ស្ងាត់ទៅ!

27 4 0
                                    

Part 16

     គឺ.....យ៉ុន!«
      កុំប៉ះពាល់គេអោយសោះ«យ៉ុនហ្គីបាញ់ក្រសែរភ្នែកពិឃាតទៅកាន់សុងហូហើយព្រមទាំងព្រមានគេទៀត ធ្វើអោយសុងហូអស់សំណើចដើមកឡើងមក
      ហឹស! «មុនដំបូងក៏ចាប់អារម្មណ៍ធម្មតាៗតែដល់ពេលឃើញអាប្អូនប្រុសប្រតិកម្មបែបនេះធ្វើអោយនាយចាប់អារម្មណ៍ក្មេងនោះកាន់តែខ្លាំង សប្បាយលែងហើយពេលនេះ
       លោកអគ្គនាយក វាគឺជាកំហុសរបស់ខ្ញុំទេ«ជីមីន ប្រញាប់បកស្រាយព្រោះមើលទៅគេទាំងពីដូចចង់ធ្វើសង្រ្គាមហើយ
       ស្ងាត់ទៅ!«យ៉ុនហ្គី ពេលនេះខឹងខ្លាំងណាស់ក៏ជ្រុលស្រែកដាក់នាយតូច ធ្វើអោយអ្នកដែលមិនបានដឹងមុននោះភ្ញាក់ក្រញ៉ាង
      អា អា មិចក៏ឯងមួម៉ៅម្លេះប្អូនប្រុស មើលអាល្អិតភ័យហើយ«សុងហូ ពេញចិត្តជាខ្លាំងពេលឃើញនាយក្រាស់ទៅជាបែបនេះ យ៉ុនហ្គី ទើបចាប់ភ្លឹកថាមិញនេះច្រលំស្រែកចេញទៅជីមីនប្រាកដជាភ័យហើយ មើលចុះមុខឡើងស្លេកយ៉ាងនេះ (ចំមែនអាយ៉ុនអ្ហើយ)
     ទៅជាមួយខ្ញុំ«នាយកម្លោះថាហើយក៏អូសដៃតូចចេញទៅ
      ជួបគ្នាលើកក្រោយអាល្អិត«សុងហូ ពេលយ៉ុនហ្គីចេញទៅសុងហូក៏ស្រែកផ្ដាំនាយតូច របស់ល្អៗបែបនេះនាយមិនលែងនោះទេ
    លែងខ្ញុំ!«ជីមីន ក្រោយទទួលបានការអូសទាញរបស់អ្នកកម្លោះរហូតដល់ចំណតឡានជីមីនក៏ក្រលាត់ដៃចេញដោយការមិនពេញចិត្ត ហេតុអីមិនព្រមសួរនាំអោយច្បាស់ចាំបាច់ប្រើកម្លាំង
      ទៅស្គាល់វាតាំងពីពេលណា« ស្លាប់មិនខានទេជីមីនអើយនេះគេមិនបកស្រាយទេហេសថាអូសគេមកព្រោះហេតុអី តែបែរជាមកសួរសំនួរ ស្គាល់គ្នាតាំងកាល អ្ហើយ!
      ខ្ញុំមិនដែលស្គាល់ មិញខ្ញុំប្រញាប់ទើបរត់បុកគេដោយចៃដន្យ« នាយតូចរៀបរាប់រឿងដែលកើតឡើងពន្យល់នាយក្រាស់
     លើក្រោយ បើជួបវាទៀតកុំរវល់ជាមួយវាអោយសោះ«យ៉ុនហ្គី យល់ហើយតែក៏ដាក់ការហាមប្រាម ទោះចៃដន្យក៏ដោយក៏មិនអោយរវីរវល់ជាមួយសុងហូដែល
    ហេតុអី ខ្ញុំត្រូវធ្វើបែបនោះដែល «ឆ្ងល់អើយឆ្ងល់មិនអោយនិយាយរកបើគេមកនិយាយរកនាយមុនទោះអោយនាយដើរគេចចេញមែនទេ
      ខ្ញុំប្រាប់យ៉ាងមិចធ្វើចឹងទៅ!«ស្អីទៀតហើយ ថ្ងៃនេះលេបថ្នាំខុសមែនទេទើបចេះតែស្រែកដាក់គេចឹង
      ដល់ម៉ោងធ្វើការហើយខ្ញុំសូមលា លោកអគ្គនាយក«បន្ទាប់ពីឈ្លោះគ្នាជាមួយសុងហូ នៅមកនិយាយឡើងហត់នៅចំណតឡានទៀត ក៏ដល់ម៉ោងចូលធ្វើកាវិញ ជីមីនឃើញមិត្តហាត់ការជាមួយគ្នា ក៏បានលេសមកមុន
ជីមីនត្រូវធ្វើការដោយមិនបានញាំអាហារថ្ងៃត្រង់ រហូតដល់ម៉ោងចេញទៅផ្ទះ ជីមីនក៏ជិះឡានក្រុងចេញមកមុនរកតែយ៉ុនហ្គី ចេញមកមិនទាន់ ផ្ញើរសារ មកហើយអោយចាំនេះខឹងនាយមែនទេ
    ក្រោយពីបានជួបជាមួយសុងហូ មកនេះ១សប្ដាហ៍ហើយតែជីមីនមិននិយាយមិនស្និតស្នាលនិងយ៉ុនហ្គីដូចមុនទៀតឡើយ
      ជីមីន លោកអគ្គនាយកហៅជួប«លេខានាយកម្លោះមកតាមនាយតូចដល់កន្លែង
     ហៅខ្ញុំ ! មិចក៏ហៅអញ្ចឹង បងដឹងដែលទេ«
     មិនដឹងដែល ឆាប់ទៅៗប្រយ័ត្នគាត់ខឹង«នាងក្រមុំរហ័សតឿន ចៅហ្វាយខ្លួននេះណាយឺតយ៉ាវមិនបានទេ ។

Be continue...

NEVER FORGET U ✨(មិនអាចបំភ្លេចអូន)Where stories live. Discover now