិយាយប្រាប់នាងពីរឿងមួយចំនួនទៀតបានទេបើគេនិយាយប្រាប់នោះនាងនឹងថាគេនិយាយចោទប្រកាន់រួចថាគេក្លែងបន្លំមិនខាន។
« រឿងអ្វីដែលមិនចង់ឲ្យខ្ញុំដឹង?»នាងតូចលើកចិញ្ចើមងឿយឆ្ងល់នឹងសម្ដីរបស់គេ។
« ខ្ញុំថាមីងមិនបាច់ចង់ដឹងទេ»
« លែងបានឬនៅ? »
« អត់លែងបើរើរួចក៏រើទៅ» ជុងគុកខ្សឹបជិតត្រចៀករបស់ឈូស៊ីកម្ដៅឧណ្ឌៗបានដល់កញ្ចឹងកខ្ចីនាងធ្វើឲ្យនាងព្រឺសម្បុតខ្ញាកៗលេងមកធ្វើបែបនេះអ្នកណាមិនភ័យទៅ។
« ន៎ែក...!ជុងគុក...» ឈូស៊ីនាងត្រឡប់កដូចជាពេលវិញហើយគឺបានស្រែកដាក់គេទាំងមានអារម្មណ៍អៀន។
« បាទអូនស្រី....!អ៎ាស...ច្រឡំមីងមានអ្វីឬ? »មើល សម្ដីចុះលោកព្រះអើយនឹងហើយសមតែនាងដាក់មួយដៃកណ្ដាប់កញ្ចប់មាត់នឹងតើសម្ដីឈ្លើយជាងមុនទ្វេរដងដល់ពេលបាននាងព្រមនិយាយជាមួយដូចមុនវិញទ្រង់បានសម្ដីណាស់។
ក្រាក...!
«អូស....!សុំទោសផងច៎ាសខ្ញុំចូលមកមិនបានគោះទ្វាមកកាត់ចង្វាក់អ្នកទាំងពីរចឹងខ្ញុំសុំទៅវិញសិនហើយច៎ាសមិននៅរំខានទេ» ហ្វីម៉ានាងបើកទ្វាចូលមកចង់សួរឈូស៊ីរឿងខ្លះប៉ុន្តែក៏មកជួបហេតុការណ៍ផ្អែមល្អែមទៅវិញភ្នែកអើយភ្នែកពិតជាមានសំណាងណាស់តែយ៉ាងណាក៏នាងបង្ខំចិត្តបិទទ្វាវិញទាំងមិនចង់ប៉ុន្មានសោះ។
« ឆាប់លែងទៅលោកមិនចេះខ្មាសគេទេយ៉ាងម៉េច?»
«  ខ្មាសធ្វើអ្វីបើពួកយើងមិនបានធ្វើអីធ្ងន់ធ្ងរផង?≥ ជុងគុកនាយវៃចិញ្ចើមម្ខាងឌឺផ្គើននាងថែមទៀតមិនយល់ពីអារម្មណ៍នាងសោះ។
« ឆាប់លែង»
« លែងបានដែរខ្លាចក្មេងយំ»
« អ្នកណាក្មេង?និយាយឲ្យសមបន្តិចផង» ឈូស៊ីលឺចឹងហើយចង់ចឹងដែរ តែជុងគុកក៏បានប្រលែងដៃចេញពីចង្កេះរបស់នាងរួចហើយ។
« និយាយចោលបើមីងចង់ទទួលខ្ញុំក៏មិនហាម»
« ហ៊ឹស!!កុំភ្លេចទៅផ្ទះវិញផង» ឈូស៊ីហាក់លែងខ្វាយខ្វល់បន្តទៀតទើបផ្ដាំឲ្យគេចេញពីក្រុមហ៊ុននេះនឹងឲ្យទៅផ្ទះ។
« បាទខ្ញុំដឹងហើយអ្នកមីងទាន»
« អឺ...» នាងតូចឆ្លើយដាក់គេចុងក្រោយនឹងហើយក៏បានមកអង្គុយលើសាឡុងបាត់ ឯជុងគុកវិញញញឹមឲ្យស្ញេញម៉្យាងវិញនាងមិនសូវកាចឆ្នាស់ដូចជាពេលមុនទេចឹងហើយវាកាន់តែគួតឲ្យខ្នាញ់សម្រាប់គេ។
     ហ្វីម៉ានាងចេញមកខាងក្រៅនោះក៏មិនបានធ្វើការអ្វីដែរគឺចេញមកខាងក្រៅក្រុមហ៊ុនតែម្ដងនាងឃើញគេមានស្នេហាចឹងនាងសែនស្អប់នាងមិនចង់ជួបអារម្មណ៍ត្រូវគេបែកមួយម្ដងទៀតឡើយ។
