ឆ្កួតមិនខានទេខ្ញុំ

17 2 0
                                    


Part 23

មនុស្សគ្រប់គ្នាឮលោកយាយមីនចោតសួរក៏សម្លឹងទៅនាយតូចព្រមគ្នា នាយកម្លោះក៏ណែនាំឡើង
នេះ គីមជីមីន មនុស្សរបស់ខ្ញុំ«មនុស្សរបស់នាយ នេះចង់បានន័យថាមិច ជាកូនចៅឬក៏ជាអ្វីឲ្យប្រាកដទៅឆ្ងល់អស់ហើយ ដោយឃើញមុខងឿលឆ្ងល់នាយតូចក៏ណែនាំខ្លួនបន្ថែម
ជំរាបសួរ ខ្ញុំជាបុគ្គលិកហាត់ការនៅក្រុមហ៊ុន លោកអគ្គនាយក«នាយតូចអោន៩០ដឺក្រេជាការគោពរឮបែបនេះលោកមីនក៏បន្លឺឡើង
យ៉ុនហ្គី ឥលូវបែរជាប្រើក្មេងហាត់ការមកធ្វើការជាមួយផងហេស៎«លោកមីនបង្ហាញទឹកមុខមិនពេញចិត្ត កូនប្រុសគាត់ជាមនុស្សម៉ត់ចត់តែបែរជាយកក្មេងហាត់ការមកតាម ឆ្កួតពិតមែន
ខ្ញុំយកគេមកមិនមែនយកមកប្រើ ជីមីនឡើងទៅលើទៅ« នាយកម្លោះ បញ្ចេញទឹកមុខមិនពេញចិត្ត គេនិយាយប៉ុននេះហើយនៅមិនយល់ទៀតហេស៎
លោកយាយខ្ញុំទៅសម្រាកហើយ «
អឺម! « គ្រាន់តែវត្តមានជីមីនមកទីនេះ សាងការមិនពេញ៧០ជាខ្លាំងដល់គ្រួសារមីន តែអ្វីដែលពិបាកបំផុតនោះគឺ ជីមីន ត្រូវធ្វើខ្លួនបែបណាទៅ មើលក៏ដឹងថាគេមិនពេញចិត្តដែល
លោក ខ្ញុំគិតថាខ្ញុំស្នាក់នៅកន្លែងផ្សេងក៏បានដែល« បើចេញមកបែបនេះនាយតូចក៏រអៀសខ្លួនដែលទើបស្នើសុំចេញទៅកន្លែងផ្សេង
ខ្ញុំនៅទីនេះហើយមិនចាំបាច់បារម្តនោះទេ«យ៉ុនហ្គី ញញឹមតិចៗដាក់ដៃលើដៃតូចអង្អែរថ្នមៗជាការផ្ដល់ទំនុកចិត្តមាននាយនៅទីនេះហើយមិនបាច់ខ្លាចអ្វីទាំងអស់
តែ.....«នាយតូចចង់បដិសេដតែនាយកម្លោះកាត់
ឆាប់ទៅសំអាតខ្លួនទៅ និងអាងមកញាំបាយ«ពេលនេះលែងមានអីប្រកែកទៀតហើយមានតែស្របតាម
បន្ទាប់ពីរួចរាល់អ្នកទាំងពីក៏ចុះមកព្រមគ្នា សាងជាការមិនពេញ៧០ដល់លោកស្រីមីន
មិចក៏គ្មានសុជីវធម៍យ៉ាងនេះ ម៉ាក់ប៉ាមិនដែលប្រដៅទេហេស៎ថាអោយមនុស្សចាស់ចាំបាយនេះវាមិនល្អ«នាយតូចពេលឮបែបនេះក៏ដឹងហើយថាចង់សំដៅមកលើអ្នកណា តែនាយបានត្រឹមតែអោនមុខចុះមិនហ៊ានសម្លឹងមុខពួកគាត់ចំ
សុំទោសផង ព្រោះរវល់រៀបចំរបស់«យ៉ុនហ្គី
