Part 24នៅក្នុងភូមិគ្រិះកន្លែងទទួលភ្ញៀវមានមនុស្សច្រើនគ្រាន់បើកំពុងនិយាយគ្នាសើចសប្បាយ មើលក៏ដឹងថាម្ចាស់ផ្ទះ រីករាយប៉ុណ្ណាពេលមានវត្តមនុស្សស្រីម្នាក់
ហាសហា កូនក្លារ៉ា បញ្ចូលម៉ាក់ពេកហើយ«ស្រី្ដចំណាស់ជាម្ដាយសើចសប្បាយក្រោយពេកឮការសសើររបស់ស្រីតូចម្នាក់ការស្លៀកពាក់មើលទៅថ្លៃថ្នូរខោត្រឹមភ្លៅមានអាវក្រៅវែងដល់ភ្លៅ មើលទៅស្ទាយអឺរ៉ុបពេញនិយម
ម៉ាក់អ៊ុំដាក់ខ្លួនពេកហើយ «ក្លារ៉ាសើចញឹមៗតាមចរិតសុភាពនារី រួចងាកទៅបុរសម្នាក់ទៀតដែលអង្គុយក្បែរនោះ
បងថ្លៃ ចុះយ៉ុនហ្គីនោះ«នាយកម្លោះ បង្វែលរឿងមកសួរកយ៉ុនហ្គី នេះនាយមកយូហើយក៏នៅមិនឃើញទៀត
មិនទាន់ចុះមកទេ ចាំអោយគេទៅតាមសិនទើបបាន«លោកស្រីមីនរៀបនិងហៅអ្នកបម្រើអោយទៅតាមហើយតែក៏ឃើញនាយសង្ហាចុះមកជាមួយនាយតូច ថែមទាំងស្លៀកពាក់ខោអាវធ្វើការផងដែល
អរុណសួស្ដីម៉ាក់ លោកពូ « សួស្ដី ក្លារ៉ា «នាយក្រាស់និយាយសួស្ដីទៅកាន់គ្រប់គ្នាតាមសុជីវធម៍
ចា៎ យ៉ុនហ្គីសួស្ដី«នាងតូចក៏តបវិញទាំងញញឹមអឹមអៀន ក្រោយអ្នកទាំងពីដាក់ខ្លួនអង្គុយលើកៅអី
យើងមកតាំងព្រឹក ចាំញាំបាយឡើងហាវទៅហើយ អេ៎ចុះម្នាក់នោះជាអ្នកណា«នាយកម្លោះនិយាយលេងសើចឡើង តែក៏ចាប់អារម្មណ៍និងមនុស្សម្នាក់ដែលនៅខាងក្រោយ
គឺ.....«យ៉ុនហ្គី រៀបនិងណែនាំ តែនាយតូចនិយាយកាត់
សួស្ដី ខ្ញុំគីម ជីមីន ជំនួយការ លោកមីន បាទ«នាយតូចអោនបន្តិចជាការណែនាំខ្លួនរួចញញឹមទៅអ្នកម្ខាងទៀត ធ្វើអោយយ៉ុនហ្គីមិនពេញចិត្តជាខ្លាំង
សួស្ដី ខ្ញុំមីន ហូសុក ជាប្អូនរបស់ម្ចាស់ផ្ទះ រីករាយដែលបានស្គាល់« ហូសុកញញឹមផ្អែម ព្រមទាំងឈោងដៃទទួលការចាប់ពីជីមីន
ខ្ញុំក្លារ៉ា ជាមិត្តការពីតូចៗជាមួយយ៉ុនហ្គី»ក្លារ៉ាណែនាំទៅនាយតូចតែក៏បែរទៅញញឹមដាក់យ៉ុនហ្គី
បាទ រីករាយណាស់ដែលបានស្គាល់«នាយតូចក៏លូកដៃចាប់វិញ ធ្វើអោយលោកស្រីមីនបន្លឺសំលេងឡើង
អត់មាយាទ នេះតុអាហារ «គាត់អង្គុយទើសយូហើយតែមិនបញ្ចេញព្រោះមានភ្ញៀវបើគ្មានភ្ញៀវទេណាប្រាកដជាដាក់ខ្លាំងៗហើយ ។ បន្តិចក្រោយមកលោកមីន ជុន និងលោកយាយមីនក៏ចុះមកដល់
អូស! អរគុណសួស្ដី ម៉ាក់ធំ អញ្ជើញអង្គុយ«ហូ សុកក្រោកចេញពីកៅអីរបស់ខ្លួនទៅទទួលលោកយាយមីនអោយអង្គុយ
