ព្រឹកថ្មីចូលមកដល់បញ្ចាំងឲ្យយើងបានឃើញមនុស្សប្រុសស្រីមួយគូរកំពុងតែគេងអោបគ្នាឡើងស្អិតប្រៀបបាននិងរូបរាងកាយមនុស្សតែមួយ។ រាងក្រាស់បានភ្ញាក់មុនរាងស្ដើងដោយនាយបានសម្លឹងមើលទៅមុខអ្នកកំពុងតែគេងនោះញញឹមបិទមាត់ទៅណាមិនជិតទេ។រាងសង្ហារយកដៃមកអង្អែលលេងលើបបូរមាត់នាងតូចដែលគេងនោះបន្ទាប់មកបាននាយដាក់មាត់ប្រាប់លើបបូរមាត់ក្រៀមកាលពីយប់នេះដែលគេបានខាំឡើងចេញឈាម។
« ហ៊ឹម...» សម្លេងគ្រហឹមនៅដើមនាងពេលមានគេមករំខានដំណេកឥឡូវនេះកំពុងងងុយផងមករំខានទៀតតែនាងមិនបានបើកភ្នែកឡើយ។
« ខ្សឺតៗៗ...ខ្សឺតៗៗៗ..» នាយគ្រឺតខ្នាញ់និងនាងតូចពេកក៏បានថើបពេញផ្ទៃមុខចុះមកដល់គល់កដើមទ្រូងនាងទៀតបើនាងមិនព្រមភ្ញាក់គេនៅថើប ថើបឲ្យពេញហ្នឹង។
« អ្នកណាគេហ្នឹង? » សម្លេងត្រងួរៗចេញពីក្នុងភួយដោយសារតែមុននេះនាងបានទាញវាទៅគ្របជិតនាងសួរថាជាអ្នកណា?ប៉ុន្តែអ្នកសួរគេមិនបានបើកភ្នែកផង?វាដូចមិនសមទេ។
« ក្រោកមក...មីងអូននៅគេងត្រមកដល់ណាទៀត? ជិតក្លាយជាប្រពន្ធគេហើយនៅគេងមិនដឹងថ្ងៃរះដល់ចាំងគូថទេឬ? » ជុងគុកចូលមកក្នុងភួយនិយាយខ្សឹបៗក្បែរត្រចៀករបស់នាងគេចង់ធ្វើស៊ីអារម្មណ៍នាងយ៉ាងម៉េចទៀត?តែពេលមើលឲ្យច្បាស់ទៅគឺរាងស្ដើងវិញទេធ្វើឲ្យក្ដៅទាំងព្រឹកព្រោះតែគេបានឃើញដើមទ្រូងទាំងគូរចំពោះនិងមានកន្លែងខ្លះដែលគេមិនគួរឃើញឥឡូវក៏ឃើញគេទ្រាំមិនចង់បានសោះ។
« អត់ទេ....» ឈូស៊ីនាងបើកភ្នែកមកសម្លឹងទៅជុងគុកចំៗភ្នែកប៉ះភ្នែកច្រមុះប៉ះច្រមុះឯមាត់ក៏ជិតប៉ះគ្នាទៀត។
« អ៊ុប...» មុនពេលក្រោកចេញជុងគុកក៏មិនភ្លេចអោនមកថើបលើបបូរមាត់នាងមួយខ្សឺតរួចចុះពីលើគ្រែទាំងអាក្រាតកាយឡើងឈូស៊ីត្រូវយកដៃមកខ្ទប់ភ្នែក។
« មើលចរិតគេចុះមិនចេះខ្មាសអ្នកណាទេចេញមកត្រនាលគោកម៉ងអូយៗៗ!ភ្នែកខ្ញុំអើយមិញនេះបានឃើញអ្វីខ្លះ? » នាងតូចអៀនខ្មាសជំនួសគេណាស់ដែលចេញមកទាំងអញ្ចឹង។ ភាពសប្បាយរីករាយមុននេះក៏រលាយអស់នាងតូចបាននឹកឃើញដល់សម្ដីគ្រប់ពាក្យគ្រប់ម៉ាត់របស់ស៊ូជុននិយាយដាក់ជុងគុកនាងលឺគ្រប់យ៉ាងគ្រាន់តែនាងមិនចង់តបត។ ប្រហែលជាគេបានដឹងហើយថានាងស្ដាប់បានទាំងអស់តែគេនៅនិយាយឲ្យនាងភ្លឺស្វាងជាងនេះ?
