Part 21
មួយសប្តាហ៍ក៏មកដល់ថ្ងៃនេះនាយតូចថេយ៍ក៏ដល់ពេលប្រលងហើយជីមីនក៏ត្រូវទៅក្រៅប្រទេសដូចគ្នា
មីនៗរួចនៅ!«អ្នកជាប្អូនស្រែកហៅបងដែលកំពុងរៀបចំខ្លួន
ជិតហើយ!«
លឿនៗមកលោកពូនោះចាំបងយូហើយ«ថេហ្យុងស្រែកប្រាប់បន្ដព្រមទាំងងាកមើលអ្នកម្ខាងទៀតដែលមកអង្គុុយចាំមិនដឹងមកតាំងតែពីថ្មើរណា កំពុងវិភាគចរិកពីនាក់បងប្អូននេះគឺខុសគ្នាស្រលះតែម្ដង ជីមីនសុភាពគួរអោយស្រលាញ់មានទំនួលខុសត្រូវ ឯថេយ៍ឆ្លាត តែឆ្នាស់បន្តិចតែមានហេតុផលនាយចូលចិត្តចរិកពីនាក់បងប្អូននេះណាស់
ថាមិច! «នេះនាយស្ដាប់ច្រលំទេដឹងលោកអគ្គនាយកមករងចាំគេ ចុះមកតាំងពីពេលណា
ជួយបងថែមីនៗផង ខ្ញុំទុកចិត្តលោក តែបើលោកធ្វើអោយមីនៗពិបាកខ្ញុំនេះហើយអ្នកចាត់ការលោកផ្ទាល់ដៃ«ថេហ្យុង និយាយផ្ដាំផ្ញើ រួមជាមួយពាក្យគម្រាមធ្វើអោយនាយកម្លោះនឹកអស់សំណើចឡើងមកតែក៏មិនហ៊ានសើចចេញ ខ្លួនតូចតែមួយចង់ចាត់ការគេ ពិតជាមិនមើលមាឌមែន
កុំបារម្ដ យើងចេះមើលថែគេហើយ«នាយសង្ហា តបទៅវិញដោយទឹកមុខប្រាកដប្រជាមិនលែងសើច នាយនិងមើលថែគេអោយល្អ មនុស្សគេពេញចិត្តទៅហើយ!
លោក! សុំទោសដែលឲ្យចាំយូរ តោះថេយ៍ យឺតពេលហើយ«នាយតូចចុះមកដោយរឹកពាលប្រញាប់ប្រញារខ្លាចក្រែងនិងខក
មិនអីទេ ខ្ញុំចូលប្រលងម៉ោង៩ពេលនេះម៉ោង៨ទេ«ថេយ៍ តបរួចជីមីនក៏មើលទៅនាយកម្លោះម្ដង
ជើងហោះហើរម៉ោង៨ តែប្ដូរទៅម៉ោង៩កន្លះវិញមិនអីទេ«ឮដំបូង ជីមីនគាំងទៅហើយ ខកហើយនៅធ្វើធម្មតាទៀត តែពេលឮប្រយោគចុងក្រោយរាងធូរចិត្តតិច
ចឹងញាំអីសិនទៅ«នាយតូចក៏បបួលអញ្ជើញនាយកម្លោះរួមតុជាមួយដោយសាររវល់ធ្វើអាហារពេលព្រឹកទើបនាយត្រូវប្រញាប់ប្រញាបែបនេះ
បន្ទាប់ពីរញាំបាយរួចរាល់ហើយយ៉ុនហ្គីក៏ជូនថេយ៍មកសាលាហើយក៏ហួសទៅប្រលានយន្តហោះតែម្ដង ពេលនៅច្រើន នាយក៏បាននាំនាយតូចញាំអីបន្ថែមទៀតដែលមុនឡើងយន្ដហោះ
« University Seoul »
បន្ទាប់ពីចំណាយពេលប្រលងមួយថ្ងៃពេញក៏ឈានដល់ល្ងាចសិស្សដែលត្រូវប្រលងក៏ដល់ពេលចេញទៅផ្ទះដើម្បីត្រៀមខ្លួនសំរាប់ថ្ងៃស្អែកមួយថ្ងៃទៀតនិងដឹងលទ្ធផល
ប្រុះ! រាងតូចត្រូវដួលលើដីបន្ទាប់ពីមានជើងមកទាក់ជើងនាយមុននេះរួចមកធ្វើដូចមិនមានចេតនាទាំងដែលជាចេតនា
អុះ! សុំទោសណា មិនបានមើល«ស្រីម្នាក់ថាឡើងក្រោយថេយ៍ក្រោកស្រួលបួល
