ឯងមានសាច់ញាតិទេ

32 3 0
                                    

Part 2

Hospital 🏥
មនុស្សច្រើនកុះករចេញចូលមន្ទីពេទ្យមិនដាច់ក្រលេកមកមើលក្មេងតូចដែលសន្លប់អស់ពេលជាយូក៏ដឹងខ្លួនឡើង
អឹម! ប៉ា ! ម៉ាក់ ! ហឹកៗ« គ្រាន់តែដឹងខ្លួនភ្លាមសំលេងយំល្វើយៗក៏បន្លឺឡើង ស្រែករកប៉ាម៉ាក់ ដែលបានជួបឧបទ្ទវហេតុការពីម្សិលមិញ
អូ! ក្មេងតូចដឹងខ្លួនហើយហ៎«អ្នកគ្រូពេទ្យដែលកំពុងមើលអ្នកជំងឺក្បែរនោះនិយាយឡើង
អេស! ចង់ក្រោកទៅណា ប្អូនមិនទាន់ជាស្រួលបួលទេ«អ្នកគ្រូពេទ្យនិយាយរួចបែរជាអ្នកជំងឺតូចម្នាក់នេះចង់ក្រោកចេញតែម្ដង
ខ្ញុំទៅរកប៉ាម៉ាក់«
មិនបានទេ អូស! លោកគ្រូពេទ្យគីម«អ្នកគ្រូពេទ្យកំពុងហាម តែក៏គ្រូពេទ្យគីមចូលមក
នេះចង់ទៅណា ក្មេងតូច ទៅធ្វើការអ្នកគ្រូពេទ្យចុះ«គាត់សួទៅក្មេងតូច ហើយក៏ប្រាប់ទៅអ្នកគ្រូពេទ្យ
ចាស់«
ខ្ញុំចង់ទៅជួបប៉ាម៉ាក់«ទោះជាមិនឮសំលេងយំតែទឹកភ្នែកនៅតែហូមិនដាច់
ប៉ាម៉ាក់ឯង គាត់ទៅបានសុខហើយ បើគាត់ឃើញឯងទន់ជ្រាយបែបនេះគាត់មើលមកពីលើមេឃប្រាកដជាមិនសប្បាយចិត្តទេ ហើយបានអ្នកណាមើលថែប្អូនឯងទៅ«គ្រូពេទ្យគីមដាក់ក្មេងតូចអោយគេងលើគ្រែស្រួលបួលវិញ ហើយនិយាយលួងលោមចិត្តក្មេងតូចអោយគិតដល់ប្អូនដែលគ្មានអ្នកមើលថែ
ពិតមែនហេស! ប៉ាម៉ាក់ ខ្ញុំនិងរឹងមាំមិនអោយប៉ាម៉ាក់បារម្មណ៍ទេ«ឮបែបនេះគេហាក់គិតបន្តិចហើយក៏ជូតទឹកភ្នែកចេញ
មែនហើយ ឈប់យំទៅ ត្រូវតែរឹងមាំប្អូនប្រុសឯងនៅចាំឯង«
មែនហើយឯង ឈ្មោះអី ចុះឯងមានសាច់ញាតិទេ«និយាយគ្នាយូហើយគ្រូពេទ្យគីមទើបតែនឹកឃើញថាមិនទាន់ស្គាល់ឈ្មោះ
គីមជីមីន ប្អូនប្រុសខ្ញុំ គីមថេហ្យុង ពួកយើងគ្មានសាច់ញាតិនោះទេ «ជីមីននិយាយទាំងអោនមុខចុះ
នេះឯងគ្មានសាច់ញាតិទេ អ្ហើយ! កុំបារម្មណ៍រឿងប៉ាម៉ាក់ឯងចាំពូចាត់ចែងអោយ«ពិតជាអាណិតណាស់នេះគ្មានសាច់ញាតិទេហេស ចុះអោយរស់នៅបែបណាបើពេលនេះលែងមានប៉ាម៉ាក់ហើយនោះ
អរគុណ លោកគ្រូពេទ្យ «ជីមីនពិតជាអរគុណគាត់ខ្លាំងណាស់ទោះបីគេនៅក្មេងតែគេអាចដឹងថាអ្វីជាអ្វីបាន
គីម សុកជីន ហៅខ្ញុំ ពូជីនទៅ«
បាទ ពូជីន ខ្ញុំចង់ទៅជួបប្អូនប្រុស«
បាទ តោះចាំពូនាំទៅ «ពេទ្យជីនក៏នាំជីមីនទៅបន្ទប់របស់ថេយ៍យ៉ុង
Skip
ថាមិច! បងស្រីនិងបងថ្លៃ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ហើយ! ហេតុអីគ្មានអ្នកណាប្រាប់យើង« ស្រ្តីវយ័៣៥ឆ្នាំលាន់មាត់ភ្ញាក់ផ្អើលនៅមុខទូរស្សន៍
មានរឿងអីអូន «ប្ដីរបស់គាត់ដែលទើបជូនកូនទៅសាលាមកទើបដល់មិញក៏សួរ
បងៗ យើងទៅមន្ទីពេទ្យទៅ បងស្រី និងបងថ្លៃស្លាប់ហើយ «
ពិតមែន ! តោះឆាប់ទៅ «ពួកគាត់ទាំងពីក៏ប្រញាប់ប្រញារទៅមន្ទីពេទ្យបាត់ទៅ

Be Continue....

NEVER FORGET U ✨(មិនអាចបំភ្លេចអូន)Where stories live. Discover now