ធ្វើសង្សាគ្នាទៅ

38 6 1
                                    

Part 17

តុតុ »»
មិនមានការឆ្លើយតប នាយតូចក៏បើកទ្វាចូលទៅរួចបិតវិញយ៉ាងរៀបរយ ដើរដល់មុខតុធ្វើការធំមួយតែបែរជាម្ចាស់បន្ទប់អង្គុយបែរខ្នងមើលទៅទេសភាពខាងក្រៅបង្អួចកញ្ចក់នោះទៅវិញ (ហៅមកធ្វើអី) គិតបន្តិចនាយតូចក៏ដាច់ចិត្តសួ
លោកអគ្គនាយកហៅខ្ញុំមានអីមែនទេ«សួរហើយអីហើយមិចក៏មិនតប នេះកើតឆ្កួតអីទៀតហើយ ដោយមិនអស់ចិត្តជីមីនក៏ដើរទៅម្ខាងដែលយ៉ុនហ្គីបែរទៅនោះក៏បានឃើញ នាយកម្លោះកំពុងគេងលក់លើកៅអី ចឹងតើទើបសួរមិនមាត់មិនកសោះ
(គេសង្ហាណាស់ ពេលគេងចឹងទៅមិនកាចដូចពេលភ្ញាក់ទេ)
អូស! «កំពុងគិតក្នុងចិត្តសុខៗ ក៏ត្រូវដៃមាំទាញចង្កេះតូចមកអង្គុយលើភ្លៅដោយមិនបានត្រៀមខ្លួន ក៏ត្រូវលោរដៃអោប ក នាយសង្ហាអូតូ
នៅស្ងៀមទៅ ខ្ញុំចង់គេង«យ៉ុនហ្គីនិយាយតិចៗទាំងបិតភ្នែកនៅឡើយ
អោយនៅស្ងៀមយ៉ាងមិចបើខ្ញុំអង្គុយត្រង់នេះនោះ«នាយតូចថ្ពាល់ឡើងក្រហមពេលនិយាយដល់រឿងអង្គុយ
ត្រង់នេះត្រង់ណា?«នាយសង្ហាសួរធ្វើពើមើលមុខក្រហមព្រឿងៗនោះដោយភាពខ្នក់ខ្នាញ់ មិនបាននិយាយជាមួយប៉ុន្មានថ្ងៃ នឹកអើយនឹក
លោកកុំមកពើណា«ជីមីនបង្ហាញទឹកមុខមិនពេញចិត្តឡើងមក តែបែរជាធ្វើអោយនាយសង្ហាអស់សំណើចទៅវិញ
លោកសើចអី គួអោយអស់សំណើចណាស់ទៅហី«នាយតូចខឹងលើសដើម មកទាញគេអោយអង្គុយលើភ្លៅហើយ មកសើចគេទៀតនេះធ្វើបាបគេច្បាស់ណាស់
អឹម!«វិនាទីបន្ទាប់មានតែការភ្លឹកភ្លាំង ខួក្បាលលែងដំណើរកាលពេលមានបបូរមាត់ក្រាស់ក្រោបពីលើបបូរមាត់ខ្លួន ជីមីនគាំងធ្វើអ្វីមិនចេញ ខ្លួនគេពេលនេះរឹងដូចសុីម៉ងទៅហើយ រួចក៏ព្រិចភ្នែកញាប់ៗពេលគេដកបបូរមាត់សម្លឹងមុខខ្លួន
ហឹស នេះជាទោស ដែលមិននៅស្ងៀម«នាយសង្ហាសើចក្នុងបំពងក ពេលមើលមុខគួអោយស្រលាញ់ពេលនេះ នាយតូចលែងរើចេញទៀតបណ្តោយនាយក្រាស់គេងអោបកើយទ្រូងតូចនោះរហូតគេងលក់ទាំង២
ពេលរសៀលរាងតូចក៏ភ្ញាក់ពីគេង តែក៏ឃើញខ្លួនឯងគេងលើសាឡុង នេះគេគេងលក់ហេស៎ មើលជុំវិញខ្លួនក៏មិនឃើញយ៉ុនហ្គី
ប្រហែលទៅក្រៅបាត់ហើយ«នាយតូចពោលឡើងរួចក៏បោះជើងដើរចេញទៅ
ក្រាក!
ភ្ញាក់ហើយ! មោះមកញាំបាយទៅ«ជីមីនរៀបនិងបើកចេញហើយតែក៏មានដៃមាំបើកមកមុនទើបបបួលទៅសាឡុងវិញ