បានហើយៗ អង្គុយចុះញាំបាយទៅ«លោកយាយមីន ដែលអង្គុយកៅអីដើមគេក៏និយាយឡើង នាយសង្ហាក៏ទាញកៅអីអោយនាយតូចអង្គុយទើបមកអង្គុយកៅអីក្បែរនោះតាមក្រោយ លោកមីននិងលោកស្រីអង្គុយក្បែរគ្នា លោកស្រីមីនសម្លក់ជីមីនរហូតព្រោះអង្គុយទល់មុនគ្នា ការញាំអាហារដល់វេទន្តារបស់ជីមីនក៏បានបញ្ចប់ មួយថ្ងៃនៅទីនេះហាក់ដូច១ឆ្នាំចឹង នាយសឹងតែមិននិយាយអីសោះបើគេមិនសួរ
គេងទៅខ្ញុំ ទៅមើលកាងារសិន«យ៉ុនហ្គី រៀបចំនិងចេញទៅបន្ទប់សៀវភៅ ក៏ជាបន្ទប់ធ្វើការផងដែល តែក៏មិនភ្លេចប្រាប់នាយតូចអោយគេងមុនដែល
កុំនៅយប់ជ្រៅពេក«
បាទ រាត្រីសួស្ដី «នាយកម្លោះ ដើរមកថើបថ្ងាស់នាយតូចបន្តិចរួចក៏ចេញទៅ បន្សល់ទុកក្មេងដែលកំពុងគាំងនិងគេថើបមិញនេះ មើលចុះនេះថើបមុនចូលគេងហេស៎ ស្វីតម្លេះ (⊃。•́‿•̀。)⊃
ព្រះអាទិត្យរះបង្ហាញពេលព្រឹកដល់ស្រស់ស្អាត ក្រលេកមកមើលក្នុងបន្ទប់ធំមួយបែរជាឃើញអ្នកដែលមិនត្រូវជាអ្វីនិងគ្នាកំពុងគេងអោបគ្នាទៅវិញ ព្រោះតែយប់មិញនាយកម្លោះទំរាំមើលការងាហើយម៉ោង២យប់ទៅហើយ ក៏សម្រេចថាគេងលើសាឡុងតែម្ដងទៅ តែក៏មានសំលេងដាស់របស់នាយតូចអោយខ្លួនគេងលើគ្រែរវិញ ខ្ចិលប្រកែកច្រើនក៏គេងទល់ភ្លឺ ងាយណាក្រាស់ហៅគេងជាមួយហើយ
ហឹម! «សំលេងក្រហឹមក្នុងបំពងករបស់អ្នកដែលខ្លួនតូចពេលដឹងខ្លួនថាមានអ្វីរួមរិតក៏ប្រឹងបើកភ្នែកទាំងមិនទាន់អស់ងងុយ
ជុប ! អរុណសួស្ដីជីមីន «ស្វាងងងុយតែម្ដងក្រោយនាយសង្ហាថើបថ្ងាស់មួយខ្សឺត ថែមទាំងញញឹមផ្អែមដាក់ទៀត នាយតូចវិញគាំងនិយាយអីមិនចេញថ្ពាស់ក្រហមងាំង ទើបងើបយ៉ាងលឿនដើម្បីចូលបន្ទប់ទឹក
ក្រឹប!
ឆ្កួតមិនខានទេខ្ញុំ បើអោយតែបែបនេះប្រាកដជាគាំងស្លាប់មិនខាន«ជីមីន ចូលក្នុងបន្ទប់ទឹកភ្លាមក្តោបមុខដែលក្ដៅភាយៗនោះ រួចស្ទាប់បេះដូងដែលសឹងតែលោតចេញក្រៅទៅហើយ អោយតែម៉ាកៗនិង ចប់មិនខានទេ

Be continue...

NEVER FORGET U ✨(មិនអាចបំភ្លេចអូន)Where stories live. Discover now