ភាគ:៤៣

283 8 0
                                    


« អរគុណច្រើនណាស់បងសម្រាប់អាហារមួយពេលនេះហើយនៅឆ្លៀតខ្ញុំមកវិញទៀត» មិនយូរប៉ុន្មានោះឈូស៊ីនាងបានមកវិញស៊ូជុនបានជូនឈូស៊ីមកក្រុមហ៊ុនវិញទើបបាននាងនិយាយអរគុណទៅកាន់គេពេលនាងចុះពីក្នុងឡានវិញនោះក៏មិនភ្លេចនិយាយអរគុណគេម្ដងទៀតដែរ។
« មិនអីទេបងក៏អរគុណដែលលើកនេះឈូបានមកតាមការណាត់របស់បង» ស៊ូជុនបើកកញ្ចក់ឡានហើយនិយាយដាក់នាងទាំងស្នាមញញឹមដ៏សង្ហាររបស់គេ។
« ថ្ងៃនេះខ្ញុំមិនសូវមានការងារច្រើនទេហើយមួយទៀតថ្ងៃណាខ្លះធុញថប់រឿងការងារពេកក៏ចង់នៅម្នាក់ឯងទៅ» ឈូស៊ីនាងនិយាយមកទាំងប៉ុន្មានសុទ្ធតែការពិតដោយផ្ដល់ស្នាមញញឹមមិនរលុបទៅណាមកឲ្យស៊ូជុននាយឃើញស្នាមញញឹមមួយន៉ហើយក៏រីករាយជាមួយនាងដូចគ្នា។
« បងខ្ញុំសុំចូលក្នុងក្រុមហ៊ុនសិនហើយ»
« បាទ!ប៉ុន្តែបើពេលណាអូនចង់ទៅណាអាចខលទៅបងបានគ្រប់ពេលណាបងរីករាយនឹងនាំឈូទៅកន្លែងដែលឈូចង់ទៅពេលធុញថប់»
« ច៎ាសបង!!បងបើកឡានទៅវិញសុវត្ថិភាពតាមផ្លូវណា» ឈូស៊ីមុននឹងចូលក្នុងក្រុមហ៊ុមបាននិយាយផ្ដែផ្ដាំពីសុវត្ថិភាពស៊ូជុនថែមទៀតនាយបានលឺហើយក៏ញញឹមងក់ក្បាលដាក់នាង។ ឈូស៊ីចូលមកដល់ក្រុមហ៊ុនឃើញថាបុគ្គលិកមិនទាន់បានមកពីញាំបាយហើយនោះទេ នាងក៏បន្តដំណើរទៅកាន់អូហ្វីសរបស់នាងទៅ។
« អុស!!លោកជុងគុកមកទីនេះតាំងពីពេលណា?ម៉េចក៏ខ្ញុំមិនបានឃើញលោកចូលមកចឹង? » ឈូស៊ីបើកទ្វាចូលក្នុងអូហ្វីសភ្លាមបានឃើញជុងគុកអង្គុយនៅលើសាឡុងក្នុងអូហ្វីសនាងទាំងលើកជលងគងទាក់ក្លាយ៉ាងទំនងឯម្ចាស់បន្ទប់គេនេះវិញភ្ញាក់ឡើងចង់លួសព្រលឹងអស់។
« មកយូរហើយ» ជុងគុកឆ្លើយមកហីៗគ្មានដឹងថាអ្នកណាមីងអ្នកណាក្មួយទេ!អូរ...មិនមែនទេនិយាយមកគ្មានដឹងនរណាបងឬប្អូនសោះហើយ។