« សង្ឃឹមថាអ្នកទាំងពីរស្រលាញ់គ្នាពិតប្រាកដរហូតចុះ» នេះជាអ្វីដែលនាងចង់បាននាងបានដឹងច្បាស់ថាកាយវិការបែបណាដែលគេហៅថាស្នេហានាងក៏ធ្លាប់ជួបបើតាមនាងមើលទៅឈូស៊ីក៏ស្រលាញ់ជុងគុកដូចជាជុងគុកស្រលាញ់នាងដូចគ្នាមួយទៀតពេលនាងឃើញអ្នកទាំងពីរត្រូវរូវគ្នាហើយនាងក៏សប្បាយចិត្ត។
«ខ្ញុំស្អប់ស្នេហាណាស់» នាងពោលមកម្នាក់ឯងអត់ដឹងថាខ្លួននាងកំពុងតែគិតអ្វីទេទាយមិនដឹងសោះ។
« និយាយម្នាក់ឯងដូចមនុស្សឆ្កួត»
« ជាលោកដែលនៅកម្មវិធីនោះ? » នាងថាមិនចង់ជួបគេម្ដងទៀតទេប៉ុន្ដែមើលចុះបន់មិនឲ្យជួបក៏ជួបធុញពិតមែន។
« យ៉ាងម៉េចបាននិយាយជាមួយប្រុសស្អាតប៉ុណ្ណឹងហើយមិនសប្បាយចិត្តទេមែន? »
«លង់នឹងសម្រស់ខ្លួនឯងពេកហើយលឺភ្លាមក៏ក្អួតលោកអើយលុបពាក្យនឹងចោលទៅខ្ញុំស្ដាប់លឺហើយស្រគៀត្រចៀកណាស់» នាងចង់ប្រាប់ថាជ្រេញជាមួយខ្លាំងនិយាយពិតមែនហើយខ្ពើមពាក្យនិយាយអស់ហ្នឹងទៀតនាងចង់តែដាក់មួយដៃឲ្យបាក់ធ្មេញអស់ហើយតើ។
« ន៎ែៗ....!បើថាស្រលាញ់ខ្ញុំប្រញាប់សាភាពចុះទៅណាទាន់ខ្ញុំនៅទំនេរ»នេះមិនដឹងជាដល់ណាដល់ណីហើយទេនាងនិយាយតែឯណេះសោះចេញឯណោះឆ្កុយមនុស្សដូចគ្នាសោះពិបាកនិយាយស្ដាប់គ្នាប៉ុណ្ណឹងចុះទម្រាជាសត្វទៀតនាងពិបាករៀបរាប់ណាស់។
« អ៊ែក...!ចាំតែខ្ញុំទៅស្រលាញ់មនុស្សដូចលោកឯងនោះមនុស្សមិនដែលទាំងស្គាល់គ្នាផងមករករឿងជាមួយឥតល្ហែនៀកលោកមិនចេះហត់ទេ?បើខ្ញុំជាលោកខ្ញុំមិនទៅរំខានរឿងផ្ទាល់ខ្លួនគេផ្ដេសផ្ដាសដូចជាលោកធ្វើពេលនេះទេប្រាប់ឲ្យដឹងទៅ។
« អញ្ចឹងផង?គ្មានអ្វីពិបាកផងធម្មតាៗទៅរួច» គេញាក់ស្មាម្ខាងនិយាយធម្មតាជាមួយនិងនាងអាចថានាងនេះមានសំណាងក៏អាចថាបានដែរបាននិយាយគ្នាជាមួយនឹងគេមនុស្សស្រីជាច្រើននាក់ទៀតពិតជាចង់នៅក្បែរគេណាស់ចំណែកនាងវិញមានតែគេទេដែលតែងតែទៅរញ៉េរញ៉ៃដាក់ជាមួយនោះតាំងពីជួបគ្នាលើកទីមួយមកគេមានអារម្មណ៍ថាចង់តែជួបមុខនាងចង់ឈ្លោះជាមួយនាងដូចឥឡូវនេះណាស់មិនចេះធុញសោះនិយាយហើយចេះតែចង់និយាយបន្តទៀតមិនដឹងថានេះជាអារម្មណ៍អ្វីសោះ។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now