Part 18
ម្ដងនេះមិនមែនគាំងធម្មតានោះទេតែគាំងជាខ្លាំងតែម្ដង នេះសុំគ្នាធ្វើសង្សាគេធ្វើចឹងមែនទេ មិនបានៗទេគួរតែមានលំដាប់លំដោយ រឿងថ្ងៃនេះសុំពេលគិតសិន
Skip university Seoul ««
គ្រឺកៗ!! សំឡេងកន្ដឹងរោរ៍បញ្ជាក់ថាដល់ម៉ោងសម្រាកសិស្សចេញមកម្ដងមួយៗរហូតដល់ស្ងាត់សាលាព្រោះជាពេលចេញមកផ្ទះ
អេ! ថេយ៍ឯងគិតយ៉ាងមិចរឿងប្រលង«មិត្តម្នាក់របស់ថេយ៍រត់មកកៀក កររាងតូចសួរ
ប្រាកដហើយព្រោះនេះជាក្ដីស្រមៃរបស់ខ្ញុំ« ពិតណាស់ ក្ដីស្រមៃរបស់គេគឺការ ទទួលបាន អាហារូបករណ៍ទៅរៀននៅក្រៅប្រទេស
ជូនពរឯងសម្រេចតាមក្ដីស្រមៃណា ពេលនោះយើងនឹងសុំប៉ាម៉ាក់ទៅរៀនទីនោះដែរ« ពួកគេញញឹមលាគ្នារួចក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួន។
ពេលល្ងាចនាយតូចថេយ៍ក៏បានត្រឡប់មកផ្ទះមុនបងប្រុសរបស់ខ្លួន។
បងប្រុស! មកហើយហ៎«ឃើញជីមីនចូលមកក៏សួរបងប្រុសតែមើលមុនដូចមិនសូវល្អប៉ុន្មាននោះទេ
អឹម ថេយ៍នៅសាលាយ៉ាងមិចដែល«ជីមីនតែងតែសួរប្អូនបែបនេះពេលមកដល់ផ្ទះ
គឺ បងប្រុសសប្តាហ៍ក្រោយមានការប្រលងយកអាហារូបករណ៍រៀននៅក្រៅប្រទេស«
ចុះថេយ៍ៗចុះឈ្មោះអត់«
អឹម ថេយ៍ចុះហើយ «
ល្អណាស់ថេយ៍ៗរបស់បងពូកែប្រាកដជាប្រលងជាប់មិនខាន«ជីមីនញញឹមច្បិតចង្កាប្អូនប្រុសដោយចិត្តស្រលាញ់
ខ្ញុំនិងមិនធ្វើអោយមីនៗអស់សង្ឃឹមនោះទេ«
កុំដាក់សម្ពាធខ្លួនឯងឮទេ ឆាប់ចូលគេងទៅ រាត្រីសួស្ដីថេយ៍ៗ «
បាទ រាត្រីសួស្ដីមីនៗ«
ពេលព្រឹកបានមកដល់អ្នកកម្លោះអគ្គនាយកក្រុមហ៊ុនមិនដឹងមកតាំងពីម៉ោងប៉ុន្មាននៅមុខផ្ទះរាងតូចជីមីន បង្កជាការភ្ញាក់ផ្អើលដល់កម្លោះតូចទាំង២ជាពិសេសគឺជីមីន (ត្រឡប់ទៅម្សិលមិញ)
ធ្វើសង្សាគ្នាទៅ«នាយសង្ហានិយាយដោយទឹកមុខប្រាកដប្រជា
គឺ....អឺ....«ជីមីនគាំងមិនដឹងឆ្លើយបែបណាព្រោះភ្លាមៗពេក
មិនអីទេ ខ្ញុំដឹងថាលឿនពេកសម្រាប់ជីមីន តែខ្ញុំគ្រាន់សុំជីមីនផ្ដល់ឪកាសអោយខ្ញុំ តើបានទេ«នាយ
កម្លោះហាស្ដីដោយស្រទន់បន្ទន់ចិត្តរាងតូចអោយធ្លាក់អន្លង់ស្នេហ៍
ខ្ញុំសុំពេលគិតសិន ព្រោះវាលឿនពេក លោកមិចនិងអាច.....«នាយតូចហាក់មិនជឿ នៅអ្វីដែលកើតឡើងយ៉ុនហ្គីអាចនិងចង់លែងសើចនិងគេក៏ថាបាន
មិនជឿក៏មិនអី តែខ្ញុំនិងធ្វើអោយជីមីនឃើញ«
(ត្រឡប់មកបច្ចុប្បន្ន)
លោកយ៉ុនហ្គី! «ជីមីនបន្លឺហៅឈ្មោះអ្នកកម្លោះ យ៉ុនហ្គីក៏បែរមកញញឹមយ៉ាងស្រស់ដាក់រាងតូច
ឆាប់ឡើងឡានទៅ«នាយសង្ហាក៏បែរមកម្ខាងទៀតបើកទ្វាឡានអោយនាយតូច ថ្ងៃនេះវីនមិនបានមកទេនាយអោយនាយជំនិតទៅមើលឃ្លាំងបាត់ហើយណាក៏ចង់បើកឡានមកទទួលជីមីនដោយផ្ទាល់ផង
