Part 8
១០ឆ្នាំក្រោយ
ក្នុងរយះពេលកន្លងមកនេះយ៉ុនហ្គីផ្លាស់ប្ដូទាំងស្រុង គេក្លាយជាមនុស្សគិតតែពីកាងារ ព្រោះចាប់តាំងពីសន្យា៣ខែនោះមកម្ចាស់ភាគហ៊ុនចាប់ផ្ដើមទុកចិត្តខ្លាំងទៅៗ លែងទុកចិត្តលោកលីទៀត ចឹងហើយទើបនាយចេះតែខំប្រឹងអភិវឌ្ឍន៍ក្រុមហ៊ុនមួយនេះបានកាន់តែល្អ។
រឿងដែលអោយធ្វើយ៉ាងមិចហើយ«នាយសួទៅជំនិតខ្លួន ព្រោះមួយរយះនេះតែងតែមានពួកវាយឆ្មក់មកបំផ្លាញទំនិញគេរហូត អញ្ចឹងហើយទើប ប្រើអោយនាយវីន ចាត់ចែងស្វែងរកមេខ្លោងក្នុងរឿងនេះ
ដូចចៅហ្វាយគិតពិតមែនទាន«
ហឺម! ថាមិនខុស ប្រាកដជា២នាក់ឪកូននោះ «នាយកម្លោះដឹងបាត់ទៅហើយថាជាអ្នកណាដែលមានបំណងអាក្រក់លើគេ
ចៅហ្វាយ ចង់អោយខ្ញុំធ្វើអ្វីបន្ត«
មិនបាត់ធ្វើអីទេ ទុកអោយពួកវាសប្បាយសិនចុះ «
បាទ មែនហើយចៅហ្វាយ ស្អែកនេះមានបុគ្គលិកមកហាត់ការ៣នាក់ តើខ្ញុំគួរចាត់ចែងអោយមកជាន់លើឬអត់«
ខ្វះកន្លែងណា ក៏បំពេញទៅ«
បាទ ទាន«
Skip
ប៉ុណ្ណឹងសិនចុះ ស្អែកសុំអោយសំណាងល្អទាំងអស់គ្នា«
បាទ/ចាស អរគុណអ្នកគ្រូ «នៅក្នុងបន្ទប់សាលមួយមានសិស្សប្រហែល៤០នាក់ដែលទើបតែបញ្ចប់ម៉ោងសិក្សា ហើយស្អែកនេះពួកគេក៏ត្រូវហាត់ការរយះពេល៣ខែសំរាប់បញ្ចប់ឆមាសទី២ដើម្បីយកពិន្ទុជាប់ឡើងទៅឆ្នាំទី៤បន្ត។
ជីមីន ឯងទៅក្រុមហ៊ុនណា«ឆ័យ ហារ៉ា នាយជាមិត្តរួមថ្នាក់ជីមីន
គឺ ខ្ញុំបានស្នើពាក្យនៅក្រុមហ៊ុន M I N group «
M I N group ! យើងឮមកថានៅទីនោះតឹងតែងណាស់បុគ្គលិកមិនសូវមានពេលសម្រាកនោះទេព្រោះប្រធានក្រុមហ៊ុនជាមនុស្សឆ្កួតនិងកាងារ«ហារ៉ា និយាយរឿងក្រុមហ៊ុននោះឡើងមកព្រោះគេបានឮមកបែបនេះ ក្រុមហ៊ុនស្អីធ្វើការរហូតសូម្បីថ្ងៃសម្រាកក៏មិនអោយសម្រាក បុគ្គលិកចង់លាឈប់អស់ហើយនៅមិនដឹងខ្លួនទៀត
ធ្វើការច្រើន និងហើយ ទើបបានបទពិសោធន៍កាងារច្រើន និយាយតែឯងវិញ ទៅក្រុមហ៊ុនប៉ាឯងមែនទេ«
ប្រាកដហើយ ហិហិ តែក៏ជូនពរអោយឯងសំណាងល្អណា យើងទៅមុនហើយ«