«លោកមានអ្វីជាមួយខ្ញុំ?ទើបចូលមកក្នុងអូហ្វីសរបស់ខ្ញុំ?បើលោកមានការអីអាចនិយាយតាមទូរស័ព្ទបានតើចាំបាច់អីមកនាំតែហត់» ជុងគុកនាយក្រោកពីលើសាឡុងអង្គុយមុននេះមកឈរជិតឈូស៊ីដែលនាងកំពុងឈរ ហ៊ឹស! អូហ្វីសនាង?ច្រឡំទេដឹង?នេះជារបស់គេតើ?អូរភ្លេចគេឲ្យឈឹងទៅថាឥឡូវនេះគេជាជុងគុក ហ្កាល់ដេសទៅវិញទេមិនមែនចន ជុងគុកដូចមុនឡើយ។ឈូស៊ីនាងក៏បានថយក្រោយតាមដំណើរដែលគេបានដើរសំដៅមកនាងមើលទៅគេទាំងមានអារម្មណ៍ថាខ្លាចគេហើយ។
« យ៉ាងម៉េចខ្ញុំចូលមកមិនបាន?វាជាកម្មសិទ្ធិនាងផ្ដាច់មុខចុះ?ហ៊ឹស!ចុងក្រោយវាក៏ត្រូវក្លាយជារបស់ខ្ញុំអរ..!ហើយមួយទៀតបើខ្ញុំចង់បាននាងក៏វាគ្មានអ្វីពិបាកដូចគ្នា» ឈូស៊ីនាងលឺសម្ដីជុងគុកនិយាយហើយក៏ធ្វើឡេមឡាមគេនិយាយឆ្កួតឡប់អីហ្នឹង?ជារបស់គេយ៉ាងម៉េច?គេធ្វើដូចទ្រង់ជឿជាក់សម្បើមម្លេះ?
« របស់លោកស្អី?ចន ជុងគុកប៉ុណ្ណោះដែលជាម្ចាស់ពិតប្រាកដមិនមែនជា ជុងគុក ហ្កាល់ដេសឡើយលោកសូមចាំផងណាឈប់យល់ច្រឡំទៀត»ឈូស៊ីនាងសង្កត់ត្រង់ឈ្មោះនោះទាំងសម្លេងកាចនាងបានយល់ហើយពីន័យដែលញេបានវាចាមកតាំងពីដំបូងមកមើលចុះញេបែកនាងតែប្រាំឆ្នាំសោះត្រឡប់មកវិញលើកនេះនិយាយពីថាហ៊ានសម្បើមមែនទែនរួមទាំងធ្វើមិនស្គាល់នាងថែមទៀត។
« ជុងគុក ហ្កាល់ដេស» ជុងគុកគេហៅឈ្មោះខ្លួនឯងមកបញ្ជាក់ម្ដងទៀតដើម្បីឲ្យឈូស៊ីបានដឹង ចុះពេលមុននេះគេនិយាយបែបហ្នឹងធ្វើអី?បើមិនឲ្យនាងថាទើបវាចម្លែក។
« ខ្ញុំចង់ហៅបែបណាវាជាសិទ្ធរបស់ខ្ញុំតើ?ហើយខ្ញុំសុំប្រាប់ថាខ្ញុំស្អប់អ្នកដែលភ្លេចកំណើតខ្លួនឯងណាស់ពេលបាត់ខ្លួនធ្វើឲ្យគ្រប់គ្នាព្រួយបារម្ភភ័យខ្លាចទាំងអស់ឯពេលត្រឡប់មកវិញនៅធ្វើមិនស្គាល់ទៀត ហ៊ឹស!ឯងអស្ចារ្យណាស់» នាងតូចនិយាយចេញមកចង់មានន័យចម្អករូបគេច្បាស់ណាស់នាងមិនខ្លាចនិងការនិយាយចេញមកឡើយគេបានធ្វើឲ្យនាងបាត់បង់ជំនឿចិត្តលើគេតាំងពីវិនាទីដំបូងដែលញេធ្វើមិនស្គាល់នាងមកម្លេះឈូស៊ីនាងនៅឆ្លៀតទះដៃអបអរគេទៀតជុងគុកនាយនៅស្ងៀមមិនបាននិយាយអ្វីទាំងអស់ព្រោះនាងនិយាយមកវាត្រឹមត្រូវហើយគ្មានខុសទេ។

♡អ្នកមីងកំពូលស្នេហ៍♡( ចប់ )Where stories live. Discover now