ផ្ដើមរឿង

50 3 0
                                    


រាត្រីដ៏ស្ងាត់មានភ្លៀងធ្លាក់លាយលំនិងខ្យល់យ៉ាងខ្លាំងមើលផ្លូវសឹងតែមិនឃើញ មានបីនាក់ឪពុកម្ដាយនិងកូនអាយុ៨ឆ្នាំកំពុងជិះឡាននៅតាមផ្លូវ ដែលទើបតែត្រឡប់មកពីកម្មពិធីសាលា ចៃដន្យមានទូរស័ព្ទរោទ៍ អ្នកបើកបរក៏ងាករកទូរស័ព្ទ ឡានធំមួយដែលបើកបញ្ចាស់ ក៏បុកពេញទំហឹង ធ្វើអោយក្រលាប់ជាច្រើនជុំ ភ្លៀងក៏ខ្លាំងផ្លូវក៏ស្ងាត់ គ្រប់យ៉ាងហាក់
ស្ងាបស្ងាត់សូម្បីខ្យល់ដង្ហើមអ្នកទាំងបីក៏លែងមានទៀតដែល
មន្ទីពេទ្យ««
លោកគ្រូពេទ្យប៉ាម៉ាក់ប្អូនខ្ញុំយ៉ាងមិចទៅហើយ «ក្មេងប្រុសម្នាក់អាយុ១០ឆ្នាំរត់មកត្រហេបត្រហបសួរទៅគ្រូពេទ្យ ក្រោយពីប៉ូលីសទាក់ទងទៅគេក៏ប្រញាប់មកភ្លាមៗ
ស្ងប់អារម្មណ៍សិនទៅក្មួយ ពេលនេះពួកគាត់កំពុងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់«គ្រូពេទ្យ
សូមអង្វរសូមជួយពួកគាត់ផង ហឹកៗ «ក្មេងតូចចាប់ដៃគ្រូពេទ្យយំអង្វរអោយជួយជីវិតគ្រួសារខ្លួន
ពេទ្យនិងព្យាយាមអោយអស់លទ្ធភាព«គ្រូពេទ្យនិយាយហើយក៏ចូលទៅក្នុងបន្ទប់អាយសុីយូវិញ
ក្មេងតូចក៏សម្រូតខ្លួននិងកៅអីយំស្ងាត់ៗម្នាក់ឯងរងចាំអាការ:។ ៣ម៉ោងបានកន្លងផុតគ្រូពេទ្យក៏ចេញមកវិញ«
លោកគ្រូពេទ្យពេលនេះយ៉ាងមិចទៅហើយ «ក្មេងតូចគ្រាន់តែឃើញគ្រូពេទ្យចេញមកភ្លាមក៏ស្ទុះទៅសួភ្លាម គ្រូពេទ្យក៏ស្ងាប់ស្ងាត់បន្តិចហើយដកដង្ហើមធំ
អ្ហើយ! ក្មេងតូច តាំងចិត្តស្ដាប់ណា ប្អូនរបស់ក្មួយរួចផុតពីគ្រោះថ្នាក់ហើយ តែប៉ាម៉ាក់ក្មួយ ដោយសាររបួសធ្ងន់ពេញ គ្រូពេទ្យចូលរួមសោកស្ដាយផង« គ្រូពេទ្យ និយាយរៀបរាប់មួយៗច្បាស់ៗដៃម្ខាងចាប់ដៃតូច ដៃម្ខាង អង្អែលសក់លួងលោមរាងតូច ។
ក្មេងតូចស្ដាប់ឮប្រយោងដំបូងហាក់ត្រេកអរបន្តិច តែពេលឮប្រយោងបន្ទាប់ដៃជើងហាក់ទន់ ឈរលែងនិងលុតជង្គុងដួលលើឥដ្ធមន្ទីពេទ្យយំចេញមក
ហឹកៗ មិនពិតទេមែនទេ ហឹកៗ ប៉ាម៉ាក់ខ្ញុំមិនអីនោះទេ ហឹក ៗ ខ្ញុំចង់ទៅជួបគាត់ ហឹកៗៗ លែង!! លែងខ្ញុំទៅ ហឹកៗ « ដោយឃើញថាក្មេងតូចចង់រត់ចូលបន្ទប់អាយសុីយូគ្រូពេទ្យក៏ចាប់
កុំចូលទៅអី បន្តិចទៀតគេនាំពួកគាត់ចេញមកហើយ«គ្រូពេទ្យឃើញក្មេងតូចយំខ្លាងបែបពិតមិនអាណិតមិនបាន ក៏អោបនិយាយលួងលោម
ពួកគាត់ទៅបានសុខហើយ ត្រូវរឹងមាំដើម្បីប្អូនរបស់ឯង«
Skip
នៅក្នុងបន្ទប់មួយ ភ្លើងហាក់មិនសូវភ្លឺសោះសំរឹមជើងតូចៗដើរសំដៅទៅគ្រែពីដែលដាក់ក្បែរគ្នានិងមានក្រណាត់សរ ក្រមជិត ដំណើរហាក់ខ្សោយជើងទៅដល់គ្រែនោះ
ម៉ាក់ ហឹកៗមិចក៏បែបនេះ ហឹកៗម៉ាក់ត្រឡប់មកវិញមានរបស់ផ្ញើកូននោះអី ហឹកៗ ម៉ាក់កុហក ហឹកៗ ឆាប់បើកភ្នែកមកម៉ាក់ហឹកៗៗ«ក្មេងតូចយំអោបសាកសពម្ដាយ ស្រែកហៅម្ដាយអោយមកវិញ
ប៉ា! ប៉ាក៏កុហកកូនដែល ហឹកៗ ប៉ាថានាំពួកកូនទៅសួនកម្សាន្ត ហេតុអីមិនគោរពសន្យា ហឹកៗ តើអោយកូនធ្វើយ៉ាងមិចទៅ ហឹកកកក មិចអ្នកទាំងទៅចោលពួកកូនបែបនេះ ហឹកកកកក«
បានហើយ! ក្មេងតូច ពួកគាត់លែងនៅហើយ « គ្រូពេទ្យដែលឈរចាំនៅខាងក្រៅយូនោះក៏ចូលមក
ប៉ា! ម៉ាក់ ! ប៉ា ម៉ា......«សំលេងកាន់តែខ្សោយទៅ ៗក្រោយពីម្ចាស់រាងកាយបានសន្លប់ស្ដូកស្ដឹង ព្រោះអស់ពេលជាយូ គ្រូពេទ្យក៏នាំទៅសម្រាកបន្ទប់អ្នកជំងឺបាត់ទៅ។

Be continue.....

NEVER FORGET U ✨(មិនអាចបំភ្លេចអូន)Where stories live. Discover now