អឹម«ក្រោយពីបំបែកគ្នាជាមួយហារ៉ានាយតូចក៏មកឈចាំឡានក្រុងនៅក្បែរនោះ កំពុងអង្គុយសុខស្រាប់តែ
ផាំង!!! សំឡេងឡានសេរីទំនើបមួយរ៉េចង្កួតទៅបុកនិងបង្គលភ្លើង ដោយសារម្ចាស់ឡានខ្លាចបង្កគ្រោះថ្នាក់ដល់មនុស្សដែលនៅលើឡានក្រុងនោះ
អូស! ឆាប់ខលទៅ119ទៅមានមនុស្សគ្រោះថ្នាក់ហើយ«ស្រ្ដីម្នាក់ស្រែកឡើង បន្ទាប់ពីឃើញហេតុការណ៍នោះ
អាឡូ ឡានពេទ្យមែនទេ ពេលនេះមានមនុស្សគ្រោះថ្នាក់នៅផ្លូវ*******សូមប្រញាប់មកបន្ទាន់ផង«ជីមីនដែលនៅក្នុងហេតុការណ៍នោះក៏ស្លត់មិនតិចដែលតែគេតាំងស្មារតីបន្ទាប់មកក៏ទាក់ទងទៅឡានពេទ្យ
លោក លោក ! លោកកើតអីធ្ងន់ធ្ងឬអត់«នាយតូចរត់មកមើលនាយកម្លោះព្រោះគេមិនទាន់សន្លប់ទើបសួនាំខ្លះៗ
ជួយខ្ញុំចេញពីទីនេះទៅ«នាយកម្លោះនិយាយខ្សាវៗស្ដាប់សឹងតែមិនឮ ទើបនាយតូចខិតទៅជិតបំផុតដែលអាចស្ដាប់បាន
ដឹងហើយៗ បន្តិចទៀតឡានពេទ្យមកដល់ហើយ លោកទ្រាំបន្តិចទៅណា«ជីមីន និយាយញាប់ៗព្រោះតែភ័យ នាយតូចនៅដក់ជាប់រឿងរ៉ាវប៉ាម៉ាក់មិនទាន់រលុបតើប៉ាម៉ាក់គេពេលនោះបែបនេះមែនទេ
ហឹក ហឹក« (នេះគេយំមែនទេ មិចក៏យំពួកយើងមិនដែលស្គាល់គ្នាទេ)នាយកម្លោះមានអារម្មណ៍ចម្លែក មិចក៏សុខៗក្មេងនៅនិងមុខនេះយំ ព្រោះគេភ័យពេកមែនទេ ប្រហែលហើយ
មិនដល់១០នាទី ប៉ូលីស ក៏បានទៅដល់ ឡានពេទ្យក៏ទៅដល់ដែល ក្រុមគ្រូពេទ្យក៏លើកនាយកម្លោះដាក់ឡានតែក៏មានដៃមួយ ចាប់ដៃនាយតូចជាប់
សូមទៅជាមួយខ្ញុំបានទេ«
បាទ« ជីមីនមិនគិតច្រើនក៏ឡើងឡានពេទ្យទៅជាមួយBe continue...
YOU ARE READING
NEVER FORGET U ✨(មិនអាចបំភ្លេចអូន)
Короткий рассказស្នេហាមិនសមនិងកើតឡើងរវាងអ្នកជំនួញនិងក្មេងកំព្រា ត្រូវទទួលរងនិងសម្ដីមើលងាយព្រោះស្រលាញ់ភេទដូចគ្នា តែពួកគេនៅខំប្រឹងជម្នះ។ តើពួកយើង បន្តទៅមុខរួចទេយ៉ុន«ជីមីន អូនងងឹតអស់ហើយហឹកៗ«ជីមីន អត់ទេ ហឹកៗ មីន កុំទៅចោលបង ហឹកៗ បងមិនអាចរស់នៅដោយគ្មានអូនបានទេហឹកៗ មីន !!«...