នាយតូចដឹងថានាងប្រាកដជារករឿងខ្លួនទើបជ្រើសដើរចេញតែគ្នានាងម្នាក់ទៀតនិយាយឃាត់
ណែ៎ ! ហេរី សុំទោសមិចមិនទទួល«មិត្តរបស់ហេរី ទាញកាតាបស្ពាយជំហៀងរបស់ថេយ៍មកនាំអោយខ្លួនតូចត្រូវមកតាមការទាញនោះ
ខ្ញុំមិនចង់អោយអ្នកដទៃមើលមកថាខ្ញុំតដៃជាមួយមនុស្សស្រី «ថេយ៍រលាស់ដៃមិត្តហេរីចេញរួចក៏ដើរចេញទៅ
ហឹម! គ្រាន់បើណាស់ឯង ចាំមើលខ្លាំងបានយូរប៉ុណ្ណា«ហេរី ញញឹមមានល្បិច នាងមិនចូលចិត្តថេយ៍នោះទេព្រោះនាយតូចរៀនពូកែហើយមានគេចូលចិត្តច្រើនទើបធ្វើអោយនាងច្រណែន
អុះ! លោកនាយក«ដើរបណ្ដើរស្ដាប់ចម្រៀងបណ្ដើរក៏វាក់អើជាមួយនាយកកម្លោះ
ស្មាលនេះហើយ មិចមិនទាន់ទៅផ្ទះទៀត«ព្រោះពេលនេះល្ងាចណាស់ហើយសិស្សក៏ចេញទៅជិតអស់ដែលទើបនាយសួរក្នុងនាមអ្នកគ្រប់គ្រងសាលាម្នាក់ត្រូវមើលគ្រប់ជ្រុងជ្រោយ
បាទ កំពុងតែទៅហើយ«នាយតូចមិនហ៊ានមើលមុខនាយចំទេព្រោះខ្លាចក្រសែរភ្នែកមួយគូរនោះណាស់មើលពេលណាក៏ភ័យៗដែល
ជិះអីទៅ«
គឺឡានក្រុង«
ស្មាលនេះឡានចេញអស់ហើយទល់តែរាងយប់ទើបមាន ឡើងឡានមកយើងជូនទៅ«នាយសង្ហានិយាយព្រោះស្មាលនេះគ្មានឡានទេ ទាល់តែរងចាំ ពេលជំនិតខ្លួនជិះឡានមកដល់ក៏ស្មាក់ចិត្តជូនទៅតែម្ដង
បាទ? គឺ..គឺ មិនអីទេ ខ្ញុំទៅខ្លួនឯងបាន អរគុណលោកនាយកហើយ« (ថាមិចជូនទៅហេស ត្រឹមឈរនិយាយជាមួយមិនចង់ផងទំរាំជិះឡានជាមួយហិក ហិក មិនចង់ទេ) នាយតូចយំក្នុងចិត្ត
លឿនមកយើងមិនចូលចិត្តនិយាយច្រើនដង«កម្លោះសង្ហាបញ្ចេញសំលេងត្រជាក់ស្រេប នាយមិនចូលចិត្តអ្នកជំទាស់ រិតតែមិនចូលចិត្តសាំញាំច្រើន គ្រាន់តែឃើញមុខក៏មិនអាចប្រកែកទៀតបានដែលមានតែទៅជាមួយហើយ បង្កើតជាការមិនពេញចិត្តដល់អ្នកដែលលបមើលមកជាយូរនោះខ្នើសចិត្តជាខ្លាំង
ឯងស្លាប់មិនខានទេ គីម ថេហ្យុង!«Be continue...
YOU ARE READING
NEVER FORGET U ✨(មិនអាចបំភ្លេចអូន)
Short Storyស្នេហាមិនសមនិងកើតឡើងរវាងអ្នកជំនួញនិងក្មេងកំព្រា ត្រូវទទួលរងនិងសម្ដីមើលងាយព្រោះស្រលាញ់ភេទដូចគ្នា តែពួកគេនៅខំប្រឹងជម្នះ។ តើពួកយើង បន្តទៅមុខរួចទេយ៉ុន«ជីមីន អូនងងឹតអស់ហើយហឹកៗ«ជីមីន អត់ទេ ហឹកៗ មីន កុំទៅចោលបង ហឹកៗ បងមិនអាចរស់នៅដោយគ្មានអូនបានទេហឹកៗ មីន !!«...