Part 15
ក្រោយពេលទាញចុះទាញឡើងអស់ចិត្ត ក៏បានឡើងឡានទាំងពីនាក់បងប្អូនដោយថេយ៍អង្គុយជិតវីន ជីមីនអង្គុយជិតយ៉ុនហ្គី ក្នុងឡានមានសភាពស្ងាប់ស្ងាត់រហូតបើកដល់សាលារៀនថេយ៍
ខ្ញុំចូលសាលាហើយបងមីន«នាយតូចងាកមកជីមីនលារបន្តិចតែក៏ងាកសម្លក់ទៅយ៉ុនហ្គីដែល
ខំប្រឹងរៀនណា មានអីខលប្រាប់បងដឹងទេ«ជីមីនញញឹមទៅប្អូនបន្តិច
បាទ អ្នកម៉ាក់ លាហើយបងវីន លាហើយលោកពូ«នាយតូចតែងតែហៅជីមីនអ្នកម៉ាក់ពេលដែលនាយតូចផ្ដែផ្តាំបែបនេះរួចក៏និយាយលាអ្នកក្នុងឡានតាមសុជីវធម៌
យ៉ុនហ្គី សុំទោសលោកជំនួសថេយ៍ផងលោកកុំប្រកាន់គេអី ថេយ៍នៅក្មេងមិនទាន់យល់អីទេ«
មិនអីទេ ខ្ញុំមិនបានប្រកាន់ឡើយ«នាយ កម្លោះញញឹមស្រាលទៅកាន់នាយតូច ចំណាយពេលមិនយូពួកគេក៏មកដល់ក្រុមហ៊ុន តែជីមីនសុំចុះនៅក្បែរក្រុមហ៊ុនល្អជាង យ៉ុនហ្គីដំបូងក៏មិនព្រម តែពេលឃើញភ្នែកម៉ក់ៗគួអោយស្រលាញ់បែបនេះក៏មិនដាច់ចិត្តបដិសេដ
Office yoongi
តុតុ
ចូលមក«ទទួលបានការអនុញ្ញាតអ្នកខាងក្រៅក៏ចូលមក
លោកអគ្គនាយក ១០នាទីទៀតមានប្រជុំម្ចាស់ភាគហ៊ុនចា៎«
អឹម នាងទៅរៀបចំឯកសារទៅ«
ក្នុងបន្ទប់ប្រជុំមានចាស់មានក្មេងកំពុងអង្គុយរងចាំម្ចាស់ក្រុមហ៊ុន
ទឹប ទឹប!! សម្រឹបស្បែកជើងតម្លៃថ្លៃបន្លឺបង្ហាញអោយឃើញនាយកម្លោះយ៉ុនហ្គីចូលមកអង្គុយនៅកៅអីមុខគេនៃជ្រុងតុ
អោយមនុស្សចាស់ចាំយូរយ៉ាងនេះមិនល្អទេក្មួយប្រុស« លោកលី ញញឹមចម្អកទៅយ៉ុនហ្គី រួចងាកទៅម្ចាស់ភាគហ៊ុនឯទៀត តែគ្មានអ្នកណាហ៊ានមាត់មួយម៉ាត់ពេលឃើញមុខកំណាចរបស់យ៉ុនហ្គី
ចាប់ផ្ដើមប្រជុំទៅ«នាយសង្ហាក៏អង្គុយចុះនិយាយទាំងមឹងម៉ាត់តាមចរិករបស់គេ ការប្រជុំក៏បានបញ្ចប់គ្មានអ្នកណាហ៊ានប្រឆាំងឬជំទាស់អ្វី ឡើយរួចក៏បំបែកគ្នារៀងខ្លួន
មិចក៏លោកប៉ាព្រមជាមួយវា«លីសុងហូពោលឡើងទៅកាន់ឪពុក
មិនទាន់ដល់ពេល! ដល់ពេល ពេលណាយើងមិនបណ្ដោយវានោះទេ«
លើកណាក៏ប៉ានិយាយបែបនេះដែល«
មកពីឯងគិតរាក់ៗបែបនេះទើបធ្វើអីមិនដែលឈ្នះវានោះ«លោកលីហាក់ខឹងនិងកូនប្រុសដែលឆេឆាវ មិនគិតមុខក្រោយសោះអញ្ចឹងទើបនៅតែក្រោមយ៉ុនហ្គីរហូត គាត់និយាយរួចក៏ដើរទៅមុនបាត់
លោកប៉ាចាំមើលចុះ ខ្ញុំនិងធ្វើអោយលោកប៉ាឃើញ«នាយកម្លោះសុងហូ បញ្ចេញទឹកមុខខឹងស្អប់ទៅកាន់យ៉ុនហ្គីជាខ្លំាងរួចក៏ចុះទៅជាន់ក្រោម
អួយ! សុំទោស សុំទោស «នាយកម្លោះតូចដែលកំពុងប្រញាប់ចុះទៅញាំបាយក៏បុកនិងមនុស្សម្នាក់ តែក៏ប្រញាប់សុំទោស
មិនចេះ បើក.....មិនអីទេ«កំពុងតែមួម៉ៅផង សុងហូក៏រៀបនិងស្រែកឡើងមកតែក៏អាក់ទៅវិញពេលបានឃើញមុខសមីខ្លួនដែលបុកគេមិញ (ព្រះអើយស្រីឬប្រុសមិចក៏ស្អាតយ៉ាងនេះ)សុងហូគិតក្នុងចិត្ត
លោកខ្ញុំសុំទោសពិតមែនព្រោះមិញប្រញាប់ពេក«នាយតូចរអែងៗដែល ពេលធ្វើខុសបែបនេះ
មិនអីទេ តែឯងមានត្រូវត្រង់ណាឬអត់«សុងហូរៀបនិងជាប់បង្វិលខ្លួនរាងតូងមើលតែក៏មានដៃមួយទាញនាយតូចយកទៅក្បែរ
គឺ.....យ៉ុន!«រៀបនិងឆ្លើយនិងសុងហូតែក៏ភ្ញាក់និងដៃដែលចាប់មុននេះ។Be continue...
YOU ARE READING
NEVER FORGET U ✨(មិនអាចបំភ្លេចអូន)
Historia Cortaស្នេហាមិនសមនិងកើតឡើងរវាងអ្នកជំនួញនិងក្មេងកំព្រា ត្រូវទទួលរងនិងសម្ដីមើលងាយព្រោះស្រលាញ់ភេទដូចគ្នា តែពួកគេនៅខំប្រឹងជម្នះ។ តើពួកយើង បន្តទៅមុខរួចទេយ៉ុន«ជីមីន អូនងងឹតអស់ហើយហឹកៗ«ជីមីន អត់ទេ ហឹកៗ មីន កុំទៅចោលបង ហឹកៗ បងមិនអាចរស់នៅដោយគ្មានអូនបានទេហឹកៗ មីន !!«...