« ខ្ញុំល្ងង់ដែលទៅស្រលាញ់មនុស្សដូចលោកស៊ូជុនខ្ញុំសោកស្ដាយការខ្លាំងណាស់» នាងតូចក្ដាប់ដៃនិងភួយយ៉ាងណែននាងល្ងង់បើបន្ទោសស៊ូជុនវាហាក់ដូចមិនត្រូវសោះឡើយនេះនាងស្រលាញ់គេដោយខ្លួនឯងទាំងមិនស្គាល់ពីគេច្បាស់លាស់ផង?នាងគិតថាស្គាល់ពីជម្រៅចិត្តគេក៏ប៉ុន្ដែមិនមែនទេនាងភ្លឺខ្លួនឯង។
« ខ្ញុំសង្ឃឹមថាពួកយើងមិនជួបគ្នាទៀតចុះខ្ញុំមិនចង់ជួបមនុស្សដូចលោកទៀតទេមនុស្សដូចលោកនេះជាគម្រក់ណាស់ដែលដាក់ថ្នាំមនុស្សស្រីចង់យកអារម្មណ៍គេមកលេងសើចខ្ញុំមិនគួរណាស្គាល់លោកតាំងពីថ្ងៃដំបូងមកម្លេះ» នាងតូចមិនខ្ចីយំត្រឹមចិត្តស្រលាញ់គេអស់រាប់ឆ្នាំមកនេះវាចាត់ទុកវាចែកក្ដីស្រលាញ់នេះខុសទៅតែយ៉ាងណានាងនៅហួសចិត្តត្រង់គេបានដាក់ថ្នាំឲ្យនាងនៀកវាឈឺចាប់ជាងក្ដីស្រលាញ់ដែលនាងមានឲ្យគេឆ្ងាយណាស់ ។ នាងតូចរៀបក្រោកចេញពីលើគ្រែតែនាងកម្រើកខ្លួនបន្តិចវាឈឺក្រហាយផ្សាណាស់។
« អូយៗៗ.....!ម៉េចក៏ឈឺអីម្លេះ» នាងដាក់ខ្លួនគេងវិញរួចទាញភួយមកដណ្ដប់ពេញខ្លួន។
ក្រាក....!
ទ្វាបន្ទប់ទឹកបានបើកឡើងមកដោយមានរាងសង្ហាចេញពីខាងក្នុងលើខ្លួនគេមានតែអាវឃុំមួយជាន់ប៉ុណ្ណោះនាយដើរសំដៅមកជិតគេ។
« ម៉េចមិនងើប?នៅគេងដល់ណា? » ណ៎កមើលសម្ដីគេមកសួរនាងដូចមិនដឹងអ៊ីចឹងនាងចង់តែខ្ញាំខ្វាចគេឲ្យណាណីដឹងគ្នាតែម្ដងតើនេះអីក៏ម៉េះៗទេ ។ នាងមិនខ្ចីនិយាយក្រៅពីបើកភួយសម្លក់មុខគេចង់ស៊ីសាច់ហុតឈាមបើអាចនាងនឹងចាប់ហែកសាច់គេមកញាំហើយ។
« សួរស្រួលបួលតើចាំបាច់អីមកសម្លក់? » នាយនៅមិនអស់ចិត្តក៏មកអង្គុយជិតនាង។
« ឈឺ...» នាងឆ្លើយមួយម៉ាត់ចង់ចេញទឹកភ្នែកមកព្រោះវាឈឺខ្លាំងពិតមែន។
« ស្មានតែអី»
« លែងគេឡើងខ្លាំងៗហ៊ឹកៗៗៗ..ឥឡូវនេះឈឺងើបអត់រួចទេ..»
« អាវ...!ម៉េចមកយំដូចជាកូនក្មេងទៅកើតនេះឡើងខ្លួនពេញក្រមុំជិតមានប្ដីជិតក្លាយទៅជាម៉ាក់គេទៅហើយនៅយំទៀត? »
« អញអត់យកអីទាំងអស់...ហ៊ឹកៗៗៗ..» នាងតូចកាន់តែយំវោមកម៉ងគ្មានខ្មាសទេនាងមិនចង់មានប្ដីមិនចង់មានកូនបើមានប្ដីមករំលោភនាងខ្លាំងៗចឹងឈឺស្ទើស្លាប់ហើយនោះនាងសុំមិនផ្សងឡើយ។
« នោះកាន់តែមែនទែនហើយតើ» ជុងគុកនាយទះថ្ងាសខ្លួនឯងហួសចិត្តណាស់លេងចេញមកបែបហ្នឹង។
« ហ៊ឹកៗៗៗ....» នាងតូចនៅយំមិនបាត់ទេទឹកភ្នែកទឹកសំបោរជុងគុកនាយជូតទឹកភ្នែកឲ្យរាងស្ដើង។
« ជុជុ...ឈប់យំទៅ»
« អ៎េ...!លើកខ្ញុំទៅណា? » ជុងគុកទ្រាំមើលនាងយំទៀតអត់បានក៏លើកនាងបីចេញពីលើគ្រែដល់ថ្នាក់នាងភ្ញាក់ខ្លួនព្រឺត។
« ទៅងូតទឹក..»
« អត់ទៅទេណា..» ឈូស៊ីទោះប្រឹងប្រកែកថាមិនទៅយ៉ាងណាក៏ត្រូវបានជុងគុកបីមកដាក់ក្នុងអាងទឹកហើយដែលមាននាយជួយលាយទឹកឲ្យនាងដើម្បីងូតនោះ។ ឈូស៊ីសម្លឹងមើលទៅកាយវិការរបស់ជុងគុកទាំងស្នាមញញឹមចេញមកជុងគុកនាយក៏ឃើញដែរអញ្ចឹងហើយក៏លួចញញឹមចុងមាត់មិនឲ្យនាងឃើញគេញញឹមទេ។
YOU ARE READING
♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )
Romance~ឈុតមួយ~ ង៉ោង.....ងឺត....ប្រាំង....អ៎ាយ....គ្រាំង ត្រឹមតែមួយពព្រិចភ្នែកឡាននោះបើកល្បឿនលឿនមកបុកជុងគុកដែលកំពុងតែអង្គុយនៅលើម៉ូតូសំណប់ចិត្តរបស់គេមួយទំហឹង ក្មេងប្រុសម្នាក់ដែលធ្លាប់តែរីករាយសើចសប្បាយពេលនេះត្រូវបានដេកនៅលើថ្នុកឈាមក្រហមឆៅស្រស់ៗ រីឯម៉ូតូត្រូវប...