ក្មេងប្រុសនោះជាអ្នកណា

29 4 0
                                    



Part 22

ចំណាយពេលអស់ជាច្រើនម៉ោងលើបក្សីស្លាបដែកធ្វើអោយនាយតូចជីមីនអស់កម្លាំងក៏គេងលក់ទៅមិនដឹងដល់តាំងតែពីពេលណា នាយកម្លោះយ៉ុនហ្គីអង្គុយមើលមុខនាយតូចយ៉ាងយូរទើបដាច់ចិត្តដាស់
(គួរអោយស្រលាញ់ណាស់) មីន ភ្ញាក់ឡើងដល់ហើយ«ពេលគេងបែបនេះធ្វើអោយថ្ពាល់ប៉ោងៗនោះហៀឡើងពិតជាគួរអោយស្រលាញ់ណាស់មិនចង់ដាស់សោះ>•<
ហឺម!ដល់ហើយហ៎«ជីមីនតបឡើងបែបមនុស្សមិនទាន់អស់ងងុយលើកដៃញីភ្នែក តែត្រូវនាយកម្លោះចាប់ជាប់
កុំញី ទៅលុបមុខទៅ«យ៉ុនហ្គីប្រាប់ដោយសម្ដីស្រទន់ធ្វើអោយនាយតូចថ្ពាល់ក្រហមភ្លាមៗទើបជម្លៀសខ្លួនទៅលុបមុខសិន
បាទ«
មិនយូរឡានដែលមកទទួលក៏ចាំជាស្រេចនៅមុខប្រលានយន្ដហោះ មានអ្នករងចាំបើកទ្វាអោយរួចជាស្រេច
អ្នកប្រុស សូមអញ្ជើញ«អ្នកបើកឡានក្រោមបង្កប់ឃើញ យ៉ុនហ្គីក៏អញ្ជើញចូលឡានតែម្ដង
អឹម ! យកអីវ៉ាន់ទុកផង«
បាទ ទាន« អ្នកបើកឡានយកអីវ៉ាន់ទុករួចក៏ចេញឡានទៅតែម្ដង ចំណាយពេលយូរគ្រាន់បើនាយតូចដែលសំងំមើលទៅម្ខាងនៃកញ្ចក់ឡានមើលទីក្រុងថ្មីដែលខ្លួនមិនដែលឃើញ តាំងតែពីតូចមកនាយមិនដែលបានទៅណាឆ្ងាយនោះទេនេះជាលើកទីមួយហើយ ធ្វើអោយស្នាមញញឹមផុសឡើងដោយមិនដឹងខ្លួន នាយសង្ហាដែលអង្គុយជាប់នោះឃើញបែបនេះនាយក៏សប្បាយចិត្តដែល
ចូលចិត្តមែនទេ ចាំទំនេរខ្ញុំនាំដើរលេង«យ៉ុនហ្គីសួរនាយតូច បើគេចូលចិត្តទោះរវល់ក៏ត្រូវនាំដើរលេងដែល
បាទ «ជីមីនបែបមកញញឹមដាក់នាយបន្តិច រួចក៏បែរទៅមើលខាងក្រៅបន្ដទៀត
ពេលដែលពួកគេមកគឺពេលព្រឹក តែក៏ជាពេលយប់នៅទីនោះអ៊ីចឹងហើយពេលដែលមកដល់ក៏ជាព្រឹកនៅទីនេះដែល ឡានបានសន្សឹមៗចូលក្នុងភូមិគ្រឹះធំមួយមានអ្នកបើកទ្វាឡានអោយស្រាប់ កម្លោះសង្ហាចុះពីលើឡានដោយមានម្ដាយឈរចាំមុខទ្វារួចក៏អោបនាយដោយក្ដីនឹករលឹក
យ៉ុនកូន ម៉ាក់នឹកណាស់«គាត់អោបកូនប្រុសយ៉ាងណែនរួចក៏ប្រលែងវិញ
ចូលទៅក្នុងទៅ «អ្នកជាឪពុកបបួលហៅ ព្រោះបើមិនហៅទេប្រាកដជាឈរអោបគ្នានៅនិងហើយ
បាទ !«យ៉ុនហ្គីងក់ក្បាលព្រមទាំងងាកមើលទៅនាយតូចដែលឈរក្បែរឡាន មិនមាត់អីនោះអោយចូលទៅខាងក្នុងដែល
ចៅស៊ូ របស់យាយ«លោកយាយមីនដែលអង្គុយចាំលើសាឡុងក៏ហៅនាយព្រមទាំងលាដៃចាំអោប ទើបនាយសង្ហាស្ទុះទៅអោបដោយក្ដីនឹករឭក
នឹកលោកយាយណាស់«នាយកម្លោះនិយាយថែមទាំងថើបថ្ពាល់លោកយាយឆ្វេងស្ដាំទៀត
សម្ដីផ្អែមណាស់ចៅម្នាក់នេះ«គាត់ញញឹមព្រមទាំងងាកឃើញក្មេងប្រុសមុខសៗម្នាក់ដែលឈរមិនមាត់នោះ
ចុះក្មេងប្រុសម្នាក់នោះជាអ្នកណា«ពេលលោកយាយមីនសួរបែបនេះគ្រប់គ្នាដែលនៅទីនោះសម្លឹងមកនាយតូចគ្រប់គ្នា។

Be continue...

NEVER FORGET U ✨(មិនអាចបំភ្លេចអូន)Where stories live. Discover now