ភាគ:៧៦

363 11 0
                                    


«  បានហើយម៉ាក់មិនចង់រំខានពួកឯងទាំងពីរទៀតទេអាចទៅសម្រាកងូតទឹកអីចុះនេះមកពីដើរប្រហែលជាហត់ហើយ» ក្រោយបានសំណេះសំណាលនិងគ្នាមកអស់ពេលជាយូរគួរសមដែរហើយនោះលោកស្រីចនគាត់បាននិយាយទៅកាន់ជុងគុកនិងឈូស៊ីដែលបានអង្គុយមើលមុខគ្នាទាំងអឹមអៀននោះនេះធ្វើឲ្យមនុស្សចាស់ដូចគាត់អត់ច្រណែនមិនបាននោះ។
« បាទម៉ាក់» ជុងគុកបានងក់ក្បាលដាក់អ្នកម៉ាក់រួចអូសដៃនាងតូចឈូស៊ីក្រោកទៅតាមនាងដែរ។
« អ៎េមើលចុះក្មេងៗនេះធ្វើអីមិនចេះក្រែងចិត្តឯងជាមនុស្សចាស់ទេ» លោកស្រីដាហ្វើណាគាត់ក្រវីក្បាលគ្រឺតខ្នាញ់រឹកពារចៅប្រុសគាត់មែនទែនតាម៉ងហើយដែលចេញចរិតហួងហែង។
« ហ៊ឹសៗៗ....!ចរិតកូនជុងតែប៉ុណ្ណឹងទេម៉ាក់» ពួកគាត់សើចសប្បាយរួចបាននាំគ្នាទៅសម្រាករៀងៗខ្លួនៗវិញ។
« បងអូសអូនមកធ្វើអី? » នាងតូចធ្វើមុខមិនរីកដាក់នាងដែលហ៊ានចេះតែមកអូសនាងផ្ដេសផកដាសយ៉ាងណាក៏នាងក្រែងចិត្តចាស់ៗដែរតែមើលទង្វើគេចុះមិនបានខ្វាយខ្វល់ដូចជានាងទេធ្វើតាមចិត្តខ្លួនឯងចង់។
« បងមិនចង់ឲ្យអូននៅអង្គុយដូចរូបចម្លាក់អៀនបងម្នាក់ឯងទៀតណាស់បានអូសមកតាមនឹងណា» នាយអោនមុខមកជិតនាងតូចកាន់តែកៀកឡើងថ្ពាល់នាងតូចក្រហមងាំង គេនិយាយព្រោះបានឃើញនាងងាកមើលគេហើយក៏ញញឹមនិងអង្គុយមិនមាត់កអីទៀតផងអញ្ចឹងហើយក៏អូសមកតាមនាយម្ដងទៅ។
« អូនមិនបានអៀនទេបងកុំចេះតែចោទអូននោះ» នាងក្រកែកយ៉ាងលឿនថាខ្លួនមិនចេះតែអៀនគេគ្រប់ពេលផង?អារម្មណ៍នាងបញ្ជាក់មកអ៊ីចឹងហើយរឿងអីដែលនាងត្រូវអៀន?បើនាងនិងគេមិនបានធ្វើអ្វីផងនោះ?