គឺថា មិនអីនោះទេខ្ញុំញាំនៅខាងក្រោមក៏បាន«នាយតូចបដិសេដឡើងព្រោះមិនចង់រំខានបន្តទៀត នេះគេរំខានមួយព្រឹកទៅហើយ តែក៏ទទួលមកវិញនៅទឹកមុខកាចៗធ្វើអោយជីមីនមិនរអាមិនបាន
លឿន!«មួយម៉ាត់យ៉ាងត្រជាក់ស្រឹមបង្ហាញថាមិនអោយជំទាស់ អង្រួនចិត្តអោយនាយតូចភ័យឡើងរលីងរលោងទឹកភ្នែកមក
ហឹក ហឹក«នាយតូចពេបមាត់យំតិចៗ អន់ចិត្តដែលនាយសង្ហាបង្ខំ
កើតអីជីមីន មិចបានយំអ្ហឹម!«យ៉ុនហ្គីងើបទៅរកនាយតូចយ៉ាងលឿនដោយការបារម្ភ មិចក៏សុខៗយំអញ្ចឹង
ហឹកហឹក «នាយតូចនៅតែយំលើសដើមរហូតគេដាក់អោយអង្គុយលើសាឡុងរួចចាប់មុខជូតទឹកភ្នែកតែជូតមិនស្ងួតសោះនាយតូចគិតតែពីយំមិនបាត់នាយក៏ចាប់ថើបមាត់គេតែម្ដងទៅកុំអោយពិនយំទៀត
(នេះគេថើបខ្ញុំ២ដងហើយ ហឹក ហឹក)ជីមីនបានតែយំក្នុងចិត្តព្រោះគេថើបខ្លួនទៀតហើយ រាងស្ងាត់បន្តិចទើបយ៉ុនហ្គីសួរម្តងទៀត
ប្រាប់បាននៅ មិចបានយំ«យ៉ុនហ្គីចាប់មុខតូចច្រមិចអោយមើលមុខខ្លួន
លោ..លោកធ្វើមុខគួរអោយខ្លាច«ជីមីនញ័រមាត់មិនហ៊ាននិយាយខ្លាចថានាយសង្ហាខឹងខ្លួន
ហឹសៗ ដែលយំព្រោះខ្លាចមុខខ្ញុំនេះហេស៎«ស្ដាប់ហើយនាយសង្ហាហួសចិត្តជាខ្លាំងនេះមុខគេគួអោយខ្លាចយ៉ាងនេះហេស៎
អឹម! មកពីលោកចូលចិត្តធ្វើមុខកាចៗធ្វើអី«នាយតូចងាកមុខចេញគេចមុខ អៀនបៀនពីប្រុសសង្ហា
មកពីនិយាយមិនស្ដាប់គ្នាធ្វើអី ក៏ហៅអោយញាំស្រួលបួលក៏មិនមក«
ព្រោះមិនចង់រំខាន«
អ្នកណាថារំខាន ខ្ញុំពេញចិត្តទៅវិញទេ ថ្ងៃក្រោយកុំគិតបែបនេះទៀត ហើយក៏សុំទោសរឿងថ្ងៃមុនដែលស្រែកដាក់ជីមីន«នាយក្រាស់ចាប់ដៃតូចរៀបរាប់ពីអារម្មណ៍ដឹងខុស ធ្វើអោយនាយតូចញញឹមតិចៗ
ខ្ញុំមិនដែលមានទោសអោយលោកទេ កុំសុំទោសអី«
ចុះព្រឹកមិញខឹងអត់«នាយក្រាស់ចង់សំដៅរឿងអោបថើប ការពីព្រឹកមិញនេះនាយចង់ដឹងណាស់ថានាយតូចគិតបែបណា
ខ្ញុំ....«
ខ្ញុំយ៉ាងមិច ហឹម!«នាយសង្ហាញញឹមយ៉ាងស្រស់ពេលញ៉ោះអោយអ្នកម្ខាងទៀតអៀនខ្លួនបែបនេះ
ខ្ញុំ...ខ្ញុំ..ខឹង! ខឹងខ្លាំងទៀតផងហេតុអីលោកធ្វើបែបនេះពួកយើងមិនបានត្រូវជាអីនិងគ្នាផងត្រឹមតែជាកូនចៅ ចៅហ្វាយនាយ តែលោកមកយកស្នាមថើបដំបូងរបស់ខ្ញុំទៅ តើខ្ញុំគួរខឹងលោកទេ ឆ្លើយមក!«ជីមីនរ៉េបថាអោយយ៉ុនហ្គីមួយខ្សែ រកតែអ្នកម្ខាងទៀតតបមិនទាន់ តែក៏តបវិញយ៉ាងស្រទន់បំផុតថា...
ចឹងធ្វើសង្សាគ្នាទៅ«

Be continue...

NEVER FORGET U ✨(មិនអាចបំភ្លេចអូន)Where stories live. Discover now