Part 11
សម្រឹបស្បែកជើងតម្លៃថ្លៃកំពុងធ្វើដំណើរឡើងទៅអូសហ្វីសដែលជាន់លើកគេបង្អស់ ក្រោមការគោពរពីបុគ្គលិកគ្រប់ផ្នែក តែនាយមិនខ្ចីចាប់អារម្មណ៍បន្តិច សំលេងជណ្ដើរយន្ដលោតប្រាប់ថាដល់ជាន់ដែលត្រូវមកហើយនាយក្រាស់ក៏ដើរទៅ office ភ្លាម ព្រោះនាយខាតការងារមួយថ្ងៃហើយប្រាកដជាកាងារគមិនខាន
គ្មានឯកសារត្រូវពិនិត្យទេហេស៎«ពេលមកតុធ្វើការឃើញថាខុសពីអ្វីដែលគេគិត គ្មានឯកសារទេត្រូវពិនិត្យទេ
បាទ ចៅហ្វាយ ខ្ញុំចាត់ការរៀបរយហើយ«
ក៏ល្អ យើងក៏ចង់សម្រាកខ្លះ« នាយនិយាយឡើងដោយបិតភ្នែកបន្ធូរអារម្មណ៍ នាយ កម្របានសម្រាកណាស់ទើបចង់មានពេលសម្រាកខ្លះ
ចៅហ្វាយសម្រាកចុះ ខ្ញុំមិនរំខានទេ«
ហឹម!«
ក្រឡែកមកមើលនាយតូចវិញពេលនេះកំពុងអង្គុយរងចាំអ្នកបង្រៀនការងារគេមកណែនាំ ទាំងភ័យតិចៗដែលតែមិនអីនោះទេគេធ្វើបានស្រាប់ទៅហើយ
ឈ្មោះ គីមជីមីន មែនទេ«មនុស្សស្រីម្នាក់អាយុប្រហែល២៥ ២៦ សួឡើងមកនាយ
បាទ «
មកតាមខ្ញុំមក«ថាហើយជីមីនក៏ដើរតាម មនុស្សស្រីម្នាក់នោះ
ខ្ញុំ ឈ្មោះឆា អ៊ុន ធ្វើការផ្នែកគ្រប់គ្រងទីផ្សា នៅទីនេះ ខ្ញុំនិងណែនាំជីមីនម្ដងមួយៗចុះ«ស្រីស្រស់ណែនាំខ្លួនយ៉ាងរាក់ទាក់ទៅនាយតូច នាងក៏មើលដឹងថានាយតូចប្រាកដជាភ័យ ទើបធ្វើខ្លួនស្និតស្នាលបន្តិចកុំគេភ័យ
បាទ បងស្រីឆាអ៊ុន«នាយតូចញញឹមបន្តិចមានអារម្មណ៍លែងសូវភ័យហើយពេលនេះ
មិនបាច់ភ័យទេ បងមិនសុីឯងនោះទេ«ឆាអ៊ុន និយាយបែបលែងសើច រួចក៏ណែនាំនាយតូចបន្តរហូតដល់បាយថ្ងៃត្រង់
ចុះដល់ក្រោមទៅហើយក៏មានអារម្មណ៍ថាភ្លេចយកទូរស័ព្ទដៃមក ទើបសុំត្រឡប់មកយកវិញ នាយធ្វើការនៅជាន់ទី15 ហើយក្រុមហ៊ុននេះមាន៣២ជាន់ ជាន់ញាំបាយនោះក៏ជាន់ទី6 ពេលយកទូរស័ព្ទបានហើយក៏ប្រញាប់ចុះមកញាំបាយវិញតែ ចៃដន្យក៏បានឃើញមនុស្សម្នាក់
អូស! លោកយ៉ុនហ្គី ! «ជីមីនឧទានទាំងភ្ញាក់ផ្អើល មិចក៏គេនៅទីនេះដែល