« ថាមិនត្រូវដែរប៉ុន្តែបើអូនចង់ទទួលយកក៏មិនថ្វីបងមិនថាអី» នាយញាក់ស្មារម្ខាងឡើងធ្វើមុខហាក់មិនខ្វល់ពីសម្ដីខ្លួនសួរនាងមុននេះនោះឡើយ អត់បាននាងក៏បានទះដៃមួយដៃ។
« អូយ...!បងឈឺណា»
« អីក៏រំអួយម្លេះមិនមែនស្រីផង» នាងតូចពេបាត់ជ្រក់ជ្រេញជុងគុកដល់កម្រិតហើយអាសូរតែនាងវៃខ្លាំងទៅក៏ឈឺ។
« អាវ..!បងរអួយដោយសារតែមានអូននៅជិតនឹងហើយ» នាយញាក់ចិញ្ចើមមកឲ្យនាងខ្នាញ់ណាស់បើអាចនាងនិងសម្លាប់គេចោលមួយកន្លែងនេះមិនខាននោះទេបើចេញចរិតមកម៉ាកៗនេះអីនោះ។
« ហ៉ើយ...!ឈប់និយាយជាមួយបងហើយបងល្មមទៅបន្ទប់ខ្លួនឯងវិញទៅ» នាងបានរុញច្រានគេឲ្យចេញពីបន្ទប់ខ្លួនព្រោះមុននេះជុងគុកអូសនាងមកមិនមែនបន្ទប់របស់គេផងនោះ។
« អូខេៗ..!បងទៅក៏បានស្អែកព្រឹកទៅធ្វើការជាមួយគ្នា» នាយមិនចង់នៅអូសក្រឡាធ្វើឲ្យនាងខឹងបន្តទើបចេញពីបន្ទប់ឈូស៊ីដោយមិនជជែកច្រើនជាងនេះឡើយ។
« ប្រុសចម្កួតនេះ» នាងបិទទ្វាបន្ទប់យ៉ាងលឿនមកគេងទ្រោបលើគ្រែទាំងអៀនរើពេញហ្នឹងទាញភួយមកគ្របលើមុខជិតឈឹងមិនចង់រំលឹកទៀតទេគឺអៀនណាស់។
    ចំពោះបុរសម្នាក់កំពុងអង្គុយលើសាឡុងក្រវែងកែវស្រាមិនទាន់ទៅណាទេទោះបីជាឥឡូវនេះយប់ជ្រៅណាស់រួចក៏ដោយនោះ។
« ហេតុអ្វីក៏ពេលនោះខ្ញុំនិយាយបែបហ្នឹងទៅរួច?តើនាងខឹងជាមួយខ្ញុំខ្លាំងដែរឬទេ? ខ្ញុំគ្មានបំណងថាហ្នឹងបញ្ចេញពាក្យមិនចង់និយាយនោះចេញឡើយប៉ុន្ដែ...» ក្រោយពីបានដឹងខ្លួនខុសពីទោសកំហុសរបស់ខ្លួនហើយនាយបានត្រឹមអង្គុយកើយទុក្ខម្នាក់ឯងមិនហ៊ានប្រឈមមុខនឹងនាងសូម្បីតែបន្តិច។ នាយពិបាកចិត្តជាងអ្វីៗទាំងអស់ពេលឥឡូវហ្នឹងបើពេលនោះគេមិនមានកំហឹងក្នុងខ្លួនគុំអីក៏មិនត្រូវមើលមុខឈូស៊ីដូចជាពេលនេះទេ។
« តើពេលមោះខ្ញុំបានធ្វើអ្វីខ្លះ?នេះខ្ញុំយកការស្រលាញ់មកបាំងមុខដោយមិនគិតពីចិត្តមនុស្សម្នាក់ឯងទៀតឬ?ខ្ញុំឆ្កួតមែនទែនហើយ...ខ្ញុំ...»ស៊ូជុននាយនឹកឃើញមកដល់ពេលវេលាយប់មួយនោះដែលបសននិយាយមកហាក់ងាយក្ដីស្រលាញ់របស់ឈូស៊ីម៉្យាងវិញទៀតនាយបានមើលដឹងដូចគ្នាថាឈូស៊ីបានស្រលាញ់ខ្លួន។ ប៉ុន្តែពេលនោះ...គេឡប់សតិពិតមែនហើយដែលបានធ្វើអញ្ចឹងទៅនោះមិនគួរណាដែលគេត្រូវធ្វើបែបនោះឡើយហេតុអ្វីៗទៅ...?