មីនៗឆាប់ឡើងទៅខ្ញុំយឺតពេលហើយ«ថេយ៍ដោយឃើញបងប្រុសខ្លួននៅឈរថ្មឹងក៏តឿន ងាយណាបានប្រុសសង្ហាឧស្សាហ៍មកទទួលនោះ ដំបូងហាក់ដូចមិនទុកចិត្តតែមើលយូៗទៅគ្រាន់បើ ដែលតើ (យីគ្រាន់បើមិចកូន)
ថេយ៍!«ជីមីន បន្លឺឈ្មោះប្អូនប្រុសតិចៗ
ជីមីនត្រូវរុញអោយអង្គុយខាងមុខក្បែរយ៉ុនហ្គីព្រោះនាយជាអ្នកបើកហើយថេយ៍អង្គុយខាងក្រោយ មិនដល់២០នាទីក៏បើកដល់សាលារបស់ថេហ្យុង
ប្រឹងរៀនណា មានអីខលមកបង«ជីមីនផ្ដាំប្អូនពេលដល់មុខសាលា
អឹម! ទៅហើយមីនៗ អរគុណហើយបងថ្លៃ«ថេយ៍និយាយទៅជីមីនរួចក៏បែបមកយ៉ុនហ្គី ហៅនាយសង្ហាថាបងថ្លៃ ធ្វើអោយអ្នកមាននាមជាបងអៀនឡើងក្រហមថ្ពាល់ ឯយ៉ុនហ្គីវិញញញឹមបិតមាត់មិនជិតទេពេលនេះ
ថេយ៍ៗ ចំមែនហើយ!«ខ្នាញ់ណាស់កុំតែរត់លឿនទេមិនចឹងទេត្រូវមិនខានទេ
ញាំអីហើយនៅ«បើកឡានបណ្ដើរ ក៏ងាកសួរអ្នកដែលក្បែរដៃ
រួចហើយ«ជីមីន តបទាំងមិនហ៊ានមើលមុខនាយនោះទេព្រោះនៅអៀននៅឡើយ
តែខ្ញុំមិនទាន់ញាំទេ«
ចឹងក៏ដាក់ខ្ញុំចុះទៅ លោកជាអគ្គនាយកក្រុមហ៊ុនចូលធ្វើការម៉ោងប៉ុន្មានក៏បាន តែខ្ញុំមិនអាចខកបានទេ«ឮបែបនេះនាយតូចទាយដឹងហើយថាប្រាកដជាចង់នាំខ្លួនទៅដែលមិនខាន
កុំបារម្ដ ខ្ញុំមិនដេញអនាគតសង្សាខ្លួនឯងទេ«នាយសង្ហានិយាយដោយញញឹមតិចៗ ចង់ញ៉ោះនាយតូច តែក៏បានផលពិតមែន
អ្នកណាអនាគតសង្សាលោក!«
គីម ជីមីន ទេដឹង«នាយសង្ហាឆ្លើយហីៗ
អ្នកណាថា«ពេលនេះថ្ពាល់ជីមីនចាប់ផ្ដើមក្រហមទៀតហើយ មើលទៅបើនៅក្បែរគេបន្ដទៀតគេប្រាកដជាអៀនស្លាប់មិនខានទេ
មីន យ៉ុនហ្គី! «ចង់តែសើចទេ នេះហេស៎របៀបញ៉ែគេក្នុងសម័យនេះទំនើបពេកទេដឹង
បាទ«មើលចុះជីមីននាយខឹងឡើងក្រហមមុខក្រហមមាត់ទៅហើយតែបែរជាមកឆ្លើយសំលេងស្រទន់បែបនេះអ្នកណាទៅខឹងបាននោះ មិនចង់វែងឆ្ងាយជីមីនក៏ងាកមុខទៅម្ខាងមិនចង់អោយអ្នកម្ខាងទៀតឃើញមុខប៉ោងៗក្រហមៗនោះ ឯយ៉ុនហ្គីវិញចង់តែឈប់ឡានហើយក្រញិចអោយណាណីទេមិចក៏គួអោយស្រលាញ់យ៉ាងនេះ ចាំមើលបើក្លាយជាសង្សាពេលណានាយនិងក្រញិចអោយណាណីតែម្ដង។Be continue...
YOU ARE READING
NEVER FORGET U ✨(មិនអាចបំភ្លេចអូន)
Proză scurtăស្នេហាមិនសមនិងកើតឡើងរវាងអ្នកជំនួញនិងក្មេងកំព្រា ត្រូវទទួលរងនិងសម្ដីមើលងាយព្រោះស្រលាញ់ភេទដូចគ្នា តែពួកគេនៅខំប្រឹងជម្នះ។ តើពួកយើង បន្តទៅមុខរួចទេយ៉ុន«ជីមីន អូនងងឹតអស់ហើយហឹកៗ«ជីមីន អត់ទេ ហឹកៗ មីន កុំទៅចោលបង ហឹកៗ បងមិនអាចរស់នៅដោយគ្មានអូនបានទេហឹកៗ មីន !!«...