ជីមីន!« នាយកម្លោះឧទានឈ្មោះជីមីនទាំងសប្បាយចិត្តនិងរំភើបផងដែលព្រោះមួយព្រឹកនាយមិនបានធ្វើការនោះទេ គិតតែពីនឹកមុខខ្ចូតៗប៉ោងៗមួយនោះ
ចៃដន្យមែន! មិចក៏លោកនៅទីនេះ ក្រែងលោកនៅឈឺនោះអី« (ព្រះអើយនេះកុំប្រាប់ណាថាអគ្គនាយកក្រុមហ៊ុននេះឆ្កួតនិងកាងារពិតមែនសូម្បីតែបុគ្គលិកឈឺក៏អោយមកធ្វើការដែល)ចូលក្នុងជណ្ដើរយន្តហើយក៏ចោតសួរយ៉ុនហ្គីការភ្ញាក់ផ្អើល
ខ្ញុំអស់អីហើយ ទើបមកធ្វើការ«នាយបែរមកមើលជីមីនចំៗ
អស់អីយ៉ាងមិច របួសលោកមិនទាន់ជាទេ«នាយតូចនិយាយដោយយកដៃវែកសក់មើលកន្លែងរបួសនោះ ចំណែកនាយក្រាស់នៅស្ងៀមមិនកម្រើកហាក់ភ្លឹកនិងកាយវិការមួយនោះ
ក្រុមហ៊ុននេះពិតជាដូចជាគេល្បីមិនខុសមែន«នាយតូចដកដៃចេញវិញរួចរអ៊ូឡើងមក
ល្បីអី«
គឺ អគ្គនាយកក្រុមហ៊ុននេះឆ្កួតនិងកាងារនោះអី លោករបួសពិននិងហើយនៅអោយមកធ្វើការទៀត«ជីមីនរអ៊ូធ្វើមុខជូដាក់នាយក្រាស់និយាយដើមប្រធានក្រុមហ៊ុនតែមិនដឹងទេថាប្រធានក្រុមហ៊ុនជាអ្នកណា
ហឹស! នេះទៅញាំបាយថ្ងៃត្រង់មែនទេ«នាយអស់ចំណើចបន្តិចតែក៏មិនហ៊ានសើចខ្លាំងទើបបំង្វែលមកសួរឿងបាយថ្ងៃវិញ
អឺម!«
ចឹងទៅជាមួយគ្នាទៅ ចាំខ្ញុំជាអ្នកនាំផ្លូវ«ចេញពីជណ្ដើរយន្តនាយក៏នាំជីមីនទៅចំណតឡាន
ហេតុអីមិនញាំនៅក្រុមហ៊ុន«ឃើញថាមិននៅជាន់អាហារទើបឆ្ងល់
ខ្ញុំមិនទម្លាប់«នាយឆ្លើយហីៗ តែក៏បើកទ្វាឡានអោយនាយតូច ជីមីនគ្មានអ្វីតវ៉ាក៏ព្រមទៅតាមនាយក្រាស់តែម្តងទៅ។Be continue...
YOU ARE READING
NEVER FORGET U ✨(មិនអាចបំភ្លេចអូន)
Short Storyស្នេហាមិនសមនិងកើតឡើងរវាងអ្នកជំនួញនិងក្មេងកំព្រា ត្រូវទទួលរងនិងសម្ដីមើលងាយព្រោះស្រលាញ់ភេទដូចគ្នា តែពួកគេនៅខំប្រឹងជម្នះ។ តើពួកយើង បន្តទៅមុខរួចទេយ៉ុន«ជីមីន អូនងងឹតអស់ហើយហឹកៗ«ជីមីន អត់ទេ ហឹកៗ មីន កុំទៅចោលបង ហឹកៗ បងមិនអាចរស់នៅដោយគ្មានអូនបានទេហឹកៗ មីន !!«...