« ខ្ញុំសុំទោស...» នាយអុកកែវស្រាលើតុក្បែរតុជិតនោះនាយនៅឈឺចិត្តខ្លាំងណាស់តើឲ្យគេបកស្រាយប្រាប់អ្នកណាឲ្យបានយល់ពីចិត្តរបស់ខ្លួនឯងនោះឡើយ។
« តើនាងព្រមទទួលយកខ្ញុំទៀតទេ?ប៉ុន្តែវាមិនអាចទេតាមមើល» នាយដកដង្ហើមធំតានតឹងក្នុងចិត្តណាស់គួរតែនិយាយបកស្រាយទៅបែបណាបានទៅបើចិត្តទុក្ខនៅក្បែរតែនាងម្នាក់គត់នោះ? ស្នេហាដំបូងរបស់គេគឺជានាងម្នាក់គត់គ្មានអ្នកណាផ្សេងទេ។ ដោយសារតែពេលមួយហ្នឹងគេបានធ្វើទង្វើមិនគប្បីដាក់ឈូស៊ីថែមពីលើទៀតឯណោះ។
   ព្រឹកព្រលឹមស្រាងៗមកដល់ជុងគុកនាយចូលក្នុងបន្ទប់ឈូស៊ីទាំងព្រឹកមកដើម្បីរំខានដំណេករបស់នាង។
« អូនងើបមកបានហើយ» ជុងគុកនាយឡើងមកដល់លើគ្រែគេងរបស់នាងនិងបានអង្រួនខ្លួនប្រាណនាងតិចៗ។
« អ៊ឹម...!ជុងគុក...» នាងបើកភ្នែកមកដល់ឃើញជុងគុកអង្គុយក្បែរខ្លួនបែបហ្នឹងក៏ហៅឈ្មោះនាយដោយបើកភ្នែកមិនទាន់រួចរាល់ផងនោះ។
« មកក្រោក....ទៅធ្វើការ» ជុងគុកហៅនាងឲ្យប្រញាប់ងើបនិងបានទៅធ្វើការងាររបស់ខ្លួន។
« អត់ទេ...»
« មក...»
« អត់...» នាងនៅក្រាលននាលមិនខ្ចីក្រោកទៅណាទេមនុស្សកំពុងតែងងុយគេងផងនោះ។
« អ៊ុប....» អត់មិនបានទៀតជុងគុកអោនទៅថើបបបូរមាត់នាងទាំងព្រឹកដើម្បីជាម៉នីងឃីសពេលព្រឹកនេះតែមកដងចំណែកឈូស៊ីវិញក៏បើកភ្នែកស្លេស្លឺមក។
« ម៉េចបងមកថើបអូន? » នាងតូចស្ទាបបបូរមាត់ខ្លួនអង្អែលវាតិចៗ។

« ថើបដើម្បីឲ្យអូនភ្ញាក់កុំនៅគេងខ្ជិលមិនក្រោកទៅណាទៀតនោះ»
« បងលេងខូចគេណាស់»
« បងអត់បានខូចទេតែបងចំណេញ»
« អញ្ចឹងវាក៏នៅតែដដែលនិង? »
« អត់មានដដែលទេវាគឺខុសគ្នាអូនយល់ទេ? »
« យល់ក៏បានឥឡូវនេះបងចុះទៅក្រោមមុនអូនទៅអូននិងទៅតាមក្រោយមកព្រោះតែអូននៅងូតទឹកផ្លាស់សម្លៀកបំពាក់បន្តទៀតផងរៀបចំផាត់មុខផងវាមានពេលយូរគួរសម» ឈូស៊ីងើបអង្គុយឆ្ងក់និងប្រាប់ជុងគុកឲ្យចុះមកខាងក្រោមមុនខ្លួនព្រោះមិនអាចឲ្យជុងគុកនៅរងចាំមើលនាងផ្លាស់សម្លៀកបំពាក់បានឡើយ។ ជុងគុកញញឹមហើយបានងើបចេញពីលើគ្រែទៅខាងក្រៅបាត់។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now