ចា៎ អរគុណ នេះភ្លៀងមិនខានទេ បានសុកមកលេងម៉ាក់«លោកយាយមីន ញ៉ោះអ្នកកម្លោះឡើង
មិនដល់ថ្នាក់និងទេម៉ាក់ ខ្ញុំមកលេងម៉ាក់តែរហូតសោះ មែនទេបងប្រុស«នាយកម្លោះ សួរទៅបងប្រុសដែលជាប៉ាយ៉ុនហ្គី
មិនមែនទេ«លោកមីនតបវិញ ធ្វើអោយអ្នកនៅទីនោះនាំគ្នាសើចឡើង អាហារពេលព្រឹកដល់រីករាយលក្ខណៈគ្រួសារនិងមិនមែនគ្រួសារបញ្ចប់យ៉ាងរលូន ពួកគេក៏បំបែកទៅធ្វើការរៀងខ្លួន
សូមណែនាំ មីនហូសុក បន្តិចនាយគឺជាកូនប្រពន្ធទី២របស់លោកតាមីនដែលស្លាប់ទៅយូហើយ ហូសុកកើតមកដោយសារកំហុសមួយពេលរបស់លោកតារបស់យ៉ុនហ្គី ហេតុការណ៍ពីមុនគ្មានអ្នកណាបកស្រាយអោយបានច្បាស់នោះទេ។ចំណែកលោកមីន ជុន បានដឹងរឿងរ៉ាវអស់នោះក៏មិនបានគាស់កកាយឡើងមកដែលដោយសារគាត់អាណិតស្រលាញ់ហូសុកទើបគាត់សុខចិត្តលាក់រឿងនោះទុកលោកមីនស្រលាញ់ហូសុកណាស់ ចំណែកយ៉ុនហ្គីក៏ស្រលាញ់ហូសុកដែលទោះបីជាអាយុប្រហាក់ប្រហែលគ្នាយ៉ាងណាក៏ដោយក៏យ៉ុនហ្គីនៅតែហៅលោកពូៗមករហូត
<yoongi&clara>
គឺដាក់ខ្ញុំទីនេះហើយ អរគុណដែលជូនមក«ក្លារ៉ាតបអរគុណទៅយ៉ុនហ្គី ដែលឧស្សាហ៍ជូនមកចំណែកនាយតូចក៏បានជិះទៅជាមួយហូសុកបាត់ហើយ
មិនអីទេ អ្នកម៉ាក់ពឹងទៅហើយ«នាយកម្លោះតបទៅធម្មតា ឯនាងក្រមុំញញឹមបន្តិចរួចក៏ចុះទៅ
<Hosoek&jimin>
អាល្អិតធ្វើការក្រុមហ៊ុនយ៉ុនហ្គីយូរហើយហេស៎«ហូសុក
មិនយូនោះទេ តាមពិតខ្ញុំជាបុគ្គលិកហាត់ការ«
បុគ្គលិកហាត់ការ! មិចក៏យ៉ុនហ្គី យកមកជាមួយ ក្រែងគេមានលេខាដែលមិនចឹង«នាយកម្លោះ ហាក់មិនជឿព្រោះយ៉ុនហ្គីជាមនុស្សមឹងម៉ាត់តែមិចក៏យកបុគ្គលិកហាត់ការមកជាមួយ ប្រាកដជាមានអីពិសេសហើយ
ខ្ញុំក៏មិនយល់ដែល នៅសុខៗក៏អោយមកតាមបែបនេះ«នាយតូចសើចញឺមៗមិនសូវសម
អ្នកទាំងពីជាទាក់ទងគ្នាមែនទេ«Be continue...
YOU ARE READING
NEVER FORGET U ✨(មិនអាចបំភ្លេចអូន)
Short Storyស្នេហាមិនសមនិងកើតឡើងរវាងអ្នកជំនួញនិងក្មេងកំព្រា ត្រូវទទួលរងនិងសម្ដីមើលងាយព្រោះស្រលាញ់ភេទដូចគ្នា តែពួកគេនៅខំប្រឹងជម្នះ។ តើពួកយើង បន្តទៅមុខរួចទេយ៉ុន«ជីមីន អូនងងឹតអស់ហើយហឹកៗ«ជីមីន អត់ទេ ហឹកៗ មីន កុំទៅចោលបង ហឹកៗ បងមិនអាចរស់នៅដោយគ្មានអូនបានទេហឹកៗ មីន !!«...